មេរៀនទី 98
អាលម៉ា 41
សេចក្តីផ្ដើម
ដោយបន្ដណែនាំដល់កូនប្រុសរបស់គាត់ កូរីអានតុន អាលម៉ាបានបង្រៀនថាផែនការនៃការស្ដារឡើងវិញមិនត្រឹមតែរួមមានការរស់ឡើងវិញខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការស្ដារឡើងវិញខាងវិញ្ញាណមួយដែលសភាពដ៏អស់កល្បរបស់យើងឆ្លុះបញ្ចាំងពីសកម្មភាព និងបំណងខាងសាច់ឈាមរបស់យើង ។ អាលម៉ាបញ្ជាក់ថា អំពើទុច្ចរិតមិនអាចនាំទៅរកសុភមង្គលឡើយ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 41
អាលម៉ាបង្រៀនកូរីអានតុនអំពីផែនការនៃការស្ដារឡើងវិញ
សូមឲ្យសិស្សក្នុងថ្នាក់គិតពីរបៀបដែលសកម្មភាពរបស់មនុស្សម្នាក់អាចមានឥទ្ធិពល ប្រសិនបើពួកគេជឿលើប្រយោគខាងក្រោម ( សូមឈប់បន្ទាប់ពីបញ្ចប់ប្រយោគនីមួយៗដើម្បីឲ្យសិស្សឆ្លើយ ) ៖
គ្មានជីវិតបន្ទាប់ពីសេចក្ដីស្លាប់នោះទេ ។
ក្រោយពីយើងស្លាប់ យើងនឹងត្រូវធ្វើឲ្យបានឥតខ្ចោះ ដោយមិនគិតពីកិច្ចការរបស់យើងនៅលើផែនដីនោះទេ ។
នៅក្នុងការជំនុំជម្រះលើកចុងក្រោយ យើងនឹងទទួលបានរង្វាន់សម្រាប់អំពើល្អរបស់យើង ហើយដាក់ទោសចំពោះអំពើអាក្រក់របស់យើង ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ឲ្យបានត្រឹមត្រូវពី អ្វីដែលនឹងកើតឡើងដល់យើងបន្ទាប់ពីយើងស្លាប់ទៅ ?
សូមរំឭកសិស្សថានៅក្នុង អាលម៉ា 40 ពួកគេបានរៀនអំពីការបង្រៀនរបស់អាលម៉ាដល់កូរីអានតុនអំពីពិភពវិញ្ញាណ ការរស់ឡើងវិញ និងការជំនុំជម្រះ ។ សូមពន្យល់ថានៅក្នុង អាលម៉ា 41 យើងរៀនថា កូរីអានតុនបានច្រឡំនឹងអ្វីដែលមនុស្សខ្លះកំពុងបង្រៀនអំពីការរស់ឡើងិវញ ។ សូមបង្ហាញឃ្លា « បានដើរវង្វេងទៅឆ្ងាយ » នៅក្នុង អាលម៉ា 41:1 ហើយសូមឲ្យសិស្សអានខនេះដោយរកមើលអ្វីដែលបណ្ដាល់ឲ្យមនុស្សខ្លះដើរវង្វេង ។
-
ហេតុអ្វីបានជាមនុស្សខ្លះដើរវង្វេង ? ( អ្នកអាចពន្យល់ថា ការប្រកួតព្រះគម្ពីរ គឺត្រូវត្របាញ់វាចូលគ្នា ប្រែប្រួលវា ឬ ផ្លាស់ប្ដូរអត្ថន័យរបស់វា ។
-
តើអាលម៉ាបាននិយាយថាគាត់នឹងពន្យល់អ្វីដល់កូរីអានតុន ?
នៅពេលសិស្សរកឃើញពាក្យ ការសាងឡើងវិញ អ្នកអាចសរសេរវានៅក្នុងក្ដារខៀន ។ សូមពន្យល់ថា ការសាងឡើងវិញ មានន័យថា ការនាំមកវិញ ឬការដាក់មកវិញនូវសភាពដើមវាមុន ។
សូមពន្យល់ថា អាលម៉ាចង់ឲ្យកូរីអានតុនយល់ថា មានចំណែកខាងរាងកាយ និងចំណែកខាងវិញ្ញាណដែលជាអ្វីដែលគាត់ហៅថា « ផែនការនៃការសាងឡើងវិញ » ( អាលម៉ា 41:2 ) ។ សូមឲ្យសិស្សសិក្សា អាលម៉ា 41:2–5 ដោយស្ងាត់ៗ ដោយរកមើលអ្វីៗដែលនឹងត្រូវបានសាងឡើងវិញខាងរូបកាយដល់យើង បន្ទាប់ពីការស្លាប់ និងអ្វីដែលនឹងត្រូវសាងឡើងវិញខាងវិញ្ញាណ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ មុនពេលសិស្សអាន វាអាចជួយដល់អ្នកបើអ្នកពន្យល់ថា ជាការចាំបាច់ មានន័យថាដែលត្រូវការ ឬចាំបាច់ ។
-
តើអ្វីជាផ្នែកនៃរាងកាយនៃផែនការនៃការសាងឡើងវិញដែលបានលើកឡើងនៅក្នុង អាលម៉ា 41:2 ? ( នៅក្នុងការរស់ឡើងវិញ ព្រលឹងមនុស្សនឹងត្រូវផ្គុំទៅក្នុងរាងកាយ ហើយផ្នែកទាំងអស់នៃរាងកាយនឹងបានផ្គុំឡើងវិញ ។
-
តើអ្វីជាផ្នែកនៃវិញ្ញាណនៃផែនការនៃការសាងឡើងវិញដែលបានលើកឡើងនៅក្នុង អាលម៉ា 41:3–5? ( នៅពេលសិស្សឆ្លើយ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ យើងនឹងត្រូវសាងឡើងវិញអាចទាំងសុភមង្គល ឬអាចជាទុក្ខវេទនាយោងតាមកិច្ចការរបស់យើង និងបំណងយើងនៅក្នុងជីវិតរមែងស្លាប់ ។
សូមឲ្យសិស្សស្រមៃថា ពួកគេកំពុងបង្រៀនខគម្ពីរទាំងនេះដល់សិស្សក្នុងថ្នាក់កុមារ ។
-
តើអ្នកនឹងពន្យល់ពីគោលលទ្ធិនៃការសាងឡើងវិញខាងវិញ្ញាណ ដើម្បីឲ្យក្មេងៗអាចយល់ដោយរបៀបណា ?
សូមរំឭកសិស្សថា កូរីអានតុនបានរំលងច្បាប់ព្រហ្មចារីយភាព ហើយបានលះបង់ចោលការទទួលខុសត្រូវបេសកកម្មរបស់គាត់ ( សូមមើល អាលម៉ា 39:2–4 ) ។
-
តើការយល់ដ៏ត្រឹមត្រូវនៃគោលលទ្ធិនៃការសាងឡើងវិញខាងវិញ្ញាណអាចជួយដល់កូរីអានតុនឲ្យរើសជម្រើសដ៏ល្អជាងមុនដោយរបៀបណា ? តើការយល់ពីគោលលទ្ធិនេះអាចជះឥទ្ធិពលដល់សកម្មភាព និងបំណងរបស់យើងដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ពីសេចក្ដីពិតនៃគោលលទ្ធិនេះ ហើយសូមចែកចាយពីគំនិតរបស់អ្នកអំពីសេចក្ដីយុត្តិធម៌នៃព្រះនៅក្នុងការសាងយើងម្នាក់ៗឡើងវិញដល់សេចក្ដីល្អ ឬ សេចក្ដីអាក្រក់ស្របតាមបំណង និងសកម្មភាពរបស់យើងទាំងឡាយ ។
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ ចុះបើខ្ញុំបានធ្វើអំពើបាប ?
-
យោងតាមផែនការនៃការសាងឡើងវិញ តើយើងទទួលបានអ្វី បើសិនជាបានធ្វើអំពើបាបនោះ ?
