មេរៀនសិក្សានៅផ្ទះ
អាលម៉ា 25–32 ( មេរៀនទី 18 )
សេចក្តីផ្ដើម
សូមចាប់ផ្ដើមមេរៀននេះដោយសកម្មភាពមួយ ដើម្បីជួយសិស្សឲ្យស្វែងរកដើម្បីក្លាយជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។ ទោះជាយ៉ាងណាក្ដី ភាពចម្បងនៃមេរៀននេះនឹងផ្ដោតលើលទ្ធផលនៃការជឿ និងការអនុវត្តលើគំនិតខុសឆ្គង ដែលផ្ទុយទៅនឹងការជឿ និងការអនុវត្តលើព្រះបន្ទូលនៃព្រះ ដូចដែលបានបង្ហាញនៅក្នុង អាលម៉ា 30–32 ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 25–29
អាំម៉ូន និងពួកបុត្រានៃម៉ូសាយរុងរឿងក្នុងព្រះអម្ចាស់ នៅពេលសាសន៍លេមិនជាច្រើនបានប្រែចិត្តជឿលើដំណឹងល្អ
ដូចដែលបានកត់ត្រានៅក្នុង អាលម៉ា 26 អាំម៉ូន និងបងប្អូនប្រុសរបស់គាត់បានរីករាយនឹងជោគជ័យរបស់ពួកគេក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សអាន អាលម៉ា 26:1–4, 11–13 ហើយរកមើលអ្វីដែលអាំម៉ូន និងបងប្អូនប្រុសរបស់គាត់សម្រេចបាន និងរបៀបដែលពួកគេអាចសម្រេចបានវា ។ សូមរំឭកសិស្សថា ខគម្ពីរទាំងនេះបង្រៀនពីគោលការណ៍ខាងក្រោម ៖ នៅពេលយើងបន្ទាបខ្លួនយើង ព្រះអម្ចាស់នឹងពង្រឹងយើង ហើយប្រើយើងជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ ។
អាលម៉ា 30
កូរីហូរសើចចំអកដល់គោលលទ្ធិរបស់ព្រះគ្រីស្ទ
សូមបង្ហាញដល់សិស្សនូវគ្រាប់ពូជមួយ ។ សូមឲ្យពួកគេសរសេរឧទាហរណ៍នៃអ្វីដែលពួកគេចូលចិត្ត ដែលដុះពីគ្រាប់ពូជ ។ ផ្ទុយទៅនឹងរុក្ខជាតិ ផ្លែឈើ និងបន្លែខ្លះដែលសិស្សអាចលើកឡើង សូមបង្ហាញថា វាអាចកើតមានថា គ្រាប់ពូជមួយអាចដុះលើដើមឈើមួយ ដែលមានផ្លែល្វីង ឬថែមទាំងពុល ឬ ថាវាអាចលាយឡំនឹងដើមឈើល្អផ្សេងទៀត ។
សូមសរសេរពាក្យ គំនិត និងសេចក្ដីជំនឿ នៅលើក្ដារខៀនហើយសូមសួរ ៖ តើគំនិត ឬ សេចក្ដីជំនឿមួយអាចដូចជាគ្រាប់ពូជមួយដោយរបៀបណា ?
សូមពន្យល់ថា នៅពេលសិស្សសិក្សា និងពិភាក្សាក្នុង អាលម៉ា 30–32 នៅក្នុងថ្នាក់ថ្ងៃនេះ ពួកគេនឹងបញ្ច្រាសលទ្ធផលនៃការធ្វើតាមគំនិតខុសឆ្គងទៅនឹងលទ្ធផលនៃការធ្វើតាមព្រះបន្ទូលនៃព្រះ ។
សូមឲ្យសិស្សពន្យល់ថាកូរីហូរជានរណា ។ សូមឲ្យពួកគេអាន អាលម៉ា 30:12–18, 23 ហើយរកមើលគំនិតខុសឆ្គងដែលកូរីហូរបានបង្រៀន ។ ក្រោយពីពួកគេមានពេលអានហើយ សូមឲ្យពួកគេសរសេរនៅលើក្ដារខៀន ឬក្រដាសមួយនូវគំនិតខុសឆ្គងរបស់កូរីហូរដែលពួកគេគិតថា អាចមានគ្រោះថ្នាក់ជាពិសេសដល់សេចក្ដីជំនឿខាងសាសនារបស់នរណាម្នាក់ ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើសកម្មភាពណាខ្លះដែលគំនិតទាងនេះអាចដឹកនាំទៅ ? ( នៅពេលសិស្សឆ្លើយតប សូមបង្ហាញថាគំនិតមួយដែលនាំទៅរកសកម្មភាព គឺជាដូចជាគ្រាប់ពូជមួយដែលដុះលើដើមឈើ ។
-
យោងតាម អាលម៉ា 30:18 តើការបង្រៀនរបស់កូរីហូរបានដឹកនាំប្រជាជនឲ្យធ្វើអ្វីខ្លះ ? ( នៅពេលសិស្សឆ្លើយ សូមបញ្ជាក់ថា សាតាំងប្រើគោលលទ្ធិខុសឆ្គងដើម្បីទាក់ទាញយើងឲ្យធ្វើអំពើបាប ។
សូមឲ្យសិស្សម្នាក់សង្ខេបអ្វីដែលបានកើតឡើងដល់កូរីហូរ ។ ( ប្រសិនបើសិស្សត្រូវការជំនួយ សូមឲ្យពួកគេប្រើសេចក្តីសង្ខេបក្បាលជំពូកនៃ អាលម៉ា 30 ឬអាន អាលម៉ា 30:52–53, 59–60 ។
អាលម៉ា 31
