មេរៀនទី 148
អេធើរ 7–11
សេចក្តីផ្ដើម
បងប្រុសយ៉ារេឌបានក្រៀមក្រំដោយសារសំណើររបស់ប្រជាជនលោកឲ្យជ្រើសរើសស្ដេចមួយអង្គ ។ លោកបានមានប្រសាសន៍ថា « ប្រាកដជាការណ៍នេះនឹងនាំទៅរកការជាប់ឃុំឃាំងជាមិនខានឡើយ » ( អេធើរ 6:23 ) ។ ការព្យាករណ៍របស់លោកត្រូវបានបំពេញក្នុងពីរជំនាន់ក្រោយមក ។ អំឡុងពេលរជ្ជកាលនៃស្ដេចជាច្រើន ពួកសាសន៍យ៉ារេឌបានឆ្លងកាត់វដ្ដនៃការស្ដាប់តាមព្យាការីទាំងឡាយ និងការរស់នៅក្នុងសេចក្ដីសុចរិត ហើយបន្ទាប់មកបដិសេធព្យាការី និងរស់នៅក្នុងសេចក្ដីទុច្ចរិតម្តងហើយម្តងទៀត ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 7
អូរៃហា និង គិបបានសោយរាជ្យដោយសេចក្ដីសុចរិត កូរីហូរប្រឆាំង និងបះបោរទាស់នឹងរាជាណាចក្រ ហើយព្រះជេដ្ឋារបស់ទ្រង់ ស៊ូល បានកែប្រែមកវិញ ហើយព្យាការីជាច្រើនដាក់ទោសដល់អំពើទុច្ចរិតរបស់ប្រជាជន
សូមគូសរូបគុកសាមញ្ញមួយនៅលើក្ដារខៀន ។
សូមឲ្យសិស្សរៀបរាប់ពីរបៀបដែលប្រជាជនអាចអារម្មណ៍ ខណៈពេលដែលពួកគេនៅជាប់ឃុំឃាំង ។ សូមបង្ហាញថា អាកប្បកិរិយាដ៏មានបាប អាចដឹកនាំទៅរកការជាប់ឃុំឃាំងខាងវិញ្ញាណ និងខាងរាងកាយ ។
-
តើអាកប្បកិរិយាដ៏មានបាបបែបណាដែលអាចដឹកនាំទៅរកការជាប់ឃុំឃាំង ?
សិស្សអាចលើកឡើងពីគំនិតដូចខាងក្រោមនេះ ៖ ការជ្រើសរើសមិនធ្វើតាមពាក្យសំដីនៃប្រាជ្ញាវាងវៃ ឬការមើលរូបអាសគ្រាមអាចដឹកនាំទៅរកការជាប់ឃុំឃាំងនៃការញៀន ។ អំពើបាបគ្រប់ទម្រង់ទាំងអស់នឹងបន្ថយនូវព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង ។ សូមពន្យល់ថា មេរៀននេះនឹងជួយសិស្សឲ្យឃើញពីរបៀបដែលពួកគេអាចចៀសវាងពីការជាប់ឃុំឃាំង ។
សូមពន្យល់ថា នៅពេលបងប្រុសរបស់យ៉ារេឌបានដឹងថា ប្រជាជនបានចង់មានស្ដេចមួយអង្គ នោះលោកបានព្រមានថា ជម្រើសរបស់ពួកគេនឹងដឹកនាំទៅរកការជាប់ឃុំឃាំង ( សូមមើល អេធើរ 6:22–23 )។ ថ្វីបើមានការព្រមានក្ដី ពួកប្រជាជនសាសន៍យ៉ារេឌបានជ្រើសរើសដើម្បីឲ្យមានសេ្ដចមួយអង្គ ។ ស្ដេចទីមួយរបស់ពួកគេគឺ អូរៃហា ជាកូនប្រុសម្នាក់របស់លោកយ៉ារេឌ ។ ស្ដេចទីពីររបស់ពួកគេគឺ បុត្រារបស់ស្ដេចអូរៃហា គឺគិប ។
សូមឲ្យសិស្សអាន អេធើរ 7:1–2 ដោយស្ងាត់ស្ងៀមដើម្បីរៀនថាតើ ការព្យាករណ៍របស់បងប្រុសរបស់យ៉ារេឌត្រូវបានបំពេញនៅក្នុងជំនាន់របស់ស្ដេចអូរៃហាដែរឬអត់ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរៀនសូត្រ ។
-
តើអ្នកនឹងនិយាយអ្វីទៅដល់នរណាម្នាក់ដែលបានរស់នៅក្នុងជំនាន់របស់ស្ដេចអូរៃហា ហើយមិនបានជឿថា ការព្យាករណ៍របស់បងប្រុសរបស់យ៉ារេឌនឹងត្រូវបានបំពេញ ?
