បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 16


មេរៀនសិក្សា​នៅ​ផ្ទះ

អាលម៉ា 11–16 ( មេរៀន​ទី 16 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ការសិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​ការសិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា អាលម៉ា 11–16( មេរៀនទី 16 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 (អាលម៉ា 11)

តាមរយៈ​គំរូ​របស់​អាមូលេក​ដែល​បាន​ទាស់​នឹង​ស៊ីអែសរ៉ុម សិស្ស​បាន​រៀន​ថា នៅពេល​យើង​ពឹងផ្អែក​ទៅលើ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​យកឈ្នះ​លើ​ការល្បួង ។ នៅក្នុង​ការបង្រៀន​ស៊ីអែសរ៉ុម និង​ប្រជាជន​អាម៉ូណៃហា អាមូលេក​បាន​សង្កត់ធ្ងន់​នូវ​គោលលទ្ធិ​ខាងក្រោម​ទាក់ទង​នឹង​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ ៖ សេចក្ដីជំនឿ​ដ៏​ពិត​ទៅលើ​ព្រះយស៊ូវគ្រីស្ទ​ចាប់ផ្ដើម​ដល់​ដំណើរការ​នៃ​ការប្រោសលោះ​ពី​អំពើ​បាប​របស់​យើង ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​រស់ឡើងវិញ ហើយ​ជំនុំជម្រះ​ស្របតាម​កិច្ចការ​របស់​ពួកគេ ។

ថ្ងៃទី 2 (អាលម៉ា 12)

ដូចជា​អាមូលេក​ដែរ អាលម៉ា​បាន​បង្រៀន​ស៊ីអែសរ៉ុម និង​ប្រជាជន​អាម៉ូណៃហា ។ គាត់​បាន​ពន្យល់​ពីបំណង​របស់​អារក្ស និង បាន​ប្រកាស​ថា ស៊ីអែសរ៉ុម​ស្ថិតនៅក្នុង​អំណាច​របស់​អារក្ស ។ អាលម៉ា និង អាមូលេក​បាន​ធ្វើ​ជា​គំរូ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ពី​ការល្បួង​នៃ​ឧបសគ្គ​បាន ។ អាលម៉ា​បាន​ជួយ​ប្រជាជន​ឲ្យ​យល់​ថា ព្រះអម្ចាស់​បង្ហាញ​សេចក្ដីពិត​ខាងវិញ្ញាណ​ដល់​យើង​តាមរយៈ​ការគោរព និង ការឧស្សាហ៍​ដែល​យើង​ធ្វើ​តាម​ព្រះបន្ទូលរ​បស់​ទ្រង់ ។ គាត់​ក៏​បាន​បង្រៀន​ពី​សេចក្ដីជំនុំជម្រះ​លើកចុងក្រោយ ដោយ​ពន្យល់​ថា​យើង​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ព្រះ​ចំពោះ​ពាក្យ កិច្ចការ និង គំនិត​របស់​យើង ។ គាត់​បាន​បញ្ជាក់​ថា ជីវិត​រមែង​ស្លាប់​គឺជា​ពេលវេលា​សម្រាប់​យើង​ប្រុងប្រៀន​ទៅជួប​នឹង​ព្រះ ។

ថ្ងៃទី 3 (អាលម៉ា 13)

អាលម៉ា​បាន​រំឭក​ស៊ីអែសរ៉ុម និង​ប្រជាជន​ថា ព្រះ​បាន​តែងតាំង​អ្នកកាន់​បព្វជិតភាព​ពី​កំណើត​នៃ​លោកិយ​មក​ម៉្លេះ ។ មនុស្ស​ដែល​អនុវត្ត​សេចក្ដីជំនឿ​ដ៏​ខ្លាំង ហើយ​ជ្រើសរើស​សុចរិតភាព​ទទួល​បាន​បព្វជិតភាព​មីលគីស្សាដែក​ដើម្បី​នាំ​អ្នកដទៃ​ទៅកាន់​ព្រះ ។ សិស្ស​បាន​រៀន​អំពី​មីលគីស្សាដែក និង​ប្រជាជន​របស់​គាត់ ហើយ​បាន​ឆ្លុះបញ្ចាំង​លើ​សេចក្ដីពិត​នេះ ៖ នៅពេល​យើង​ឆ្លើយតប​ដោយ​បន្ទាបខ្លួន​ទៅនឹង​ការអញ្ជើញ​ឲ្យ​ប្រែចិត្ត ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​យើង​ទៅក្នុង​សេចក្ដីសម្រាក​របស់​ព្រះអម្ចាស់ ។

