មេរៀនទី 97
អាលម៉ា 40
សេចក្តីផ្ដើម
នៅពេលអាលម៉ាបានព្រមានដល់កូនប្រុសរបស់គាត់ កូរីអានតុន អំពីលទ្ធផលនៃអំពើបាប គាត់ដ៏បានបង្រៀនអំពីជីវិតក្រោយសេចក្ដីស្លាប់ដែរ ។ គាត់បានពន្យល់ថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់នឹងត្រូវរស់ឡើងវិញ ។ គាត់បានបង្រៀនអំពីពិភពវិញ្ញាណ ដែលអ្នកស្លាប់ ដោយផ្អែកលើជម្រើសរបស់ពួកគេនៅក្នុងជីវិតរមែងស្លាប់ រង់ចាំទាំងនៅក្នុងស្ថានបរមសុខ ឬ ក្នុងគុករហូតដល់ការរស់ឡើងវិញ ។
កំណត់ចំណាំ ៖ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសបង្រៀនដល់គ្នាទៅវិញទៅមក ។ មុនចាប់ផ្ដើមបង្រៀន សូមរៀបចំក្រដាសដែលមានការណែនាំសម្រាប់ភាពជាដៃគូ ។ សូមយល់ពីការណែនាំនីមួយៗ ដើម្បីអ្នកអាចជួយសិស្ស នៅពេលពួកគេរៀបចំបង្រៀន ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 40
អាលម៉ាបង្រៀនកូរីអានតុនអំពីពិភពវិញ្ញាណ និងការរស់ឡើងវិញ
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀនមុនពេលបង្រៀន ៖
សូមឲ្យសិស្សស្រមៃថា ពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនា ហើយថាពួកគេមានការណាត់ជួបនឹងនរណាម្នាក់ដែលកំពុងស្វែងរកចម្លើយនឹងសំណួរដែលបានសរសេរនៅលើក្ដារខៀននេះ ។ សូមពន្យល់ថា អាលម៉ា 40 គឺជាការបន្ដនៃការបង្រៀនរបស់អាលម៉ាដល់កូនប្រុសរបស់គាត់កូរីអានតុន និងរួមមានចម្លើយទៅនឹងសំណួរទាំងនោះ ។
សូមឲ្យសិស្សអាន អាលម៉ា 40:1 ដោយស្ងាត់ៗ ។ សូមឲ្យសិស្សរកមើលមូលហេតុដែលអាលម៉ាបានពិភាក្សាពីការរស់ឡើងវិញជាមួយនឹងកូនប្រុសរបស់គាត់ ។
-
ហេតុអ្វីបានជាអាលម៉ាបង្រៀនកូរីអានតុនអំពីការរស់ឡើងវិញ ?
-
នៅពេលអ្នករំឭកពីជម្រើសរបស់កូរីអានតុន ហេតុអ្វីបានជាគាត់អាចបារម្ភអំពីការរស់ឡើងវិញ ?
សូមបែងចែកសិស្សជាដៃគូ ។ សូមឲ្យដៃគូនីមួយៗនូវលេខមួយ ៖ 1, 2, ឬ 3 ។ សូមឲ្យដៃគូនីមួយៗធ្វើការហាក់ដូចជាពួកគេជាដៃគូផ្សព្វផ្សាយសាសនា ដោយរៀបចំបង្រៀនមេរៀនដ៏ខ្លីមួយដើម្បីឆ្លើយតបនឹងសំណួរនៅលើក្ដារខៀនដែលស៊ីគ្នានឹងលេខកិច្ចការរបស់ពួកគេ ។ ដើម្បីជួយពួកគេឲ្យរៀបចំ សូមឲ្យពួកគេនូវច្បាប់ចម្លងនៃការណែនាំដែលស៊ីគ្នានឹងលេខរបស់ពួកគេ ( សូមមើលខាងក្រោម ) ។ នៅពេលសិស្សធ្វើការ អ្នកអាច ដើរមើលក្នុងថ្នាក់ ដើម្បីអ្នកអាចស្ដាប់ និងជួយនៅពេលចាំបាច់ ។
ដៃគូទី 1—អាលម៉ា 40:1–5
សំណួរ ៖ តើវាអាចកើតមានដល់យើងដើម្បីរស់នៅក្រោយពីយើងស្លាប់ទេ ? តើនរណានឹងត្រូវរស់ឡើងវិញ ?