-
តើមានវិធីណាដើម្បីសាងឡើងវិញនូវសេចក្ដីល្អ និងសុភមង្គលដល់យើង នៅពេលយើងបានធ្វើខុសទេ ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 41:6–9 ឮៗ ។ សូមឲ្យសិស្សរកមើលអ្វីដែលយើងអាចធ្វើដើម្បីទទួលបានសេចក្ដីល្អ និងសុភមង្គលសាងឡើងវិញដល់យើង ទោះបីជាជានៅពេលយើងបានធ្វើអំពើបាបក្ដី ។ ( យើងត្រូវតែប្រែចិត្ត ហើយចង់ធ្វើសុចរិតពេញមួយជីវិតរបស់យើង ។
-
តើពាក្យ ឬឃ្លាណានៅក្នុង អាលម៉ា 41:6–7 ប្រាប់ថាយើងទទួលខុសត្រូវចំពោះអ្វីដែលយើងទទួលពេលរស់ឡើងវិញ ? តើយើងជាចៅក្រមផ្ទាល់ខ្លួនឯងតាមវិធីណា ? ( ជម្រើសរបស់យើងនៅក្នុងជីវិតរមែងស្លាប់សម្រេចពីប្រភេទនៃសេចក្ដីជំនុំជម្រះដែលយើងនឹងទទួល នៅពេលយើងឈរនៅចំពោះមុខព្រះ ។
សូមបង្ហាញថា មនុស្សខ្លះគិតថា ពួកគេអាចត្រឡប់ទៅរស់នៅជាមួយនឹងព្រះវិញ ដោយមិនទទួលខុសត្រូវចំពោះសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ ។ ជាញឹកញាប់ ពួកគេនិយាយថាជម្រើសដ៏មានបាបរបស់គេគឺជាការរីករាយ ។ ពេលខ្លះអ្នកដែលធ្វើអំពើបាបអាចទាំងមើលទៅសប្បាយរីករាយថែមទៀតផង ។
សូមឲ្យសិស្សឈរ ហើយអាន អាលម៉ា 41:10ឬនៅក្នុងកិច្ចសន្យា ។ សូមបង្ហាញថា អាលម៉ា 41:10 គឺជាវគ្គចំណេះចំណានខគម្ពីរ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំវគ្គនេះដើម្បីឲ្យងាយស្រួលរកវាឃើញ ។ ( ដោយោសារនេះគឺជាវគ្គចំណេះចំណានខគម្ពីរ អ្នកអាចឲ្យពួកគេអានវារួមគ្នាម្ដងហើយម្ដងទៀត ។ អ្នកអាចសុំឲ្យសិស្សណាម្នាក់ក្នុងថ្នាក់សូត្រវាក៏បាន ។ ) នៅពេលពួកគេបញ្ចប់ សូមឲ្យសិស្សក្នុងថ្នាក់អង្គុយ ។ សូមសរសេរ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » នៅលើក្ដារខៀន ។
-
ហេតុអ្វីបានជាវាពិតដែលថា « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ?
-
តើអ្វីជាគំរូនៃរបៀបដែលសាតាំងនឹងឲ្យយើងរំលងច្បាប់មួយ ហើយជឿថាយើងនៅតែអាចទទួលបានសុភមង្គល ?
ដើម្បីជួយសិស្សឲ្យសរសើរពីភាពខុសគ្នារវាងការសប្បាយនៃលោកិយតែមួយភ្លែត និងសុភមង្គលដែលព្រះអម្ចាស់បានប្រទាន សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ គ្លែន អិល ផេស នៃក្រុមចិតសិបនាក់ ៖
« សកម្មភាពដែលតែងតែហាមឃាត់ដោយព្រះអម្ចាស់ និងអស់រយៈពេលជាច្រើនឆ្នាំដែលសង្គមមិនពេញចិត្តឥឡូវនេះត្រូវបានគេទទួលយក ហើយតម្កើងដោយសង្គមដូចគ្នានោះ ។ ព័ត៌មានបម្រើដល់សកម្មភាពទាំងនេះនៅក្នុងរបៀបមួយដើម្បីធ្វើឲ្យពួកគេមើលទៅគួរឲ្យចង់បាន ។ …