សូមឲ្យសិស្សអាន អេធើរ 7:3–7 ដោយស្ងាត់ស្ងៀមដោយរកមើលរបៀបដែលការព្យាករណ៍របស់បងប្រុសរបស់យ៉ារេឌត្រូវបានចាប់ផ្ដើមបំពេញ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមប្រាកដថា ពួកគេយលល់ថា ស្ដេចគិប និងប្រជាជនរបស់ទ្រង់ត្រូវបាននាំទៅក្នុងការជាប់ឃុំឃាំង— « គិបរស់នៅក្នុងការជាប់ឃុំឃាំង ហើយប្រជាជនរបស់ទ្រង់ » ( អេធើរ 7:7 ) ។
-
តើគោលការណ៍ណាខ្លះដែលអ្នកបានឃើញកន្លងមកនៅក្នុង អេធើរ 7 ? ( នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរៀន សូមប្រាកដថា គោលការណ៍ខាងក្រោមនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ ៖ ការបដិសេធពាក្យសម្ដីរបស់ព្យាការីអាចនាំទៅក្នុងការជាប់ឃុំឃាំង ) ។
សូមឲ្យសិស្សអាន អេធើរ 7:8–13 ដើម្បីរៀនអំពីស៊ូល ដែលបានប្រសូតចេញពីស្ដេចគិប ខណៈពេលដែលស្ដេចគិបស្ថិតនៅក្នុងការជាប់ឃុំឃាំង ។ មុនពេលពួកគេអាន សូមឲ្យពួកគេស្រមៃថា ពួកគេគឺជាអ្នកសារព័ត៌មានដែលត្រូវបានចាត់តាំងឲ្យសង្ខេបដំណើររឿងនៅក្នុង អេធើរ 7:8–13 ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់ៗរាយការណ៍ដល់សមាជិកផ្សេងទៀតក្នុងថ្នាក់អំពីអ្វីដែលគេនឹងដកស្រង់ចេញពីដំណើររឿងនោះ ។
សូមសង្ខេប អេធើរ 7:14–22 ដោយការពន្យល់ថា ក្រោយពីស៊ូលបានក្លាយជាស្ដេច ហើយកូរីហូរបានប្រែចិត្តពីអ្វីដែលគាត់បានធ្វើ នោះកូនប្រុសរបស់កូរីហូរឈ្មោះ ណូអេ បានដឹកនាំការបះបោរប្រឆាំងនឹងស្ដេចស៊ូល និងកូរីហូរ ។ បុត្រារបស់ស្ដេចស៊ូលបានសម្លាប់ណូអេ និងបានរំដោះស្ដេចស៊ូល ហើយស្ដេចស៊ូលបានត្រឡប់មកកាន់រាជាណាចក្ររបស់ទ្រង់វិញក្នុងព្រះនាមជាស្ដេច ។ ទោះជាយ៉ាងណាក្ដី កូនប្រុសរបស់ណូអេឈ្មោះ កូហូរ បានបន្ដរជ្ជកាលដែលណូអេបានគ្រប់គ្រង ។ ប្រទេសនេះត្រូវបានបែងចែកទៅជាមានស្ដេចពីរអង្គ និងប្រជាជនពីរបក្ស រហូតដល់មានចម្បាំងមួយដែលស្ដេចស៊ូលបានសម្លាប់កូហូរ ។ កូនប្រុសរបស់កូហូរឈ្មោះ នីមរ៉ូឌ បានផ្ដល់ចំណែកខ្លះនៃនគររបស់កូហូរទៅដល់ស្ដេចស៊ូល ។
សូមពន្យល់ថា ក្រោយពីស្ដេចស៊ូលបានទទួលបានអាណាចក្រមកវិញ ព្យាការីទាំងឡាយបានមកក្នុងចំណោមប្រជាជន ។ សូមឲ្យសិស្សអាន អេធើរ 7:23– 25 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលព្យាការីបានមានប្រសាសន៍ និងរបៀបដែលប្រជាជនបានមានប្រតិកម្មតប ។ ក្រោយពីពួកគេរៀបរាប់អ្វីដែលពួកគេបានរកឃើញ សូមសួរ ៖
-
តើប្រជាជនបានឆ្លើយតបយ៉ាងណាទៅនឹងព្យាការី ? តើស្ដេចស៊ូលបានឆ្លើយតបដោយរបៀបណា ?
