បណ្ណាល័យ
មេរៀនទី 106 ៖ ហេលេមិន 1–2


មេរៀន​ទី 106

លេហេមិន 1–2

សេចក្តី​ផ្ដើម

ក្រោយពី​ពេហូរ៉ាន​បាន​ស្លាប់ទៅ ការទាស់ទែងគ្នា​បាន​កើតឡើង​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ទាក់ទង​នឹង​បញ្ហា​ថា​តើ​នរណា​គួរ​ធ្វើជា​មេ​ចៅក្រម​បន្ទាប់ ។ កូនប្រុស​របស់​គាត់ ពេហូរ៉ាន ត្រូវបាន​តែងតាំង​ដោយ​សំឡេង​របស់​ប្រជាជន ។ ទោះជាយ៉ាងណាក្ដី មេចៅក្រម​ថ្មី​នេះ​ត្រូវបាន​ធ្វើ​ឃាត​ដោយ​គិសគូមេន ដែល​បាន​ចួលរួម​ចំណែក​​នៃ​បក្សព័ន្ធ​សម្ងាត់ ។ ដោយ​ឆ្លៀត​ឱកាសពេល​កំពុង​មាន​​ការទាស់ទែងគ្នា និង​ការបែងចែក​គ្នា​នេះ ពួកសាសន៍​លេមិន​បាន​ឈ្លានពាន​យក​រដ្ឋធានី​សារ៉ាហិមឡា​បាន ។ សាសន៍​នីហ្វៃ​បាន​ដណ្ដើម​យក​ដែនដី​សារ៉ាហិមឡា​មក​វិញ ហើយ​គិសគូមេន​ត្រូវបាន​គេសម្លាប់ ខណៈ​ប៉ុនប៉ង​សម្លាប់​ហេលេមិន ( ជា​កូនប្រុស​របស់​ហេលេមិន ) ជា​មេចៅក្រម​ថ្មី ។

យោបល់​សម្រាប់​ការបង្រៀន

លេហេមិន 1

ការទាស់ទែងគ្នា​បាន​បំបែក​សាសន៍​នីហ្វៃ ហើយ​ធ្វើ​ឲ្យ​សាសន៍​លេមិន​​ឈ្លានពាន​យក​សារ៉ាហិមឡា​បាន

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ហេលេមិន 1:1–4 ។ តើ​អ្វីទៅ​​ដែល​បណ្ដាល​ឲ្យ​មាន​ការទាស់ទែងគ្នា និង​ការបែកបាក់​នៅក្នុង​ចំណោម​ប្រជាជន​សាសន៍​នីហ្វៃ ?

លេហេមិន 1:5–8 ។ តើ​នរណា​ត្រូវបាន​តែងតាំង​ជា​មេចៅក្រម ហើយ​តើ​បងប្អូនប្រុស​ទាំងពីរ​របស់​គាត់​មាន​ប្រតិកម្ម​យ៉ាងណាដែរ ?

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​ភាពខុសគ្នា​រវាង ការពិភាក្សាពី​បញ្ហា​មួយ និង​ការទាស់ទែងគ្នា​អំពី​បញ្ហា​មួយ ។ ប្រសិនបើសិស្ស​ត្រូវការ​ជំនួយ​ដើម្បី​យល់​ពី​ភាពខុសគ្នា​ចំពោះ​ចំណុច​ទាំងពីរនេះ សូម​ឲ្យ​ពួកគេ​គិត​ពី​ស្ថានភាព​ដូចមាន​ខាងក្រោម ហើយរក​មើល​ថា​ស្ថានភាព​មួយណា​ដែល​ជាឧទាហរណ៍​នៃ​ការទាស់ទែងគ្នា ។ ( ពួកគេ​គួរ​យល់​នៅ​ក្នុង​​ស្ថានភាព​ទីពីរ និង​ទីបី ) ។

  1. ការ​​ពន្យល់​ពី​គោលជំហរ​របស់​អ្នក​តាមរយៈ​ការបញ្ចុះបញ្ចូល និង​ការពិត​ដ៏​រួសរាយ

  2. ការបង្ហាញ​ការមិនគោរព​ដល់​បុគ្គល​ម្នាក់ ដែល​មាន​ទស្សន​ខុសពី​អ្នក

  3. ការ​មាន​​អារម្មណ៍​ថា ការយកឈ្នះ​លើ​ការប្រកែកគ្នា​មួយ​វា​សំខាន់​ជាង​សុខុមាលភាព​របស់​មនុស្សម្នាក់​​ទៀត