« … កុំច្រឡំការសប្បាយនៃស្ថានតេឡេស្ទាល និងសុភមង្គលនិងសេចក្ដីអំណរនៃស្ថានសេឡេស្ទាលឡើយ ។ សូមកុំច្រឡំការខ្វះការគ្រប់គ្រងលើខ្លួនឯងថាជាសេរីភាព ។ ការបំពេញសេរីភាពដោយគ្មានការរឹតត្បិតដ៏មិនសមរម្យ ធ្វើឲ្យយើងក្លាយជាខ្ញុំបម្រើដល់ចំណង់របស់យើង ។ សូមកុំច្រណែននឹងជីវិតដែលតិចតួច និងទប់ទាបជាងឡើយ ។ …
« … ព្រះបញ្ញត្តិទាំងឡាយដែលអ្នកសង្កេត មិនមែនផ្ដល់ដោយព្រះដ៏គ្មានមេត្តា ដើម្បីរារាំងអ្នកពីការសប្បាយនោះទេ ប៉ុន្ដែដោយព្រះវរបិតាជាទីស្រឡាញ់នៅលើស្ថានសួគ៌ដែលចង់ឲ្យអ្នករីករាយ ខណៈពេលដែលអ្នកកំពុងរស់នៅលើផែនដីនេះ ក៏ដូចជានៅក្នុងភពក្រោយពីជីវិតនេះ » ( « They’re Not Really Happy »Ensign,ខែ វិច្ឆិកា ឆ្នាំ 1987, ទំព័រ 39–40 ) ។
សូមសរសេរនូវឃ្លាដូចខាងក្រោមនៅលើក្តារខៀន ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរសរសេរវានៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 41:10 ។ ( ឃ្លានេះមាននៅក្នុង “To ‘the Rising Generation,’” New Era,ខែ មិថុនា ឆ្នាំ 1986, ទំព័រ 5 ។ )
« អ្នកមិនធ្វើខុស ហើយមានអារម្មណ៍ថាត្រូវនោះទេ ។ វាមិនអាចឡើយ ! » ( ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ) ។
សូមប្រាប់សិស្សថា អាលម៉ា 41:11ពន្យល់ពីមូលហេតុដែលវាមិនអាចមានការសប្បាយរីករាយដ៏ពិត នៅពេលរើសជម្រើសខុសនោះទេ ។ សូមចម្លងតារាងខាងក្រោមនៅលើក្ដារខៀន ( អ្នកអាចចម្លងវាមុនចាប់ផ្ដើមថ្នាក់ ) ឬរៀបចំវាជាក្រដាសចែកដល់សិស្ស ។ សូមរៀបចំសិស្សធ្វើការជាដៃគូ ហើយណែនាំពួកគេឲ្យផ្គូផ្គងឃ្លានីមួយៗពី អាលម៉ា 41:11ទៅនឹងអត្ថន័យរបស់វា ។ សូមឲ្យពួកគេពិភាក្សាពីសំណួរដែលអមមកផងដែរ ។
ឃ្លានៅក្នុង អាលម៉ា 41:11 ដែលពិពណ៌នាពីការនៅក្នុង « ស្ថានភាពខាងសាច់ឈាម » |
អត្ថន័យ | |
---|---|---|
|
| |
|
| |
|
| |
នៅក្នុងខគម្ពីរនេះ យើងឃើញថា « ព្រះហឬទ័យនៃព្រះ » គឺជា « ស្ថានភាពនៃសុភមង្គល » ។ តើការណ៍នេះប្រាប់អ្នកអំពីមូលហេតុដែលអំពើបាបផ្ទុយពីស្ថានភាពនៃសុភមង្គលអ្វីខ្លះ ? តើគំរូដ៏ជាក់លាក់ណាខ្លះនៃមូលហេតុដែលមនុស្សអាចឃើញថាខ្លួនគេនៅក្នុងស្ថានភាពនៃអសុភមង្គលនោះ ? |
( ចម្លើយ ៖ 1-គ, 2-ក, 3-ខ )
ដើម្បីជួយសិស្សឲ្យឃើញពីរបៀបដែលការទទឹងនៅក្នុង « ស្ថានភាពខាងសាច់ឈាម » ទាក់ទងនឹងគោលលទ្ធិនៃការសាងឡើងវិញ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 41:12 ។ ក្រោយពីអានខគម្ពីរនេះហើយ សូមឲ្យសិស្សឆ្លើយនឹងសំណួររបស់អាលម៉ា ។ បន្ទាប់មក សូមឲ្យសិស្សអានចម្លើយរបស់អាលម៉ាទៅនឹងសំណួររបស់គាត់នៅក្នុង អាលម៉ា 41:13 ។ ( អ្នកអាចផ្ដល់យោបល់ថា ពួកគេគួរគូសចំណាំអ្វីដែលអាលម៉ាបាននិយាយថា នឹងត្រឡប់មកដល់យើងជាផ្នែកនៃផែនការនៃការសាងឡើងវិញ ។