-
តើការការពារដល់ពួកព្យាការីរបស់ស្ដេចស៊ូលបានប្រទានពរដល់ប្រជាជនរបស់ទ្រង់យ៉ាងដូចម្ដេចខ្លះ ?
សូមឲ្យសិស្សម្នាក់អាន អេធើរ 7:26–27 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលបានកើតឡើង នៅពេលប្រជាជនបានគោរពតាមពាក្យសម្ដីរបស់ព្យាការី ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ សូមប្រាកដថា ពួកគេរកឃើញនូវគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងធ្វើតាមការណែនាំរបស់ព្យាការី និងចងចាំដល់ព្រះអម្ចាស់ នោះយើងនឹងចាប់ផ្ដើមរីកចម្រើនឡើង ។
-
តើអ្នកត្រូវបានប្រទានពរ ដោយសារអ្នកបានគោរពតាមការណែនាំរបស់ព្យាការីដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបមួយ ដែលពួកគេអាចស្ដាប់តាម និងគោរពតាមពាក្យសម្ដីរបស់ព្យាការីកាន់តែល្អជាងនេះ ។
អេធើរ 8:1–9:13
យ៉ារេឌ ហើយបន្ទាប់មក អ័គីស បានក្លាយជាស្ដេចរបស់ពួកសាសន៍យ៉ារេឌដែលបានឆ្លងកាត់នូវបក្សព័ន្ធសម្ងាត់ជាច្រើន
សូមសង្ខេប អេធើរ 8:1–14 ដោយការពន្យល់ថា ក្រោយពីស្ដេចស៊ូលបានសុគតទៅ អូមើរ បានធ្វើជាស្ដេចបន្ដ ។ កូនប្រុសរបស់ស្ដេចអូមើរឈ្មោះ យ៉ារេឌ បានប្រឆាំងនឹងបិតារបស់ព្រះអង្គ ហើយបានដាក់ព្រះទ័យរបស់ទ្រង់ថានឹងធ្វើជាស្ដេចឲ្យបាន ។ ទ្រង់បានដណ្ដើមនគរបានពាក់កណ្ដាលលើកទីមួយ ប៉ុន្ដែក្រោយមក ទ្រង់បានបរាជ័យ ហើយត្រូវបានបង្ខំឲ្យប្រគល់នគរពាក់កណ្ដាលរបស់ទ្រង់មកវិញ ។ បន្ទាប់មក បុត្រីរបស់យ៉ារេឌបានគ្រោងរបៀបមួយសម្រាប់ស្ដេចយ៉ារេឌដើម្បីបានធ្វើជាស្ដេច ។ ព្រះនាងរំឭកបិតារបស់ទ្រង់អំពីបក្សព័ន្ធសម្ងាត់ដែលល្បីល្បាញកាលពីជំនាន់បុរាណនោះមក ។ នៅពេលអ័គីសបានសុំព្រះនាងរៀបអភិសេក យ៉ារេឌត្រូវបានប្រាប់អ័គីសថា ទ្រង់ត្រូវតែសម្លាប់អូមើរ ដែលជាស្ដេចចោលសិន ។ យ៉ារេឌ និងបុត្រីរបស់ខ្លួនបានអនុវត្តគម្រោងការនេះ ។ អ័គីសបានសុំបុត្រីរបស់យ៉ារេឌរៀបអភិសេក ហើយបន្ទាប់មកបានចូលរួមជាមួយនឹងបក្សព័ន្ធសម្ងាត់ជាមួយនឹងមិត្តរបស់ទ្រង់ដើម្បីសម្លាប់ស្ដេចអូមើរ ។
សូមលើកឡើងថា ដោយសារតែគម្រោងការនេះ បក្សព័ន្ធសម្ងាត់បានចាប់ផ្ដើមដុះឡើងនៅក្នុងចំណោមពួកសាន៍យ៉ារេឌ ហើយនៅទីបញ្ចប់បានបណ្ដាលឲ្យមានសេចក្តីបំផ្លិចបំផ្លាញរបស់ពួកគេ ។ សូមពន្យល់ថា បក្សព័ន្ធសម្ងាត់គឺជា « អង្គការមួយដែលមានប្រជាជនរួបរួមគ្នាដោយសម្បថ ដើម្បីអនុវត្តបំណងដ៏អាក្រក់របស់ក្រុមខ្លួន » ( Guide to the Scriptures, “Secret Combinations,” scriptures.lds.org ) ។ ពួកចោរកាឌីអានតុនគឺជាគំរូនៃអង្គការមួយនៅក្នុងព្រះគម្ពីរមរមន ដែលបានប្រើបក្សព័ន្ធសម្ងាត់ដើម្បីសម្រេចនូវបំណងដ៏អាក្រក់របស់វា ។
