មេរៀនសិក្សានៅផ្ទះ
អាលម៉ា 39–44 ( មេរៀនទី 20 )
សេចក្តីផ្ដើម
ដូចដែលបានកត់ត្រានៅក្នុង អាលម៉ា 39–42 អាលម៉ាបានជួយកូនប្រុសរបស់គាត់ កូរីអានតុនឲ្យយល់ពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងផ្លូវភេទ គោលលទ្ធិនានាដែលទាក់ទងនឹងការរស់ឡើងវិញ និងសេចក្ដីជំនុំជម្រះនៅថ្ងៃចុងក្រោយ និងលទ្ធផលដ៏អស់កល្បនៃច្បាប់នៃសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណា ។ មេរៀននេះនឹងផ្ដល់ឱកាសដល់សិស្សឲ្យបង្រៀន និងពន្យល់ពីគោលលទ្ធិទាំងនេះដល់អ្នកដទៃ ។
យោបល់សម្រាប់ការបង្រៀន
មុនចាប់ផ្ដើមបង្រៀន សូមរៀបចំក្រដាសដែលមានការណែនាំនៅក្នុងមេរៀននេះ ។ សូមឲ្យអ្នកចាំការណែនាំទាំងឡាយ ដើម្បីអ្នកអាចជួយសិស្សឲ្យសម្រេចបានការខិតខំរបស់គេក្នុងការបង្រៀនដល់គ្នាទៅវិញទៅមក ។
អាលម៉ា 39–41
អាលម៉ាបង្រៀនថា ការប្រែចិត្តនាំមកនូវសុភមង្គល
សូមចាប់ផ្ដើមថ្នាក់ដោយការឲ្យសិស្សទន្ទេញរួមគ្នាក្នុង អាលម៉ា 39:9 ដែលជាវគ្គចំណេះចំណានខគម្ពីរមួយ ដែលពួកគេត្រូវបានណែនាំឲ្យសូត្រនៅក្នុងសប្ដាហ៍នេះ ។ សូមសួរប្រសិនបើមាននរណាម្នាក់អាចរំឭកសិស្សពីមូលហេតុដែលអាលម៉ាបានណែនាំកូនប្រុសរបស់គាត់ កូរីអានតុន ឲ្យប្រែចិត្ត ហើយលះបង់អំពើបាបរបស់គាត់ចោលនៅក្នុងខគម្ពីរនេះ ។
សូមរំឭកសិស្សថានៅក្នុង អាលម៉ា 40–41 អាលម៉ាក៏បាននិយាយអំពីការបារម្ភរបស់កូរីអានតុនអំពីការរស់ឡើងវិញនៃអ្នកស្លាប់ និងសេចក្ដីជំនុំជម្រះនៅថ្ងៃចុងក្រោយដែរ ។ ដើម្បីជួយសិស្សឲ្យពន្យល់ពីអ្វីដែលពួកគេបានរៀន និងចែកចាយពីអារម្មណ៍ និងទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិតដែលមាននៅក្នុង អាលម៉ា 39–41 សូមសរសេរសំណួរខាងក្រោម និងសេចក្ដីយោងព្រះគម្ពីរនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ៖
សូមឲ្យសិស្សស្រមៃថា ពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនា ហើយថាពួកគេមានការណាត់ជួបមួយជាមួយនឹងនរណាម្នាក់ដែលកំពុងរកចម្លើយទៅនឹងសំណួរទាំងនេះ ។ សូមប្រាប់ពួកគេថា ពួកគេនឹងមានពេលខ្លះរៀបចំ ហើយបន្ទាប់មកពួកគនឹងមានឱកាសមួយដើម្បីឆ្លើយនឹងសំណួរខ្លះដោយប្រើអ្វីដែលពួកគេបានរៀនពី អាលម៉ា 39–41 ។
ប្រសិនបើអ្នកសិស្សមានច្រើន សូមឲ្យពួកគេធ្វើការជាដៃគូដែលតំណាងឲ្យដៃគូអ្នកផ្សព្វផ្សាយសាសនា ។ សូមឲ្យដៃគូនីមួយៗឆ្លើយនឹងសំណួរមួយនៅលើក្ដារខៀន ។ ( ប្រសិនបើសិស្សអ្នកមានតិច អ្នកអាចចាត់ចែងសំណួរនានាដល់សិស្សម្នាក់ៗ ។ សូមឲ្យដៃគូនីមួយៗនូវច្បាប់ចម្លងនៃការណែនាំខាងក្រោម ហើយសូមឲ្យពួកគេប្រើខយោងទាំងឡាយនៅចុងបញ្ចប់នៃសំណួរដែលគេធ្វើ ដើម្បីឆ្លើយនឹងសំណួររបស់អ្នករៀនរបស់ពួកគេ ។ សូមផ្ដល់ពេលដល់សិស្សឲ្យរំឭកខគម្ពីរ ហើយរៀបចំមេរៀនខ្លីមួយសម្រាប់អ្នករៀនរបស់គេ ។ សូមលើកទឹកចិត្តដៃគូឲ្យចែកផ្នែកនៃការណែនាំណាដែលពួកគេម្នាក់ៗនឹងទទួលខុសត្រូវនៅពេលបង្រៀន ។