សូមឲ្យសិស្សស្រមៃថា ពួកគេមានមិត្តម្នាក់ដែលកំពុងជ្រើសរើសដើរផ្លូវដែលផ្ទុយពីព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ប៉ុន្ដែចង់បានសាងឡើងវិញនៅក្នុងសេចក្ដីសុចរិត ។ សូមឲ្យសិស្ស ពន្យល់ ពីគោលលទ្ធិនៃការសាងឡើងវិញដល់ដៃគូ ដូចជាពួកគេគឺជាមិត្តម្នាក់នោះ ដោយប្រើ អាលម៉ា 41:12–13 ។ ( សិស្សអាចប្រើសម្ដីខ្លួនឯង ឬ ពាក្យនៃប្រយោគដែលបានសរសេរនៅលើក្ដារខៀន ៖ « យើងនឹងត្រូវបានសាងឡើងវិញដល់សុភមង្គល ឬដល់សេចក្ដីទុក្ខវេទនាយោងតាមកិច្ចការ និងបំណងរបស់យើងនៅក្នុងជីវិតរមែងស្លាប់ » ។
សូមបង្ហាញសិស្សរូបដំបងប៊ូម៉ឺរ៉ង់មួយ ឬ គូសរូបដំបងប៊ូម៉ឺរ៉ង់មួយនៅលើក្ដារខៀន ។
សូមសួរសិស្សថា តើដំបងប៊ូម៉ឺរ៉ង់មួយធ្វើអ្វី នៅពេលគប់វាបានត្រឹមត្រូវនោះ ។ ( វាត្រឡប់ទៅកន្លែងដែលវាត្រូវបានគប់ចេញទៅនោះ ។ សូមឲ្យពួកគេអាន អាលម៉ា 41:14–15 ដោយស្ងាត់ៗ ដោយរកមើលរបៀបដែលដំបងប៊ូម៉ឺរ៉ង់អាចតំណាងឲ្យការទុកចិត្តដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។ ( អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំខគម្ពីរទាំងនេះ ។ ( សូមឲ្យសិស្សពន្យល់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើអ្វីខ្លះដែលអ្នកសង្ឃឹមថានឹងបានទទួលពីអ្នកដទៃ និងពីព្រះអម្ចាស់នៅក្នុងជីវិតនេះ និងនៅក្នុងជីវិតបន្ទាប់ពីនេះ ? ( ចម្លើយអាចរួមមានសន្ដានចិត្ត សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ ។ សូមគិតពីការសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ )
-
តើនៅពេលណាដែលអ្នកបានផ្ដល់សេចក្ដីល្អ សេចក្ដីមេត្តាករុណា ឬសន្ដានចិត្តដល់អ្នកដទៃ ហើយក្រោយមកបានទទួលវាវិញ ?
សូមណែនាំសិស្សឲ្យដាក់គោលដៅដើម្បីធ្វើតាមរបៀបទាំងឡាយ និងអភិវឌ្ឍឥរិយាបថទាំងឡាយដែលឆ្លុះបញ្ចាំងពីអ្វីដែលពួកគេសង្ឃឹមថានឹងបានសាងពួកគេឡើងវិញនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ពីនេះ ។ សូមថ្លែងទីបន្ទាល់ពីសុភមង្គលដែលមក នៅពេលយើងធ្វើអ្វីដែលសុចរិត ។
ចំណេះចំណានខគម្ពីរ—អាលម៉ា 41:10
កំណត់ចំណាំ ៖ ដោយសារតែលក្ខណៈ និងប្រវែងនៃមេរៀននេះ សកម្មភាពខាងក្រោមនឹងបំផុតសម្រាប់ប្រើនៅថ្ងៃក្រោយ នៅពេលអ្នកមានពេលបន្ថែម ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ … គឺជាសុភមង្គល ។