សូមឲ្យសិស្សអាន អេធើរ 8:15–19 ដោយស្ងាត់ស្ងៀមដោយរកមើលអ្វីដែលអ័គីសបានធ្វើដើម្បីសម្រេចបាននូវបក្សព័ន្ធសម្ងាត់នេះ ។ សូមឲ្យសិស្សរកមើលអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីបក្សព័ន្ធសម្ងាត់ ។
-
តើគោលបំណងរបស់ពួកអស់អ្នកដែលឱបក្រសោបបក្សព័ន្ធសម្ងាត់ គឺជាអ្វី? ( ដើម្បីទទួលបានអំណាច ដើម្បីពួកគេអាចប្រព្រឹត្តអំពើទុច្ចរិតបាន ) ។
-
តើអំណាចរបស់នរណាដែល ជាអំណាចក្តោបក្តាប់បក្សព័ន្ធសម្ងាត់នេះ ? ( សាតាំង ) ។
-
តើឃ្លាមួយណានៅក្នុង អេធើរ 8:18 បង្ហាញពីព្រះទ័យរបស់ព្រះអម្ចាស់អំពីបក្សព័ន្ធសម្ងាត់ ? ( « អំពើមួយដ៏គួរខ្ពើមឆ្អើម និងទុច្ចរិតលើសអ្វីៗទាំងអស់ » ) ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 8:20–22, 25 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរឿងបន្ថែមទៀតដែលពួកគេអាចរៀនអំពីបក្សព័ន្ធសម្ងាត់ ។ សូមឲ្យពួកគេយកចិត្តទុកដាក់ជាពិសេសទៅលើឥទ្ធិពលដែលបក្សព័ន្ធសម្ងាត់មានទៅលើសង្គមទាំងឡាយ ។ ( សូមកត់ចំណាំថាឃ្លា « បង្កើតវាឡើង » នៅវគ្គដំបូងនៃខគម្ពីរ អេធើរ 8:25 សំដៅទៅលើការបង្កើតបក្សព័ន្ធសម្ងាត់ ) ។
-
ចេញពីអ្វីដែលអ្នកបានអាន តើឥទ្ធិពលអ្វីដែលបក្សព័ន្ធសម្ងាត់មានទៅលើសង្គមទាំងឡាយ ? ( នៅពេលសិស្សបង្ហាញពីគំនិតរបស់ពួកគេ សូមប្រាកដថា ពួកគេរកឃើញសេចក្ដីពិតដូចខាងក្រោមនេះ ៖ ការគាំទ្របក្សព័ន្ធសម្ងាត់ ដឹកនាំទៅរកសេចក្តីបំផ្លិចបំផ្លាញដល់ពហុសង្គម ) ។
សូមឲ្យសិស្សក្នុងថ្នាក់អាន អេធើរ 8:23–24, 26 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលលោកមរ៉ូណៃចង់ឲ្យយើងធ្វើ ដែលជាលទ្ធផលនៃការព្រមានរបស់លោកអំពីបក្សព័ន្ធសម្ងាត់ ។
-
តើលោកមរ៉ូណៃបានប្រាប់យើងឲ្យធ្វើអ្វីខ្លះ ? ( សូមប្រយ័ត្នចំពោះបក្សព័ន្ធសម្ងាត់ និងត្រូវប្រាកដថា ពួកគេចាកឆ្ងាយពីសង្គមរបស់យើង ) ។
-
ដូចដែលបានកត់ត្រានៅក្នុង អេធើរ 8:26 តើសេចក្ដីសង្ឃឹមរបស់លោកមរ៉ូណៃសម្រាប់យើងនៅក្នុងថ្ងៃចុងក្រោយមានអ្វីខ្លះ ?