នៅពេលសិស្សរៀបចំ អ្នកអាចដើរមើលពួកគេ ដូច្នេះអ្នកអាចស្ដាប់ និងជួយនៅពេលចាំបាច់ ។ ប្រសិនបើចាំបាច់ សូមជួយសិស្សឲ្យរកឃើញគោលលទ្ធិពី អាលម៉ា 39–41 ដែលជួយឆ្លើយនឹងសំណួរដែលពួកគេធ្វើ ។ សូមប្រើគោលលទ្ធិខាងក្រោមជាការណែនាំ ៖
អំពើបាបខាងផ្លូភេទ គឺជាអំពើដ៏គួរខ្ពើមឆ្អើមមួយនៅក្នុងព្រះនេត្រនៃព្រះអម្ចាស់ ( សូមមើល អាលម៉ា 39:1–9 ) ។
ការរស់ឡើងវិញ គឺជាការផ្ដុំឡើងវិញនៃព្រលឹង និងរាងកាយ ដោយអ្វីៗទាំងអស់ត្រូវសាងឡើងវិញទៅជារូបរាងដ៏ត្រឹមត្រូវ និងដ៏ឥតខ្ចោះ ( សូមមើល អាលម៉ា 40:21–26 ) ។
យើងនឹងត្រូវសាងឡើងវិញឲ្យទទួលបានសុភមង្គល ឬឲ្យដល់ទុក្ខវេទនាស្របតាមកិច្ចការ និងបំណងរបស់យើងនៅក្នុងជីវិតរមែងស្លាប់ ( សូមមើល អាលម៉ា 41:1–7 ) ។
សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ ( សូមមើល អាលម៉ា 41:10–15 ) ។
សេចក្តីណែនាំ
សូមត្រៀមធ្វើនូវសំណួរខាងក្រោម នៅពេលអ្នកបង្រៀន ៖
-
សូមផ្ដល់ព័ត៌មានសាវតាខ្លះអំពីខគម្ពីរ ( ដូចជាការពន្យល់ពីនរណាកំពុងនិយាយ តើគេកំពុងនិយាយទៅកាន់នរណា ហើយហេតុអ្វី ) ។
-
សូមអានផ្នែកនៃវគ្គព្រះគម្ពីរដែលបានផ្ដល់ឲ្យដើម្បីជួយអ្នកឆ្លើយនឹងសំណួរ ដែលអ្នកត្រូវធ្វើ ។
-
សូមសរសេរគោលលទ្ធិ ឬ គោលការណ៍មួយដែលបានបង្រៀននៅក្នុងខគម្ពីរ ដែលអ្នកសិក្សាដែលត្រូវនឹងសំណួរដែលអ្នកធ្វើ ។
-
សូមពន្យល់ពីរបៀបដែលគោលលទ្ធិ ឬ គោលការណ៍មួយដែលអ្នកបានសរសេរនោះ ជួយឆ្លើយនឹងសំណួរដែលអ្នកធ្វើ ។ អ្នកអាចស្នើថា អ្នកដែលអ្នកបង្រៀនគួរសរសេរគោលលទ្ធិ ឬ គោលការណ៍មួយនេះនៅក្នុងព្រះគម្ពីររបស់គេ ។
-
សូមចែកចាយពីមូលហេតុដែលគោលលទ្ធិ ឬ គោលការណ៍នេះសំខាន់ដល់អ្នក ហើយសូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានបង្រៀន ។
ក្រោយពីសិស្សបានរៀបចំឆ្លើយនឹងសំណួររបស់គេហើយ សូមដាក់គេជាក្រុមតូចៗដើម្បីឲ្យពួកគេអាចបង្រៀនដល់គ្នាទៅវិញទៅមក ។ ( ប្រសិនបើសិស្សអ្នកមានតិច សូមឲ្យសិស្សនីមួយៗ ឬដៃគូនីមួយៗបង្រៀនដល់សិស្សក្នុងថ្នាក់ទាំងមូល ។ ក្រោយពីសិស្សបានបញ្ចប់ការបង្រៀនហើយ សូមសួរសិស្សនូវសំណួខាងក្រោមនេះ ៖
-
នៅពេលអ្នកគិតពីអំពើបាបរបស់កូរីអានតុន តើអ្នកគិតថា ហេតុអ្វីបានជាការយល់ពីគោលលទ្ធិទាំងនេះនឹងជួយដល់គាត់ ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីអាចពន្យល់សេចក្ដីពិតទាំងនេះដល់អ្នកដែលអ្នកនឹងទាក់ទងនៅក្នុងជីវិតរបស់អ្នក ?