សូមឲ្យសិស្សបំពេញប្រយោគមួយដែលផ្ទុយនឹងគោលលទ្ធិដែលបានបង្រៀននៅក្នុង អាលម៉ា 41:10 ។ ( ចម្លើយមួយអាចថា « សេចក្ដីសុចរិតគឺជាសុភមង្គល » ។ ) បន្ទាប់មក សូមឲ្យសិស្សសរសេរទង្វើសុចរិតជាក់លាក់នានាដែលពួកគេមានអារម្មណ៍នឹងត្រូវក្នុងចន្លោះនេះ ។ ( ឧទាហរណ៍ « ការបម្រើដល់អ្នកដទៃគឺជាសុភមង្គល » ។ ) សូមសួរសិស្សថាតើពួកគេអាចថ្លែងទីបន្ទាល់ថា ទង្វើសុចរិតទាំងនេះដឹកនាំទៅរកសុភមង្គលទេ ។ ក្រោយពីសិស្សពីរបីនាក់បានចែកចាយបទពិសោធន៍ និងទីបន្ទាល់របស់ពួកគេហើយ សូមឲ្យសិស្សក្នុងថ្នាក់សរសេរលើកាតទំហំតូចមួយ ឬ ក្រដាសមួយនូវទង្វើសុចរិតមួយ ឬពីរដែលពួកគេអាចធ្វើ អំឡុងពេលសប្ដាហ៍នេះដើម្បីបង្កើនសុភមង្គលរបស់ពួកគេ ។ សូមណែនាំពួកគេឲ្យយកក្រដាសពួកគេដាក់តាមខ្លួនគេជាការរំឭក ហើយរៀបរាប់ពីការខិតខំរបស់គេនៅថ្ងៃក្រោយ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
អាលម៉ា 41:10 សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ
ប្រយោគខាងក្រោមពី ពិតចំពោះសេចក្ដីជំនឿ បញ្ជាក់បន្ថែមពីគំនិតដែលសិស្សអាចមានសេចក្ដីរីករាយ និងរកសុភមង្គលតាមរបៀបត្រឹមត្រូវ ។
« មនុស្សជាច្រើនព្យាយាមស្វែងរកសុភមង្គល និងការបំពេញក្នុងសកម្មភាពដែលផ្ទុយពីព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ដោយការព្រងើយនឹងផែនការរបស់ព្រះសម្រាប់ពួកគេ ពួកគេបដិសេធប្រភពតែមួយគត់នៃសុភមង្គលដ៏ពិតប្រាកដ ។ ពួកគេបានចុះចាញ់ពួកអារក្សដែល ‹ ព្យាយាមធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដូចវាដែរ › (នីហ្វៃទី 2 2:27) ។ ទីបញ្ចប់ពួកគេរៀនពីសេចក្ដីពិតនៃការព្រមានរបស់អាលម៉ាដល់កូនប្រុសរបស់គាត់ កូរីអានតុន ៖ ‹ សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ › (អាលម៉ា 41:10) ។…
« នៅពេលអ្នកចង់សប្បាយ សូមចាំថារបៀបតែមួយគត់ដើម្បីទទួលបានសប្បាយដ៏ពិតប្រាកដគឺការរស់នៅតាមដំណឹងល្អ ។ អ្នកនឹងរកឃើញសុភមង្គលដ៏មានសន្ដិភាព ដ៏អស់កល្បនៅពេលអ្នកខិតខំកាន់តាមព្រះបញ្ញត្តិទាំងឡាយ អធិស្ឋានសុំកម្លាំង ប្រែចិត្តពីអំពើបាបរបស់អ្នក ចូលរួមសកម្មភាពដ៏ល្អ ហើយផ្ដល់ការបម្រើដ៏មានអត្ថន័យ ។ អ្នកនឹងរៀនដើម្បីមានការរីករាយដោយមានព្រំដែនដែលបានដាក់ដោយព្រះវរបិតាសួគ៌នៅលើស្ថានសួគ៌ » (ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងនៃដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 79–80 ) ។