សូម​ឲ្យ​សិស្ស​រកមើល​គ្រោះថ្នាក់​នៃ​ការទាស់ទែងគ្នា នៅពេល​ពួកគេ​សិក្សា ហេលេមិន 1 ។ សូម​លើកទឹកចិត្ត​ពួកគេឲ្យ​គិត​រៀងៗខ្លួន​​ពី​របៀប​ដែល​ការទាស់ទែងគ្នា​អាច​កើតមាន​ច្បាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​អាន​បទ​គម្ពីរ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដែល​ត្រូវគ្នា ។ សូម​អញ្ជើញ​ពួកគេឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​គូស​ផ្លូវ​មួយ​នៅលើ​ក្ដារខៀន ហើយ​សរសេរ​ពាក្យ ការទាស់ទែងគ្នានៅលើ​វា ។

ផ្លូវ

សូម​ពន្យល់​ថា ការទាស់ទែងគ្នា​ប្រៀប​ដូចជា​ផ្លូវ​មួយ​ដែល​នាំ​ទៅរក​អំពើបាប​ និង​លទ្ធផល​អវិជ្ជមានផ្សេងទៀត ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន1:9 ឮៗ ។

សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលថាតើ​នៅ​ទីបញ្ចប់​​ការទាស់ទែងគ្នា​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​បាន​ដឹកនាំ​ទៅរក​អ្វី ។ ( ឃាតកម្ម ) ។ សូម​សរសេរ​ពាក្យ ឃាតកម្ម នៅលើ​ក្ដារខៀន នៅ​លើ​រូប​ផ្លូវ​ដែល​អ្នក​បាន​គូស ។

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 1:10–12 ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​អ្វី​ដែល​គិសគូមេន និង​អ្នកទាំងឡាយ​ដែល​បាន​បញ្ជូន​គាត់​ទៅ​បាន​ធ្វើ ដើម្បី​បិទបាំង​រឿង​ឃាតកម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត ។

  • ហេតុអ្វី​បានជា​គិសគូមេន និង​បក្សពួក​គាត់​ចង់លាក់ការ​សម្ងាត់​ពី​សកម្មភាព​របស់​ពួកគេ ?

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​ពី​មនុស្ស​​សម័យ​ទំនើបមួយ​ចំនួន​ដែល​កំពុង​ព្យាយាម​រក្សា​សកម្មភាព​ដ៏​មិន​សុចរិត​របស់​គេ​ជា​ការសម្ងាត់​នោះ ? ( ចម្លើយ​អាច​រួមមាន​ការកុហក​ឪពុកម្ដាយ ឬ​នៅក្នុង​ការសម្ភាសន៍​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​សាខា ) ។

  • ហេតុអ្វីបានជា​វា​មិន​មែន​ជា​ការ​ឆ្លាតវៃ​ដើម្បី​ជួយ​នរណាម្នាក់ឲ្យ​​បិទបាំង​អំពើបាប​របស់ខ្លួន​នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 1:18–21 ឮៗ ។ សូមឲ្យ​សិស្សផ្សេងទៀត​មើល​តាម ហើយ​រកមើល​នូវ​លទ្ធផល​ផ្សេង​ទៀត​នៃ​ការទាស់ទែងគ្នា​របស់​សាសន៍​នីហ្វៃ ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូមសរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​កន្លែង​ណា​មួយ​នៅលើរូប​ផ្លូវ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ឲ្យ​ពួកគេ​ផ្ដល់យោបល់ និង​សរសេរ​ពី​លទ្ធផល​ផ្សេង​ទៀត​នៃ​ការទាស់ទែងគ្នា​ដែល​ពួកគេ​បាន​ឃើញ ។

សូម​សង្ខេប ហេលេមិន 1:22–30 ដោយ​ពន្យល់​ថា ក្រោយពី​សាសន៍​លេមិន​បានកាន់កាប់​ដែនដី​សារ៉ាហិមឡា កងទ័ពសាសន៍​នីហ្វៃ​បាន​យកឈ្នះលើ​ពួកគេ​នៅក្នុង​សង្គ្រាម​មួយ​ដែល​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ ។