អាលម៉ាដឹកនាំបេសកកម្មមួយដើម្បីជួយដល់ពួកសាសន៍សូរាំដែលក្បត់សាសនា
សូមរំឭកសិស្សថា ពួកសាសន៍សូរាំបានជឿលើគំនិតដ៏ខុសឆ្គង ហើយបានធ្លាក់ទៅក្នុងការអនុវត្តដ៏ខុសឆ្គង ឬ ដែលក្បត់សាសនា ។ នៅក្នុង អាលម៉ា 31:5 យើងរៀនថា នៅពេលយើងសិក្សាព្រះបន្ទូលនៃព្រះ វានឹងដឹកនាំយើងឲ្យធ្វើអ្វីដែលត្រូវ ។
អាលម៉ា 32
អាលម៉ាបង្រៀនដល់ប្រជាជននៃសាសន៍សូរាំក្រីក្រពីរបៀបដើម្បីអនុវត្តសេចក្ដីជំនឿ
សូមរំឭកសិស្សថា ទោះបីជាពួកសាសន៍សូរាំជាច្រើនបានបដិសេធមិនទទួលព្រះបន្ទូលនៃព្រះក្ដី ក៏អាលម៉ាបានចាប់ផ្ដើមមានជោគជ័យក្នុងចំណោមពួកអ្នកក្រីក្រ ។ គាត់បានបង្រៀនពួកគេអំពីរបៀបដើម្បីអនុវត្តសេចក្ដីជំនឿ ។ សូមឲ្យសិស្សរំឭក អាលម៉ា 32:21 ជាចំណេះចំណានខគម្ពីរមួយ ។ សូមឲ្យពួកគេពន្យល់ពីអ្វីដែលខគម្ពីរនេះបង្រៀនពួកគេអំពីសេចក្ដីជំនឿ ។
សូមរំឭកសិស្សថា អាលម៉ាបានប្រើគ្រាប់ពូជមួយដើម្បីបង្រៀនអំពីដំណើការនៃការអភិវឌ្ឍសេចក្ដីជំនឿ ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើឃ្លាណានៅក្នុង អាលម៉ា 32:28 បង្ហាញថាគ្រាប់ពូជមួយ ឬ នៅក្នុងករណីនេះ ព្រះបន្ទូលនៃព្រះគឺល្អនោះ ?
-
តើឥទ្ធិពលអ្វីដែលព្រះបន្ទូលនៃព្រះបានមានមកលើយើង នៅពេលយើងអនុញ្ញាតឲ្យវាបានដុះនៅក្នុងទ្រូងយើងនោះ ?
សូមប្រាប់សិស្សថា អាលម៉ាបានសុំឲ្យពួកសាសន៍សូរាំពិសោធជាមួយនឹងព្រះបន្ទូល ឬ ដាំវានៅក្នុងចិត្តគេដោយការជឿលើវា ហើយធ្វើសកម្មភាពតាម ។ សូមឲ្យសិស្សអាន អាលម៉ា 33:22–23 ដោយរកមើល « ពាក្យសម្ដី » ដែលអាលម៉ាចង់ឲ្យប្រជាជនដាំនៅក្នុងចិត្តរបស់ពួកគេជាពិសេសនោះ ។ អ្នកអាចណែនាំសិស្សឲ្យសរសេរខគម្ពីរទាំងនេះជាសេចក្ដីយោងក្បែរនឹង អាលម៉ា 32:28 ។
សូមឲ្យសិស្សអាន អាលម៉ា 32:28–29, 31, 37, 41–43 ដោយរកមើលរង្វាន់ដែលយើងនឹងទទួលពីការជឿ និងការអនុវត្តតាមព្រះបន្ទូលនៃព្រះ ។ នៅពេលសិស្សឆ្លើយ សូមប្រាកដថាគោលការណ៍ខាងក្រោមនេះបានបញ្ជាក់ច្បាស់ ៖ ប្រសិនបើយើងថែទាំសេចក្ដីជំនឿរបស់យើងទៅលើព្រះបន្ទូលរបស់ព្រះនៅក្នុងដួងចិត្តយើងដោយឧស្សាហ៍ព្យាយាមនោះ សេចក្ដីជំនឿ និងទីបន្ទាល់របស់យើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នឹងកើនឡើង ។
ដើម្បីបញ្ចប់មេរៀននេះ សូមឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះមេរៀនទី 4 កិច្ចការទី 4 នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ —អំពីលទ្ធផលដែលពួកគេបានឃើញនៅក្នុងជីវិតរបស់គេ នៅពេលពួកគេបានធ្វើតាមការពិសោធរបស់អាលម៉ាដែលបានពិពណ៌នានៅក្នុង អាលម៉ា 32 ។
មេរៀនបន្ទាប់ ( អាលម៉ា 33–38 )
តើគ្រោះថ្នាក់អ្វី នៃការពន្យាពេលប្រែចិត្ត ? អាមូលេកឆ្លើយនឹងសំណួរនេះ ហើយផ្ដល់នូវការព្រមានមួយ ។ អាលម៉ាក៏ណែនាំដល់កូនប្រុសរបស់គាត់ពីរនាក់ នៅពេលគាត់ជិតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់ ។ គាត់ផ្ដល់នូវសេចក្ដីលម្អិតអំពីការផ្លាស់ប្រែចិត្តជឿ—ការផ្លាស់ប្ដូពីនរណាម្នាក់ដែលជំទាស់នឹងព្រះ ទៅជានរណាម្នាក់ដែលប្រយុទ្ធដើម្បីព្រះ —និងអំពីអារម្មណ៍របស់គាត់ នៅពេលគាត់បានមានសេរីភាពពីអំពើខុសឆ្គង និងការឈឺចាប់នៃអំពើបាបរបស់គាត់ ។