អាលម៉ា 41:10–11 ។ មនុស្សទាំងអស់ស្ថិតនៅក្នុង « ស្ថានភាពខាងសាច់ឈាម »
ប្រធាន ដេវីឌ អូ មិកឃេ បានបង្រៀនថា យើងមានស្ថានភាព និងសមត្ថភាពពីរដើម្បីជ្រើសរើសសុភមង្គលតាមរយៈការបញ្ជាលើខ្លួនឯង ៖
«ការរស់នៅតាមសេចក្ដីពិត និងភាពបរិសុទ្ធដ៏មានសីលធម៌នាំមកនូវសេចក្ដីអំណរ និងសុភមង្គល ខណៈពេលដែលការរំលងលើច្បាប់សីលលធម៌ និងសង្គមនាំមកតែការមិនពេញចិត្ត ការសោកស្ដាយ និងនៅពេលដល់កម្រិតខ្ពស់មួយ នាំមកនូវការខូចខាត ។
« មនុស្សមានស្ថានភាពពីរ —មួយទាក់ទងនឹងជីវិតខាងលោកិយ ឬភាវៈ ; ទីពីរជាជីវិតខាងវិញ្ញាណដែលស្រដៀងនឹងស្ថានសួគ៌ ។ រាងកាយរបស់មនុស្សប៉ុន្ដែជាព្រះវិហារបរិសុទ្ធ គឺជាកន្លែងដែលព្រលឹងរបស់គេនៅ ។ មនុស្សជាច្រើន ពិតជាច្រើនពន់ពេកក្រៃទោរទន់គិតថារាងកាយជាមនុស្ស ហើយជាលទ្ធផលដឹកនាំការខិតខំរបស់គេទៅបំពេញតាមការសប្បាយ ចំណង់ បំណងប្រាថ្នា តណ្ហារបស់រាងកាយ ។ មនុស្សតិចតួចណាស់ដែលដឹងថា មនុស្សពិតគឺជាព្រលឹងដែលរមែងស្លាប់ដែល ‹ ប្រាជ្ញា ឬពន្លឺនៃសេចក្ដីពិត › សកម្មដូចជារាងកាយរបស់បុគ្គលម្នាក់មុនពេលរាងកាយនោះត្រូវបានទទួល ហើយថារូបកាយខាងវិញ្ញាណនេះនឹងបន្ដក្រោយពីរាងកាយឈប់ឆ្លើយតបទៅនឹងបរិស្ថាននៃលោកិយរបស់វា ដោយលក្ខណៈប្លែករបស់វាទាំងអស់ ។
« មិនថាមនុស្សម្នាក់នៅបន្ដពេញចិត្តនឹងអ្វីដែលយើងរើសនៅក្នុងពិភពភាវៈ ពេញចិត្តនឹងអ្វីដែលពិភពភាវៈនឹងផ្ដល់ឲ្យគេ ដោយទោរទន់តាមដោយមិនបាច់ខំប្រឹងទៅតាមកម្លាំងនៃចំណង់ និងតណ្ហារបស់គេ ហើយទៅកាន់តែឆ្ងាយទៅៗទៅក្នុងពិភពនៃការសប្បាយ ឬមិនថាតាមរយៈការបញ្ជាខ្លួនឯង គេចម្រើទៅកាន់សេចក្ដីរីករាយខាងប្រាជ្ញា សីលធម៌ និងខាងវិញ្ញាណ វាផ្អែកលើប្រភេទនៃជម្រើសដែលគេរើសរាល់ថ្ងៃ —ទេ រាល់ម៉ោងនៃជីវិតរបស់គាត់ » ( នៅក្នុងរបាយការណ៍សន្និសីទ ខែ មេសា ឆ្នាំ 1967 ទំព័ឬ 6–7 ) ។
អាលម៉ា 41:11 ។ « ផ្ទុយទៅនឹងស្ថានភាពនៃសុភមង្គល »
អែលឌើរ អែហ្វ អេនហ្សីយ៉ូ ប៊ុសឆេ នៃក្រុមចិតសិបនាក់បានពន្យល់ថា ការសិក្សាដ៏ផ្ចិតផ្ចង់នៃព្រះបន្ទុលនៃអ្នកបម្រើរបស់ព្រះអម្ចាស់នឹងជួយយើងឲ្យប្រយ័ត្ន នៅពេលយើងធ្លាក់ទៅក្នុងសភាពមួយដែលផ្ទុយទៅនឹងស្ថានភាពនៃសុភមង្គល ៖