ថ្ងៃទី 4 (អាលម៉ា 14–16)

សិស្ស​អាន​អំពី​ស្ដ្រី និង​កូនក្មេង​សុចរិត​ដែល​ស្លាប់​ក្នុង​ដៃ​នៃ​មនុស្ស​ទុច្ចរិត ។ ពួកគេ​សញ្ជឹង​អំពី​ប្រយោគ​នៃ​ការព្យាករណ៍​ដែល​បង្រៀន​ថា ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​ពួក​សុចរិត​រងទុក្ខ​ក្នុង​ដៃ​ពួកទុច្ចរិត​ដើម្បី​ឲ្យ​សេចក្ដីជំនុំជម្រះ​របស់​ទ្រង់​អាច​មាន​យុត្តិធម៌ ។ សិស្ស​បាន​សង្កេត​នៅក្នុង​ជីវិត​របស់​អាលម៉ា និង​អាមូលេក​ថា នៅពេល​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ទ្រង់​នឹង​ពង្រឹង​យើង​ពេល​មាន​ឧបសគ្គ ។ ប្រសិនបើ​យើង​ហៅ​ទ្រង់​ដោយ​សេចក្ដីជំនឿ ទ្រង់​នឹង​ពង្រឹង​យើង​នៅក្នុង​ការលំបាក​របស់​យើង ហើយ​ដោះលែង​យើង​តាម​របៀប​របស់​ទ្រង់ និង តាម​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

សេចក្តី​ផ្ដើម

នៅពេល​អាលម៉ា អាមូលេក​ចាប់ផ្ដើម​បង្រៀន​ប្រជាជន​អាំម៉ូណៃហា ពួកគេ​បាន​ជួប​នឹង​ការប្រឆាំង ។ ក្រោយពី​ពួកគេ​បាន​ពន្យល់​នូវ​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​ជាច្រើន មនុស្ស​ជាច្រើន “ បាន​ចាប់ផ្ដើម​ប្រែចិត្ត ហើយ​ពិចារណា​មើល​បទគម្ពីរ​ទាំងឡាយ ” ( អាលម៉ា 14:1 ) ។ ដំណើររឿង​នៅក្នុង អាលម៉ា 11–16បង្ហាញ​ពី​មនុស្ស​ដែល​លះបង់​មាន​ឆន្ទៈ​នឹង​ធ្វើ​ទីបន្ទាល់​របស់​ពួកគេ​សម្រាប់​សេចក្ដីពិត ។ ជំពូក​ទាំងនេះ​ក៏​ផ្ដល់​នូវ​ភស្ដុតាង​ថា នៅពេល​ពួកទុច្ចរិត “ បណ្ដេញ​ពួកសុចរិត​ចេញ ” ព្រះអម្ចាស់​នឹង​វាយ​ពួកគេ “ ដោយ​អំណត់​អត់ ដោយ​ជំងឺ​អាសន្នរោគ និង​ដោយ​ដាវ ” ( អាលម៉ា 10:23 ) ។ អាលម៉ា និង​អាមូលេក​បាន​ព្រមាន​ដល់​ប្រជាជន​អាំម៉ូណៃហា​ថា ប្រសិនបើ​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ សេចក្ដីជំនុំជម្រះ​នៃ​ព្រះ​នឹង​មក​ដល់​ពួកគេ ។ ដោយ​ការបដិសេធ​ការហៅ​ឲ្យប្រែចិត្ត ប្រជាជន​អាម៉ូណៃហា​ក្រោយមក​ត្រូវបាន​បំផ្លាញ​ដោយ​កងទ័ព​នៃ​សាសន៍​លេមិន ។

មេរៀន​នេះ​នឹង​ផ្ដោតលើ អាលម៉ា 14–15 ។ បន្ថែមលើ​នេះ អ្នក​អាច​បង្រៀន ឬ រំឭក​សេចក្ដីពិត​ពី​ជំពូក​ផ្សេង​ទៀត​ដែល​បាន​ដាក់​សម្រាប់​សប្ដាហ៍​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 14–15

ព្រះប្រទានពរ​ដល់​អស់អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់​នៅក្នុង​សេចក្ដីទុក្ខវេទនា​របស់​ពួកគេ