សូម​ឲ្យ​សិស្ស​សង្ខេប​គោលការណ៍​មួយ​ស្ដីពី​ការទាស់ទែងគ្នា​ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា ហេលេមិន 1 ។ គោលការណ៍​មួយ​ដែល​សិស្ស​អាច​រកឃើញ​គឺ​ថា ការទាស់ទែងគ្នា​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​រង​ឥទ្ធិពល​ពី​មារសត្រូវ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នេះ​កាន់តែ​ច្បាស់ និង​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​គិត​ពី​ការសួរ​សំណួរមួយចំនួន​ដូចមាន​​ខាងក្រោម ៖

  • ប្រសិនបើ​យុវនារី​ម្នាក់​បាន​ឈ្លោះគ្នា​នឹង​ឪពុកម្ដាយ​របស់​នាង​អំពី​មិត្តភក្ដិ​របស់​នាង តើ​វា​អាច​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​នាង​ចំពោះ​ការណែនាំ​របស់​ឪពុកម្ដាយ​របស់​នាង​នៅក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត​នាង​ដោយ​របៀបណា ?

  • ប្រសិនបើ​បងប្អូន​បាន​ឈ្លោះគ្នា តើ​អាកប្បកិរិយា​របស់​ពួកគេ​អាច​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​រយៈពេល​យូរ​របស់ពួកគេ​ដោយ​របៀបណា ? តើ​វា​អាច​ប៉ះពាល់​ដល់​គ្រួសារ​ទាំងមូល​ដោយ​របៀបណា ?

  • តើ​ការទាស់ទែងគ្នា​នៅក្នុង​វួដ ឬ​សាខា​មួយ​អាច​ធ្វើ​ឲ្យ​សមាជិក​នៃសាសនាចក្រ​ងាយ​នឹង​រង​ការវាយប្រហារ​ពី​សាតាំង​ខ្លាំងជាង​មុន​ដោយ​របៀបណា ?

  • ប្រសិនបើ​យុវជន​ម្នាក់​ខឹង​នឹង​នរណាម្នាក់​នៅក្នុង​កូរ៉ុម​បព្វជិតភាព​របស់​គាត់ តើ​អារម្មណ៍​របស់​គាត់​អាច​ជះឥទ្ធិពល​ដល់​សកម្មភាព​របស់​គាត់​នៅក្នុង​សាសនាចក្រ​ដោយ​របៀប​ណា ? តើ​វា​អាច​ជះឥទ្ធិពល​ដល់​ការមក​ព្រះវិហារ​របស់​គាត់​ដោយ​របៀបណា ?

  • តើ​អារម្មណ៍​ទាស់ទែង​គ្នា​អាច​ធ្វើឲ្យ​យើង​ទន់ខ្សោយបែបណា នៅពេល​យើង​ជួប​នឹង​សេចក្តីល្បួង ?

សូម​ឲ្យ​សិស្ស​ផ្ដល់យោបល់​ពី​ស្ថានភាព​ផ្សេង​ទៀត​ដែល​ការទាស់ទែងគ្នា​អាច​ធ្វើ​ឲ្យ​យើង​ទន់ខ្សោយ ហើយ​ងាយរង​នឹង​ការល្បួង​របស់​មារសត្រូវ ។

សូម​ឲ្យ​សិស្ស​មាន​ពេល​គិត​ពី​រឿង​មួយ​ចំនួន​ក្នុង​​ជីវិត​របស់​គេ​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​ទាស់ទែង​គ្នា ។ សូម​ឲ្យ​ពួកគេ​រកមើល​សកម្មភាព​ជាក់លាក់​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ចៀសវាង​ពី​ឥរិយាបថ​ទាស់ទែង​គ្នា ។

ហេលេមិន 2

ហេលេមិន​ក្លាយជា​មេចៅក្រម ហើយ​អ្នកបម្រើ​របស់​គាត់​រារាំង​គិសគូមេន​កុំ​ឲ្យ​សម្លាប់​គាត់​បាន

  • ហេតុអ្វីបានជា​វា​ប្រសើរ​ជាង​ក្នុង​ការសម្អាត​ភាពរញ៉េរញ៉ៃ​មួយ​ជាជាង​បិទបាំង​វា ?

  • ហេតុអ្វីបានជា​មនុស្ស​ម្នាក់​ចង់​បិទបាំង​អ្វី​មួយ​ដែល​គេ​បាន​ធ្វើ ?