-
ហេតុអ្វីបានជាវាសំខាន់ដែលអ្នកត្រូវយល់ ហើយរស់នៅតាមសេចក្ដីពិតទាំងនេះ ?
អាលម៉ា 42
អាលម៉ាបង្រៀនកូរីអានតុនអំពីសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណា
សូមគូសជញ្ជីងសាមញ្ញមួយនៅលើក្ដារខៀន ។ សូមឲ្យសិស្សម្នាក់បង្រៀនពីគោលគំនិតនៃសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាដល់សិស្សក្នុងថ្នាក់ ដោយប្រើការបញ្ជាក់ និងអ្វីដែលគេបានរៀនពីការណែនាំរបស់អាលម៉ាដល់កូរីអានតុននៅក្នុង អាលម៉ា 42 ។ សូមឲ្យសិស្សបើកទៅ អាលម៉ា 42 នៅក្នុងព្រះគម្ពីររបស់គេ ហើយរកមើលឃ្លា និងប្រយោគអំពីសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាដែលពួកគេបានគូសចំណាំ ។
ដើម្បីជួយសិស្សឲ្យយល់ពីលក្ខខណ្ឌដែលសេចក្ដីមេត្តាករុណាកើតមានបាន សូមសួរសំណួរខាងក្រោម ៖
-
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីដើម្បីឲ្យមានសេចក្ដីមេត្តាករុណាកើតមានដល់យើង ?
-
តើយើងត្រូវធ្វើអ្វីដើម្បីទទួលបានសេចក្ដីមេត្តាករុណានោះ ?
សូមឲ្យសិស្សពីរបីនាក់ចែកចាយពីមូលហេតុដែលពួកគេមានអំណរសម្រាប់ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
អាលម៉ា 43–44
ការធ្វើតាមការណែនាំរបស់ព្យាការីការពារយើងពីឧបសគ្គ
ប្រសិនបើមានពេល សូមគិតពីការសុំសិស្សឲ្យរំឭកអ្វីដែលពួកគេបានរៀនពី អាលម៉ា 43–44 ដោយការចែកចាយពីអ្វីដែលពួកគេបានសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេអំពីការប្រយុទ្ធនឹងសង្គ្រាមខាងវិញ្ញាណរបស់គេ ( ថ្ងៃទី 4កិច្ចការទី 3 និង 4 ) ។ សូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់ដើម្បីពង្រីកសេចក្ដីមេត្តាករុណា នៅពេលយើងប្រែចិត្ត ហើយទ្រង់នឹងការពារយើង នៅពេលយើងមករកទ្រង់ ។
មេរៀនបន្ទាប់ ( អាលម៉ា 45–63 )
ហេតុអ្វីបានជាសាសន៍នីហ្វៃបានជោគជ័យជាខ្លាំងលើសត្រូវរបស់ពួកគេ ? តើពួកគេអាចប្រយុទ្ធដោយកម្លាំងនៃព្រះអម្ចាស់ដោយរបៀបណា ? ចម្លើយអាចរកឃើញដោយការសិក្សាគំរូរបស់មេទ័ពមរ៉ូណៃ និងហេលេមិន និងអ្នកចម្បាំងដ៏ក្លាហានរបស់គាត់ ។