សូមសង្ខេប អេធើរ 9:1–13 ដោយការពន្យល់ថា ជាលទ្ធផលនៃបក្សព័ន្ធសម្ងាត់របស់ពួកគេ អ័គីស និងមិត្តភក្ដិទាំងឡាយបានកម្ចាត់នគររបស់អូមើរ ។ ទោះជាយ៉ាងណាក្ដី ព្រះបានព្រមានដល់អូមើរថា ទ្រង់នឹងត្រូវរត់ចេញជាមួយនឹងគ្រួសាររបស់ទ្រង់ ដើម្បីសង្គ្រោះជីវិតរបស់ពួកទ្រង់ ។ បុត្រាដ៏ទុច្ចរិតរបស់ស្ដេចអូមើរឈ្មោះ យ៉ារេឌ បានក្លាយជាស្ដេច ហើយបានរៀបអភិសេកបុត្រីរបស់ទ្រង់ជាមួយនឹងអ័គីស ។ អ័គីស និងមិត្តភក្ដិទាំងឡាយបានបន្ដគម្រោងដ៏អាក្រក់របស់ពួកគេ ដោយសម្លាប់យ៉ារេឌ និងសូម្បីតែកូនប្រុសរបស់អ័គីស ។ សកម្មភាពទាំងនេះបានដឹកនាំទៅរកសង្គ្រាមមួយ រវាងអ័គីស និងបុត្រារបស់ទ្រង់ រហូតដល់ទីបញ្ចប់បានបំផ្លាញពួកសាសន៍យ៉ារេឌស្ទើរតែទាំងអស់ និងបានស្ដារឡើងវិញនូវរាជបល្ល័ង្កដល់ស្ដេចអូមើរផង ។ សូមបញ្ជាក់ថា ហេតុការណ៍ទាំងនេះបង្ហាញថា បក្សព័ន្ធសម្ងាត់ដឹកនាំទៅរកសេចក្តីបំផ្លិចបំផ្លាញនៃសង្គមនានា ។
អេធើរ 9:14–11:23
ស្ដេចមួយអង្គតទៅស្ដេចមួយអង្គទៀត ស្ដេចខ្លះគ្រប់គ្រងដោយសុចរិត ហើយខ្លះទៀតដោយទុច្ចរិត
សូមពន្យល់ថា ជំពូកទី 9–11 នៃគម្ពីរអេធើរកត់ត្រាថា មានស្ដេចចំនួន 24 ទៀតដែលបានដឹកនាំពួកសាសន៍យ៉ារេឌក្រោយពី យ៉ារេឌ —ខ្លះគ្រប់គ្រងដោយសុចរិត ហើយខ្លះទៀតដោយទុច្ចរិត ។ សូមរំឭកសិស្សអំពីគោលការណ៍ខាងក្រោម ដែលត្រូវបានពិភាក្សាពីមុននេះហើយ ៖ ការបដិសេធពាក្យសម្ដីរបស់ព្យាការីអាចនាំទៅក្នុងការជាប់ឃុំឃាំង ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់សិក្សា អេធើរ 9:26–35 ( អំឡុងពេលរជ្ជកាលនៃស្ដេចហេត ) ហើយសូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតសិក្សា អេធើរ 11:1–8 ( អំឡុងពេលរជ្ជកាលរបស់ស្ដេចកុម និងស៊ិបឡុន ) ។ សូមឲ្យក្រុមទាំងពីររកមើលភស្ដុតាងនានានៃគោលការណ៍នេះ ។ សូមឲ្យសិស្សរៀបរាប់ដោយខ្លីៗពីអ្វីដែលពួកគេរកឃើញ ។
សូមចែករំលែកទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃការធ្វើតាមការណែនាំរបស់ព្យាការី ។ អ្នកអាចចែករំលែកបទពិសោធន៍មួយចេញពីជីវិតរបស់អ្នក ដែលបានបង្រៀនអ្នកពីសារសំខាន់នៃការធ្វើតាមការណែនាំរបស់ព្យាការី ។