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 2:3–4 និង គ. និង ស. 58:43 ដោយ​ស្ងៀមស្ងាត់ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​មាន​ភាពខុសគ្នា​យ៉ាងណា​រវាង​របៀប​ដែល​ព្រះអម្ចាស់សព្វ​ព្រះហឫទ័យ​ឲ្យ​យើង​ដោះស្រាយ​អំពើបាប និង​របៀប​ដែល​ពួកចោរ​កាឌីអានតុន​ដោះស្រាយ​អំពើបាប ?

សូម​ពន្យល់​ថា​នៅក្នុង ហេលេមិន 2 យើងបាន​អាន​ពីការ​ប៉ុនប៉ង​សម្លាប់​ហេលេមិន​របស់​គិសគូមេន ដែល​ជា​មេចៅក្រម​បន្ទាប់ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ជា​អ្នកកាសែត​ដែល​ត្រូវ​ចាត់តាំង​ឲ្យ​រាយការណ៍​ពី​ការប៉ុនប៉ង​សម្លាប់​មេចៅក្រមនោះ ។ សូម​ឲ្យ​ពួកគេ​អាន ហេលេមិន 2:2–9 ជាមួយ​នឹង​ដៃគូ​ម្នាក់ ហើយ​សរសេរ​ចំណងជើង​មួយ​ដើម្បី​សង្ខេប​អ្វី​ដែល​បាន​កើតឡើង ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​អាន​ចំណងជើង​របស់​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 2:10–11ដោយ​ស្ងៀមស្ងាត់ ​ដោយ​រកមើល​សកម្មភាព​ដែល​ហេលេមិន​បាន​ធ្វើ​ប្រឆាំង​នឹង​ពួកចោរ​កាឌីអានតុន ។ សូម​ឲ្យ​សិស្ស​ម្នាក់​សង្ខេប​ខគម្ពីរ​ទាំងនេះ ។

សូម​ពន្យល់​ថា ក្រុម​របស់​កាឌីអានតុន​គឺជា​គំរូ​មួយ​នៃ​បក្សពួក​សម្ងាត់​មួយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 2:12–14 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលពី​​ឥទ្ធិពល​ដែល​បក្សពួក​សម្ងាត់​បាន​មាន​លើ​ប្រជាជន​នីហ្វៃ ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​ស្ដីពី​គ្រោះថ្នាក់​នៃ​បក្សព័ន្ធ​សម្ងាត់ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា​សេចក្ដីពិត​ដូចតទៅនេះ​ត្រូវបាន​​បញ្ជាក់យ៉ាង​ច្បាស់ ៖ បក្សព័ន្ធ​សម្ងាត់​អាច​ដឹកនាំ​ទៅរក​ការបំផ្លិចបំផ្លាញ​នៃ​សង្គម​ទាំងឡាយ ។ អ្នក​អាច​ពន្យល់​ថា បន្ថែមលើ​ការនាំ​មក​នូវ​សេចក្តីបំផ្លិចបំផ្លាញ​នៃ​សាសន៍​នីហ្វៃ បក្សព័ន្ធ​សម្ងាត់​បាន​ដឹកនាំ​ទៅរក​សេចក្តីបំផ្លិចបំផ្លាញ​នៃ​សាសន៍​យ៉ារេឌ ជា​ប្រជាជន​ដែល​​សិស្ស​នឹង​អាន​នៅក្នុង​គម្ពីរ​អេធើរ សូមមើល អេធើរ 8:20–21 ) ) ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកមើល​ឧទាហរណ៍​នៃ​បក្សព័ន្ធ​សម្ងាត់​នា​សព្វថ្ងៃ​នេះ ៖

អែលឌើរ អិម រ័សុល បាឡឺដ

« ព្រះគម្ពីរ​មរមន​បង្រៀន​ថា បក្សព័ន្ធ​សម្ងាត់​ដែល​បាន​ទាក់ទិន​នឹង​បទឧក្រិដ្ឋធ្វើ​ឲ្យ​មាន​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​មួយ មិន​ត្រឹមតែ​ចំពោះ​បុគ្គល​ម្នាក់ៗ ​និង​ក្រុម​គ្រួ​សារ​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ប្រជា​ជាតិ​ទាំងមូលផងដែរ ។​ ក្នុង​ចំណោម​បក្សព័ន្ធសម្ងាត់​បច្ចុប្បន្ន​មាន​ដូចជា ​ក្រុម​ក្មេង​ពាល ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​​ក្រុម​ឧក្រិដ្ឋជនដែល​បាន​បង្កើត​ឡើង ។ …