សូម​គិត​ពី​ការចាប់ផ្ដើម​មេរៀន​ថ្ងៃនេះ​ដោយ​ការលើកឡើង​ពី​គ្រោះថ្នាក់​នាពេល​ថ្មីៗនេះ​ដែល​មនុស្ស​សុចរិត​បាន​រងទុក្ខ​ដោយសារតែ​ជម្រើស​របស់​អ្នកដទៃ ។ ឬ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ចែកចាយ​ពី​គំរូ​ពី​ព្រះគម្ពីរ​នៃ​មនុស្ស​សុចរិត​ដែល​ត្រូវ​ស្លាប់​ដោយសារតែ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដំណឹងល្អ ។ ក្រោយពី​ពិភាក្សា​ពី​គំរូ​ពីរ​បី​ហើយ សូមអញ្ជើញឲ្យសិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 14:7–11និងអាលម៉ា 60:13 ។

សូម​សួរ ៖ តើ​មូលហេតុ​អ្វីខ្លះ​ដែល​មាន​នៅក្នុង​ខគម្ពីរ​នេះ​ដែល​ប្រាប់​ពី​មូលហេតុ​ដែល​ពួកសុចរិត​ពេលខ្លះ​ត្រូវបាន​ឲ្យ​រងទុក្ខ​នៅក្នុង​ដៃ​នៃ​ពួកទុច្ចរិត ? ( សេចក្ដីពិត​មួយ​ដែល​សិស្ស​បាន​រៀន​ខណៈពេល​សិក្សា​ក្នុង​ផ្នែក​នៃ អាលម៉ា 14 គឺថា ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​ពួកសុចរិត​រងទុក្ខ​ក្នុង​ដៃ​នៃ​ពួកទុច្ចរិត​ដើម្បី​ឲ្យ​សេចក្ដីជំនុំជម្រះ​របស់​ទ្រង់​អាច​មាន​សេចក្ដីយុត្តធម៌ ។

សូម​ពន្យល់​ថា សេចក្ដីយុត្តិធម៌​និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​មាន​លើសពី​សេចក្ដីស្លាប់​ដើម្បី​ទទួលខុសត្រូវ​ដល់​អ្នកដែល​បាន​ធ្វើ​បាប និង ដើម្បី​បង្ហាញ​សេចក្ដីមេត្តាករុណា​ដល់​ពួកសុចរិត ។ បន្ទាប់មក សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ ៖

“ ការរងទុក្ខ​ទាំងអស់​នេះ​ពិត​ជា​អាច​មិន​យុត្តិធម៌ ប្រសិនបើ​អ្វីៗ​បាន​បញ្ចប់ត្រឹម​សេចក្ដីស្លាប់ ប៉ុន្ដែ​វា​មិន​បញ្ចប់​ត្រឹម​នោះ​ទេ ។ ជីវិត​គឺ​មិន​ដូចជា​ការសម្ដែង​តែ​ម្ដង​នោះ​ទេ ។ វា​មាន​បី​វគ្គ ។ យើង​បាន​មាន​វគ្គ​ពី​អតីតកាល​មួយ នៅពេល​យើង​បាន​នៅ​ក្នុង​ជីវិត​មុន​ផែនដី​នេះ ហើយ​ឥឡូវ​នេះ​យើង​មាន​វគ្គ​បច្ចុប្បន្នកាល​ដែល​ជា​ជីវិត​រមែងស្លាប់ ហើយ​យើង​នឹង​មាន​វគ្គ​អនាគតកាល​មួយ នៅពេល​យើង​ត្រឡប់​ទៅរក​ព្រះវិញ ។ … យើង​ត្រូវបាន​បញ្ជូន​មក​ក្នុង​ជីវិត​រមែងស្លាប់​នេះ​ដើម្បី​ត្រូវបាន​សាកល្បង ហើយ​នឹង​លមើល [ សូមមើលអ័ប្រាហាំ 3:25 ] ។ …

“ ការរងទុក្ខ​ពី​អតីតកាល និង បច្ចុប្បន្នកាល​របស់​យើង​មិន​អាច ដូចជា​សាវក​ប៉ុល​បាន​និយាយ​ថា ‹ ជា​សេចក្ដី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ​ដែល​នឹង​បើក​សម្ដែង​មក​ឲ្យ​យើង​រាល់គ្នា​ឃើញ​នោះ​ទេ ›[រ៉ូម 8:18] នៅក្នុង​ភាព​ដ៏​អស់កល្ប​ជានិច្ច ។ ‹ ត្បិត​បន្ទាប់ពី​មាន​ការវេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះពរ ។ ហេតុដូច្នោះហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ កាលអ្នករាល់គ្នា​នឹង​ត្រូវបាន​ពាក់​សិរីល្អ​ដ៏​ច្រើន​ទុក​ជា​មកុដ › [គ . & ស . 58:4] ។ ដូច្នេះ​ការវេទនា​មាន​ប្រយោជន៍​នៅក្នុង​ន័យ​នេះ ដែល​ថា​វា​ជួយ​ឲ្យ​បាន​ទៅក្នុង​នគរ​សេឡេស្ទាល ។ …