សូមរៀបចំប្រើ អាលម៉ា 40:1–5 ដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ ។ នៅពេលអ្នករៀបចំ សូមសម្រេចថាផ្នែកណានៃមេរៀនដែលដៃគូនីមួយៗនឹងបង្រៀន ។ សូមត្រៀមខ្លួនដើម្បីធ្វើដូចខាងក្រោម ៖
សូមឲ្យព័ត៌មានខ្លះសម្រាប់វគ្គដែលអ្នកដាក់នោះ ។ ( នៅពេលអ្នកបង្រៀនពីព្រះគម្ពីរ សូមពន្យល់នរណាកំពុងនិយាយ នរណាកំពុងស្ដាប់ ហើយកាលៈទេសៈផ្សេងទៀតដែលអាចជួយដល់អ្នករៀនឲ្យយល់ពីវគ្គនេះ ។
សូមអានខគម្ពីរដែលឆ្លើយតបនឹងសំណួរ ។ សូមពន្យល់ពីរបៀបដែលសេចក្ដីពិតក្នុងខគម្ពីរទាំងនេះជួយឆ្លើយនឹងសំណួរទាំងឡាយ ។ នៅពេលអ្នកធ្វើដូច្នោះ សូមប្រាកដថាគ្រប់គ្នាយល់ថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់នឹងត្រូវរស់ឡើងវិញ ។អ្នកក៏អាចផ្ដល់យោបល់ថា អ្នកដែលអ្នកកំពុងបង្រៀនគួរសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 40:1–5 ។
សូមចែកចាយពីមូលហេតុដែលសេចក្ដីសន្យានៃការរស់ឡើងវិញសំខាន់ដល់អ្នក ។ អ្នកក៏អាចសួរឲ្យអ្នកដែលអ្នកបង្រៀនថា ហេតុអ្វីបានជាពួកគេកោតសរសើរដល់សេចក្ដីសន្យានៃការរស់ឡើងវិញ ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានបង្រៀន ។
ដៃគូទី 2—អាលម៉ា 40:6–14
សំណួរ ៖ តើយើងនឹងទៅកន្លែងណា នៅពេលយើងស្លាប់ ? តើវាមានសភាពយ៉ាងណានៅទីនោះ ?
សូមរៀបចំប្រើ អាលម៉ា 40:6–7, 11–14 ដើម្បីឆ្លើយសំណួរទាំងនេះ ។ នៅពេលអ្នករៀបចំ សូមសម្រេចថាផ្នែកណានៃមេរៀនដែលដៃគូនីមួយៗនឹងបង្រៀន ។ សូមត្រៀមខ្លួនដើម្បីធ្វើដូចខាងក្រោម ៖
សូមឲ្យព័ត៌មានខ្លះសម្រាប់វគ្គដែលអ្នកដាក់នោះ ។ ( នៅពេលអ្នកបង្រៀនពីព្រះគម្ពីរ សូមពន្យល់នរណាកំពុងនិយាយ នរណាកំពុងស្ដាប់ ហើយកាលៈទេសៈផ្សេងទៀតដែលអាចជួយដល់អ្នករៀនឲ្យយល់ពីវគ្គនេះ ។
សូមអានខគម្ពីរដែលឆ្លើយតបនឹងសំណួរ ។ សូមពន្យល់ពីរបៀបដែលសេចក្ដីពិតក្នុងខគម្ពីរទាំងនេះជួយឆ្លើយនឹងសំណួរទាំងឡាយ ។ ( វាអាចជួយពេលអ្នកបង្ហាញថា នៅពេលអាលម៉ាបានប្រើឃ្លា « ភាពងងឹតខាងក្រៅ » គាត់មិនសំដៅលើសភាពចុងក្រោយរបស់សាតាំង និងអ្នកដែលត្រូវបណ្ដាសានោះឡើយ ។ គាត់បានសំដៅលើសភាពនៃភាពទុច្ចរិតរវាងពេលនៃការស្លាប់របស់ពួកគេ និងពេលនៃការរស់ឡើងវិញរបស់ពួកគេ ។ សព្វថ្ងៃនេះ ជាធម្មតាយើងសំដៅលើសភាពនេះថាជាគុកខាងវិញ្ញាណ ។ នៅពេលអ្នកអានខគម្ពីរទាំងនេះ សូមប្រាកដថាគ្រប់គ្នាយល់ថា នៅចន្លោះសេចក្ដីស្លាប់ និងការរស់ឡើងវិញ វិញ្ញាណទាំងឡាយនៃពួកសុចិរតនឹងរស់នៅក្នុងស្ថានបរមសុខ ហើយវិញ្ញាណនៃពួកទុច្ចរិតនឹងរស់នៅក្នុងគុក ។អ្នកអាចផ្ដល់យោបល់ថា អ្នកដែលអ្នកកំពុងបង្រៀនគួរសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកកេក្បែរ អាលម៉ា 40:11–14 ។
សូមចែកចាយពីរបៀបដែលការយល់របស់អ្នកពីសេចក្ដីពិតនេះមានឥទ្ធិពលដល់ជម្រើសដែលអ្នកនឹងធ្វើនៅក្នុងជីវិតនេះ ។ អ្នកក៏អាចសួរដល់សិស្សថា តើការយល់របស់ពួកគេពីជីវិតក្រោយសេចក្ដីស្លាប់បានជួយដល់ពួកគេយ៉ាងណាខ្លះ ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានបង្រៀន ។
ដៃគូទី 3—អាលម៉ា 40:21–26
សំណួរ ៖ តើអ្វីទៅជាការរស់ឡើងវិញ ? តើរាងកាយដែលរស់ឡើងវិញរបស់យើងនឹងខុសគ្នាពីរាងកាយនៃជីវិតរមែងស្លាប់របស់យើងដោយរបៀបណា ? តើយើងនឹងធ្វើអ្វី ក្រោយពីយើងបានរស់ឡើងវិញ ?
សូមរៀបចំប្រើ អាលម៉ា 40:21–26ដើម្បីឆ្លើយសំណួរទាំងនេះ ។ នៅពេលអ្នករៀបចំ សូមសម្រេចថាផ្នែកណានៃមេរៀនដែលដៃគូនីមួយៗនឹងបង្រៀន ។ សូមត្រៀមខ្លួនដើម្បីធ្វើដូចខាងក្រោម ៖
សូមឲ្យព័ត៌មានខ្លះសម្រាប់វគ្គដែលអ្នកដាក់នោះ ។ ( នៅពេលអ្នកបង្រៀនពីព្រះគម្ពីរ សូមពន្យល់នរណាកំពុងនិយាយ នរណាកំពុងស្ដាប់ ហើយកាលៈទេសៈផ្សេងទៀតដែលអាចជួយដល់អ្នករៀនឲ្យយល់ពីវគ្គនេះ ។
សូមអានខគម្ពីរដែលឆ្លើយតបនឹងសំណួរ ។ សូមពន្យល់ពីរបៀបដែលសេចក្ដីពិតក្នុងខគម្ពីរទាំងនេះជួយឆ្លើយនឹងសំណួរទាំងឡាយ ។ ( នៅពេលអ្នករៀបចំបង្រៀន វាអាចជួយពេលអ្នកយល់ថាពាក្យព្រលឹងនៅក្នុងខគម្ពីរទាំងនេះសំដៅលើវិញ្ញាណរបស់មនុស្សម្នាក់ ។ សូមប្រាកដថាគ្រប់គ្នាយល់ថា ការរស់ឡើងវិញគឺជាការរួបរួមនៃវិញ្ញាណ និងរាងកាយដោយអ្វីៗទាំងអស់នឹងត្រូវបានស្ដារឡើងវិញដល់ភាពពេញលេញ និងភាពឥតខ្ចោះរបស់ពួកគេ ។អ្នកអាចផ្ដល់យោបល់ថា អ្នកដែលអ្នកកំពុងបង្រៀនគួរសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 40:21–23 ។
សូមចែកចាយពីមូលហេតុដែលអ្នកមានសេចក្ដីអំណរដែលរាងកាយ និងវិញ្ញាណរបស់អ្នកនឹងត្រូវស្ដារឡើងវិញនៅថ្ងៃមួយដល់ភាពពេញលេញ និងឥតខ្ចោះរបស់វា ។ អ្នកក៏អាចរៀបរាប់ពីរបៀបដែលជម្រើសរបស់អ្នកត្រូវបានជះឥទ្ធិពលដោយចំណេះដឹងរបស់អ្នកថា អ្នកនឹងឈរនៅចំពោះមុខព្រះ និងត្រូវកាត់សេចក្ដីនៅថ្ងៃមួយ ។ សូមឲ្យសិស្សចែកចាយពីអារម្មណ៍របស់គេអំពីគោលលទ្ធិនៃការរស់ឡើងវិញ និងការជំនុំជម្រះនៅថ្ងៃចុងក្រោយ ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានបង្រៀន ។