« បើ​សិន​ជា​យើង​មិនបាន​ប្រុង​ប្រយត្ន័ទេ នោះ​បក្សព័ន្ធសម្ងាត់​សព្វថ្ងៃ​នេះអាច​មាន​អំណាច​ និង​ឥទ្ធិពល​យ៉ាង​លឿន​និង​ពេញលេញ​ដូច​ដែល​ពួក​វា​បាន​ធ្វើ​នៅក្នុង​សម័យ​កាល​ព្រះ​គម្ពីរ​មរមន​ដូច្នោះដែរ » ។ …

« … [ អារក្ស ] ប្រើ​បក្សព័ន្ធសម្ងាត់ រួមទាំង​ក្រុម​ក្មេង​ពាល​ផងដែរ ‹ ពីតំណ​មួយ​ទៅ​តំណ​មួយ តាម​ការណ៍ដែល​​វា​អាច​ក្ដាប់​យក​ចិត្ត​នៃ​កូនចៅ​មនុស្ស › ។ [ ហេលេមិន 6:30 ។ ] បំណង​​របស់​វា​គឺ​ដើម្បី​បំផ្លាញ​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ សហគមន៍ និង​ជាតិសាសន៍​ទាំងអស់ ។ [ សូមមើល នីហ្វៃទី 29:9 ។ ] មាន​ពេល​មួយ វា​មាន​ជោគជ័យ​ក្នុង​ជំនាន់​នៃ​ព្រះគម្ពីរ​មរមន ។ ហើយ​វា​មាន​ជោគជ័យ​ខ្លាំងណាស់​នា​សព្វថ្ងៃនេះ ។ នេះ​ជា​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​យើង … ដើម្បីឈរ​ឲ្យ​រឹងមាំ​​សម្រាប់​សេចក្ដីពិត និង​ការត្រឹមត្រូវ​ដោយ​ការធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​រក្សា​សហគមន៍​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព » ( « Standing for Truth and Right » Ensign ខែ វិច្ឆិកា ឆ្នាំ 1997 ទំព័រ 38 ) ។

សូមឲ្យ​សិស្ស​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាម​ការបង្រៀន​របស់​អែលឌើរ បាឡឺដ ។ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ចៀសវាងពី​​បក្សព័ន្ធ​សម្ងាត់​គ្រប់​រូបភាព និង​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី « ឈរ​ឲ្យ​រឹងមាំ​​សម្រាប់​សេចក្ដីពិត និង​ការត្រឹមត្រូវ » នៅក្នុង​សហគមន៍​របស់​ពួកគេ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ហេលេមិន 1:1–21 ។ ការទាស់ទែងគ្នា​នាំ​ឲ្យ​មាន​ការបំផ្លិចបំផ្លាញ