« យើងទាំងអស់គ្នាម្ដងម្កាលទោរទន់ទៅតាមសភាពមួយដែលផ្ទុយទៅនឹងស្ថានភាពនៃសុភមង្គល ហើយដោយមិនចាំបាច់ ដោយសារតែយើងដេញតាមសេចក្ដីទុច្ចរិត ឬអំពើអាក្រក់ដល់កម្រិតដ៏ពេញលេញមួយ ។ ប៉ុន្ដែដរាបណាយើងនៅក្នុងសភាពបណ្ដោះអាសន្ននាលោកិយនេះ ឧបសគ្គអាចមានឥទ្ធិពលលើយើង ។ យើងអាចមិនសូវយកចិត្តទុកដាក់បន្ដិចបន្ដួច ។ យើងអាចធ្វេសប្រហែសទំនាក់ទំនងរបស់យើងនឹងអ្នកដែលជិតដិតនឹងយើង ។… ប្រហែលជាយើងអាចឲ្យទម្លាប់ ឬឥរិយាបថតូចតាចដ៏អាក្រក់ខ្លះចូលទៅក្នុងជីវិតរបស់យើង ; ឬប្រហែលជាយើងបានបាត់បង់ការយល់ដឹងក្នុងកម្រិតខ្លះពីសារសំខាន់នៃការរក្សាសេចក្ដីសញ្ញាដោយភាពជាក់លាក់ ។ ប្រសិនបើដូច្នោះ យើងស្ថិតនៅក្នុងស្ថានភាពមានគ្រោះថ្នាក់ហើយ ។ យើងត្រូវតែប្រយ័ត្ននឹងវា ។ យើងមិនអាចព្រងើយកន្ដើយនឹងស្ថានភាពនេះទេ ។ យើងអាចសង្កេតថា ពេលខ្លះយើងមិនបានសប្បាយដោយពិតប្រាកដនោះទេ ថាយើងត្រូវតែបង្ខំខ្លួនយើងឲ្យញញឹមជាប្រចាំ ឬ ប្រហែលជាថាយើងស្ថិតនៅក្នុងស្ថានភាពក្បែរអារម្មណ៍បាក់ទឹកចិត្ត ។… ទោះបីជាយើងអាចបញ្ឆោតអ្នកដទៃបាន តែយើងមិនអាចបញ្ឆោតខ្លួនឯងបានទេ ហើយយើងមិនអាចបញ្ឆោតព្រះអម្ចាស់បានឡើយ ។
« ដំណឹងល្អនៅក្នុងភាពពេញលេញរបស់វាត្រូវបានបង្រៀនទូទាំងពិភពលោកដោយអ្នកបម្រើដែលបានតែងតាំងរបស់ព្រះអម្ចាស់ ថាមនុស្សគ្រប់គ្នាអាចប្រយ័ត្ននឹងស្ថានភាពរបស់គេ ។ ដើម្បីខិតទៅជិតនឹងព្រះបន្ទូលនៃអ្នកបម្រើតែងតាំងរបស់ព្រះអម្ចាស់ វាចាំបាច់ដើម្បីអាន និងសិក្សាព្រះគម្ពីរដោយការប្ដេជ្ញា និងការស្មោះស្ម័គ្រ ។…
« …ព្រះអម្ចាស់មិនចង់ឲ្យយើងប្រយ័ត្ននឹងស្ថានភាពរបស់យើងនៃភាពគ្មានអ្វី និងភាពវេទនានោះទេ ( សូមមើល ម៉ូសាយ 4:11; អាលម៉ា 26:12; ហេលេមិន 12:7; ម៉ូសេ 1:10) តែនៅថ្ងៃជំនុំជម្រះប៉ុណ្ណោះទេ ។ ឥឡូវ ហើយរាល់ថ្ងៃនៅក្នុងជីវិតរមែងស្លាប់របស់យើង ទ្រង់ចង់សំលៀងការប្រយ័ត្នរបស់យើង ថាយើងអាចក្លាយជាចៅក្រមផ្ទាល់ខ្លួន នៅពេលទ្រង់ហៅយើងឲ្យប្រែចិត្តបន្ដឥតដាច់ » ( « University for Eternal Life » Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 72 ) ។
អាលម៉ា 41:11 ។ យើងអាចផ្លាស់ប្ដូរស្ថានភាពរបស់យើងតាមរយៈព្រះគុណនៃព្រះគ្រីស្ទ
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« សារសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាន និង អចិន្ដ្រៃយ៍នៅក្នុងនិស្ស័យរបស់យើង ដែលកើតមានតាមរយៈការពឹងផ្អែករបស់យើងទៅលើ ‹ បុណ្យគុណ និង សេចក្ដីមេត្តាករុណា និង ព្រះគុណនៃព្រះម៊ែស៊ីដ៏បរិសុទ្ធ › ( នីហ្វៃទី 2 2:8 ) ។ នៅពេលយើងជ្រើសរើសធ្វើតាមលោកចៅហ្វាយ យើងជ្រើសរើសដើម្បីផ្លាស់ប្ដូរ —ដើម្បីកើតខាងវិញ្ញាណ » ( « អ្នកត្រូវតែកើតជាថ្មីម្ដងទៀត » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ 2007, ទំព័រ 20 ) ។