ក្រោយពីសិស្សបានរៀបចំឆ្លើយនឹងសំណួរក្នុងកិច្ចការរបស់ពួកគេហើយ សូមរៀបចំឲ្យពួកគេធ្វើការក្នុងក្រុមតូចៗដើម្បីឲ្យពួកគេអាចបង្រៀនដល់គ្នាទៅវិញទៅមកនៅក្នុងការដើរតួជាអ្នកផ្សព្វផ្សាយសាសនា ។ ក្រុមនីមួយៗគួរមានដៃគូបី ដោយដៃគូនីមួយៗបានរៀបចំចម្លើយចំពោះសំណួរខុសៗគ្នា ។ ( ប្រសិនបើមានសិស្សតិច សូមឲ្យក្រុមនីមួយៗបង្រៀនដល់សិស្សក្នុងថ្នាក់ទាំងមូល ) ។ សូមណែនាំសិស្សឲ្យក្លាយជាខ្លួនគេ នៅពេលពួកគេបង្រៀន និងនៅបេលពួកគេរៀនពីអ្នកដទៃអំឡុងពេលដើរតួ ។ សូមធានាពួកគេថា ព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតដល់ពួកគេ និងដល់អ្នកដែលពួកគេបង្រៀន ប្រសិនបើពួកគេស្មោះត្រង់នៅក្នុងការណែនាំ និងចម្លើយរបស់ពួកគេ ។ សូមស្ដាប់ នៅពេលពួកគេបង្រៀនដល់គ្នាទៅវិញទៅមក ហើយសូមផ្ដល់គំនិតនៅពេលអ្នកមានអារម្មណ៍ថាបានបំផុស ។
ក្រោយពីសិស្សមានពេលបង្រៀនដល់គ្នាទៅវិញទៅមកនៅក្នុងក្រុមហើយ សូមគិតពីការសួរសិស្សនូវសំណួរខាងក្រោមខ្លះ ៖
-
តើអ្នកបានរៀនអ្វី នៅពេលអ្នកបានរៀបចំឆ្លើយនឹងសំណួរក្នុងកិច្ចការរបស់អ្នក ? តើអ្នកបានរៀនអ្វីខ្លះ នៅពេលអ្នកត្រូវបានបង្រៀនដោយដៃគូដទៃទៀត ?
-
ដោយដឹងថា កូរីអានតុនបានតស៊ូក្នុងការគោរពតាមច្បាប់នៃបរិសុទ្ធភាព តើអ្នកគិតថា ការយល់ពីលក្ខណៈនៃជីវិតក្រោយពីសេចក្ដីស្លាប់អាចជួយគាត់ឲ្យតស៊ូនឹងការល្បួងនាពេលខាងមុខដោយរបៀបណា ?
-
ហេតុអ្វីបានជាសេចក្ដីពិតដែលយើងបានពិភាក្សាថ្ងៃនេះមានន័យដល់អ្នកយ៉ាងណា ?
សូមឲ្យសិស្សអាន អាលម៉ា 40:25–26 ដោយស្ងាត់ៗ ដោយរកមើលភាពខុសគ្នារវាងសភាពទីបញ្ចប់នៃពួកសុចរិត និងសភាពទីបញ្ចប់នៃពួកទុច្ចរិត ។ ក្រោយពីពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ សូមឲ្យពួកគេចែកចាយពីរបៀបដែលវគ្គនេះជះឥទ្ធិពលដល់ការតាំងចិត្តរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អ ។ អ្នកអាចចែកចាយចម្លើយរបស់អ្នកទៅនឹងសំណួរដូចគ្នានេះ ។ សូមថ្លែងទីបន្ទាល់ពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការធ្វើឲ្យមានពរជ័យនៃការស់ឡើងវិញ ។