គម្ពីរ​ហេលេមិន​ប្រាប់​ពី​គ្រា​​នៃ​អំពើទុច្ចរិត​ដ៏ធំ​មួយ​​ក្នុង​ចំណោម​សាសន៍​នីហ្វៃ ។ ពួកចោរ​កាឌីអានតុន​បាន​រីកធំ​ឡើង ហើយ​ប្រជាជន​បាន​ជួប​នឹង​វដ្ដ​នៃ​អំពើទុច្ចរិត សេចក្តីបំផ្លិច​បំផ្លាញ និង​ការប្រែចិត្ត គឺ​ដើម្បី​តែ​ត្រឡប់ទៅ​រក​អំពើទុច្ចរិត​វិញ​ប៉ុណ្ណោះ ។ បញ្ហា​ទាំងនេះ​បាន​ចាប់ផ្ដើម​ដោយ​ការទាស់ទែង​គ្នា ដូចដែល​បាន​រៀបរាប់នៅក្នុង​ជំពូក​ទី​មួយ​នៃ​គម្ពីរ​ហេលេមិន ។ មនុស្ស​ខ្លះ​គិត​ថា​ការទាស់ទែងគ្នា​គឺជា​អំពើបាប​ដ៏​តូច​តាច​មួយ ។ ទោះជាយ៉ាងណាក្ដី សេចក្ដីថ្លែង​ការណ៍​ពីរ​ដោយ​ព្យាការី​ថ្ងៃចុងក្រោយ​បាន​បញ្ជាក់​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាបមាន​ខ្លឹម​សារ​ដូចតទៅនេះ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទី​មួយ​បាន​ព្រមាន​ថា « នៅពេល​មាន​ការទាស់ទែងគ្នា ព្រះវិញ្ញាណនៃព្រះអម្ចាស់​នឹង​ចាកចេញ មិន​ថា​អ្នកណា​ខុស​នោះទេ » ( « What I Want My Son to Know before He Leaves on His Mission » Ensign ខែ ឧសភា ឆ្នាំ 1996 ទំព័រ 41 ) ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​បាន​ព្រមាន​ថា ៖ « អំពើបាប​នៃ​អំពើ​ពុករលួយ ភាពមិនស្មោះត្រង់ ការលំបាក ការទាស់ទែងគ្នា និង​អំពើ​អាក្រក់​ផ្សេង​ទៀត​ក្នុង​ពិភពលោក​នេះ​មិន​មែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ។ ពួកវា​ជា​ភស្ដុតាង​នៃ​ការឃោសនា​ដ៏​ឥត​បង្អង់​របស់​សាតាំង និង​អ្នកដែល​ដើរ​តាម​វា ។ វា​ប្រើ​ឧបករណ៍ និង​គ្រឿង​សម្ភារ​គ្រប់ប្រភេទ​ដែល​វា​មាន​ដើម្បី​បញ្ឆោត ពង្វក់ និង​ដឹកនាំ​ទៅរក​ផ្លូវខុស » ( « Deep Roots » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 76 ) ។

ផ្ទុយ​ពី​ឥទ្ធិពល​ដ៏​បំផ្លិចបំផ្លាញ​នៃ​ការទាស់ទែងគ្នា ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ​បាន​បញ្ជាក់​ពី​សាមគ្គីភាព និង​សន្តិភាព​ដែល​ព្រះវិញ្ញាណនៃព្រះអម្ចាស់​បាន​នាំ​មក ៖

« កន្លែងណា​ដែល​មនុស្ស​មាន​ព្រះវិញ្ញាណ​នៅ​ជាមួយ​នឹង​គេ នោះ​ជា​កន្លែង​ដែល​យើង​អាច​មាន​សុភមង្គល ។ ព្រះវិញ្ញាណ​ដាក់​ទីបន្ទាល់​នៃ​សេចក្តីពិត​នៅក្នុង​ដួងចិត្ត​យើង ដែល​រួបរួម​អ្នក​ទាំងឡាយ​ណា​ដែល​ចែកចាយ​ទីបន្ទាល់​នោះ ។ ព្រះវិញ្ញាណ​នៃ​ព្រះ​មិនដែល​បង្កើត​ការទាស់ទែងគ្នា​នោះទេ ( សូមមើល នីហ្វៃទី 3 11:29 ) ។ ព្រះវិញ្ញាណ​​មិន​ដែល​បង្កើត​អារម្មណ៍​នៃ​ការខុសគ្នា​រវាង​មនុស្ស​ដែល​ដឹកនាំ​ទៅរក​ការលំបាក​នោះទេ ( សូមមើល យ៉ូសែប អេហ្វ ស៊្មីធ Gospel Doctrine ការកែសម្រួល​លើកទី 13 [ ឆ្នាំ 1963 ] ទំព័រ 131 ) ។ ព្រះវិញ្ញាណ​​នាំ​ទៅរក​សេចក្តីសុខសាន្ត​ផ្ទាល់​ខ្លួន និង​អារម្មណ៍​នៃ​ការរួបរួម​មួយ​ជាមួយ​នឹង​អ្នកដទៃ ។ ព្រះវិញ្ញាណ​​បង្រួបបង្រួម​ព្រលឹង​ទាំងឡាយ ។ គ្រួសារ​ដ៏​មានសាមគ្គី​ភាព សាសនាចក្រ​ដែល​​រួបរួម​មួយ និង​ពិភពលោក​មួយ​ដែល​មាន​សន្ដិភាពគឺ​​អាស្រ័យ​លើ​មនុស្ស​ដែល​ចេះរួបរួម​គ្នា » ( « That We May Be One » Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 67 ) ។