“ វា​មិន​ប៉ុន្មាន​នោះ​ទេ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ដល់​យើង ប៉ុន្ដែ​របៀប​ដែល​យើង​តស៊ូនឹង​អ្វី​ដែល​កើតឡើង​ដល់​យើង​ទើប​ច្រើន ” ( “ Where Do I Make My Stand? ” Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2004, ទំព័រ 19–20 ) ។

សូម​ពន្យល់​ថា ការរងទុក្ខ និង​ការវេទនា​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​សិរីល្អ​ដោយ​ការពង្រឹង​សេចក្ដីជំនឿ​របស់​យើង ។ ការបន្ដ​ស្មោះត្រង់​អំឡុងពេល​មាន​ឧបសគ្គ និង​ការលំបាក​បង្ហាញ​ពី​ការទុកចិត្ត​ដ៏​ខ្លាំង​ទៅលើ​ព្រះ និង​ផែនការ​របស់​ទ្រង់ ហេតុដូច្នេះហើយ​វា​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង និង សមត្ថភាព​របស់​យើង​ដើម្បី​តស៊ូ​ដល់​ទីបញ្ចប់ ។

សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ការមាន​ទីបន្ទាល់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ រួម​មាន​ជីវិត​មុន​ផែនដី​នេះ និង ជីវិត​ក្រោយ​ផែនដី​នេះ អាច​បញ្ឈប់​ការរងទុក្ខ​ដែល​យើង​ជួប​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ​ដោយ​របៀបណា ?

  • ការគិត​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅក្នុង​សប្ដាហ៍​នេះ​នៅក្នុង អាលម៉ា 14–15 តើ​តាមរបៀប​ណា​ដែល​ពួកសុចរិត​ត្រូវបាន​ប្រទានពរ​នៅក្នុង​ការវេទនា​របស់​ពួកគេ ?

  • នៅក្នុង​ពេល​មាន​ការវេទនា តើ​យើង​អាច​បង្ហាញ​ថា យើង​ទុកចិត្ត​លើ​ព្រះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ប្រៀបធៀប​សំណួរ​ដែល​អាលម៉ា​បាន​សួរ​នៅក្នុង អាលម៉ា 14:26 ទៅនឹង​សំណួរ​ដែល​យ៉ូសែប ស្ម៊ីធ បាន​សួរ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា 121:3 ។ បន្ទាប់មក​សូម​សួរ ៖ យោងតាម អាលម៉ា 14:26 តើ​អាលម៉ា និង​អាមូលេក​អាច​យកឈ្នះ​លើ​ការវេទនា​របស់​ពួកគេ​ដោយ​របៀបណា ?

សូម​ពន្យល់​ថា នៅពេល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ជាប់គុក​ក្នុង​រដ្ឋ​មីសួរី​ដោយ​អយុត្តិធម៌ គាត់​បាន​សួរ​សំណួរ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា 121:3 ។ មិន​ដូចជា​អាលម៉ា និង​អាមូលេក គាត់​មិន​ត្រូវ​បាន​ដោះលែង​ភ្លាមៗ​ពី​គុក​នោះ​ទេ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ចម្លើយ​របស់​ព្រះ​ទៅនឹង​ការអធិស្ឋាន​របស់​គាត់ ? ( សូមមើលគ . & ស . 121:7–9; 122:4–9 ។ សេចក្ដីពិត​ខាងក្រោម​ត្រូវបាន​បញ្ជាក់​នៅ​សប្ដាហ៍​នេះ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​សិស្ស ៖ ប្រសិនបើ​យើង​ហៅ​រក​ព្រះអម្ចាស់​ដោយ​សេចក្ដីជំនឿ ទ្រង់​នឹង​ពង្រឹង​យើង​នៅក្នុង​ការវេទនា​របស់​យើង ហើយ​ដោះលែង​យើង​តាម​របៀប​របស់​ទ្រង់ និង តាម​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ព្រះអម្ចាស់​បាន​ជួយ​អ្នក នៅពេល​អ្នក​បាន​ជួប​នឹង​ឧបសគ្គ​ដោយ​របៀបណា ?

  • តើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ឆន្ទៈ​របស់​ទ្រង់ និង​ទទួល​យក​ការកំណត់​ពេល​របស់​ទ្រង់ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ទាំង​ស៊ីអែសរ៉ុម និង​អាមូលេក​បាន​ទុក​ចិត្ត​លើ​ព្រះ​នៅក្នុង​វេទនា​របស់​ពួកគេ ហើយ​ត្រូវបាន​ផ្ដល់​រង្វាន់​ទៅតាម​ឆន្ទៈ​របស់​ទ្រង់ និង​តាម​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល់​ថ្នាក់​អាន អាលម៉ា 15:5–12 ហើយ​សូម​រក​ព័ត៌មាន​អំពី​ស៊ីអែសរ៉ុម​ដែល​បង្ហាញ​ពី​ការរីកចម្រើន​នៃ​ការទុកចិត្ត​របស់​គាត់​ទៅលើ​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​សិក្សា អាលម៉ា 15:16, 18 ហើយ​រកមើល​ព័ត៌មាន​អំពី​អ្វី​ដែល​អាមួលេក​បាន​លះបង់​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ទទួល​យក​ឆន្ទៈ​របស់​ទ្រង់ និង​ការកំណត់​ពេលវេលា​របស់​ទ្រង់​នៅពេល​ពួកគេ​ជួប​នឹង​ការលំបាក និង​ការវេទនា ។ សូម​ធានា​ពួកគេ​ថា ព្រះ​ពង្រីក​អំណាច​របស់​ទ្រង់ និង​ជះឥទ្ធិពល​តាម​របៀប​ដ៏​អព្ភូតហេតុ និង​ផ្ទាល់ខ្លួន​ជាច្រើន ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

មេរៀន​នេះ​បង្ហាញ​ពី​ចំណុច​ពាក់កណ្ដាល់​នៃ​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ព្រះគម្ពីរ​មរមន ។ ដើម្បី​ពង្រឹង​ការខិតខំ​របស់​សិស្ស​ឲ្យ​រៀន និង​យល់​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ សូម​គិត​ពី​ការឲ្យ​ពួកគេ​ធ្វើ​លំហាត់​មួយ​ដើម្បី​ស្ទង់​ពី​ការដឹង​របស់​ពួកគេ​ក្នុង​ដប់បី​វគ្គ​ដែល​ពួកគេ​បាន​សិក្សា​កន្លង​មក ។ នេះ​អាច​ជា​លំហាត់​ផ្ទាល់មាត់ ឬ សរសេរ​សាមញ្ញ​ដោយ​ឲ្យ​សិស្ស​នូវ​តម្រុយ​មួយ​ពី​ខគម្ពីរ​ស៊ក​ក្នុង​សៀវភៅ​សម្រាប់​ចំណាំ ហើយ​ឲ្យ​ពួកគេ​សរសេរ​ពី​សេចក្ដីយោង​នោះ ឬ វា​អាច​ជា​ការរំឭក​មួយ​ពី​វគ្គ​ខ្លះ​ដែល​ពួកគេ​បាន​ចាំ​ហើយ ។ ប្រវែង​នៃ​មេរៀន​នេះ​អាច​សល់​ពេល​ខ្លះ​សម្រាប់​លំហាត់​ក្នុង​សប្ដាហ៍​នេះ ឬ អ្នក​អាច​ប្រកាស​ថា​នឹង​មាន​លំហាត់​នៅ​មេរៀន​ក្រោយ ដើម្បី​ឲ្យ​សិស្ស​អាច​រៀបចំ​ទុក ។

មេរៀន​បន្ទាប់ ( អាលម៉ា 17–24 )

បុត្រា​នៃ​ស្ដេច​ម៉ូសាយ​ចេញ​ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ដែល​ទុច្ចរិត និង​កាច​សាហាវ ។ ដំបូង​ពួកគេ​រងទុក្ខ​ជាខ្លាំង ប៉ុន្ដែ​នៅពេល​ពួកគេ​បង្រៀន​ដំណឹងល្អ​ដល់​សាសន៍​លេមិន នោះ​អព្ភូតហេតុ​កើតឡើង ។ សូម​កត់ចំណាំ​ពី​របៀប​ដែល​ភាពស្មោះត្រង់​ដែល​អាំម៉ូន​មាន​ដល់​ព្រះ និង​ស្ដេច​នាំ​មក​នូវ​សេចក្ដីសុចរិត​ជាខ្លាំង ។