បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 23


មេរៀន​សិក្សា​នៅផ្ទះ

ហេលេមិន 10–16 ( មេរៀន​ទី 23 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំថ្ងៃ

សេចក្ដីសង្ខេប​ពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយខាងក្រោម​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា ហេលេមិន 10–16 ( មេរៀនទី 23 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 (ហេលេមិន 10)

ហេលេមិន 10 បាន​ផ្ដល់​ដល់​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​កម្លាំង​ខាងវិញ្ញាណ​របស់​នីហ្វៃ ។ តាមរយៈ​គំរូ​របស់​គាត់ សិស្ស​បាន​រៀន​ថា ការសញ្ជឹងគិត​នូវ​រឿង​របស់​ព្រះអម្ចាស់​រៀបចំ​យើង​ឲ្យ​ទទួល​បាន​វិវរណៈ ។ ពួកគេ​ក៏​បាន​រៀន​ថា ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវ​ពរជ័យ និង​ការទទួល​ខុសត្រូវ​នៅពេល​យើង​ដាក់​ព្រះបំណង​របស់​ទ្រង់​មុន​បំណង​របស់​យើង​ផ្ទាល់ ។ នៅពេល​នីហ្វៃ​ដាក់​ព្រះបំណង​របស់​ព្រះអម្ចាស់​មុន​បំណង​ផ្ទាល់​របស់​លោក ព្រះអម្ចាស់​បាន​ប្រទានដល់​លោក​នូវ​អំណាច​ផ្សារភ្ជាប់ ។

ថ្ងៃទី 2 (ហេលេមិន 11–12)

ដោយសិក្សាពី​ប្រវត្តិសាស្ដ្រ​ 14 ឆ្នាំ នៃសាសន៍​នីហ្វៃ សិស្ស​បាន​រៀន​ថា តាមរយៈ​សេចក្តីរាបសារ និង​ការប្រែចិត្ត នោះ​យើង​អាច​ចៀសវាង​នូវ​ភាពឆ្មើងឆ្មៃ និង​ការបំផ្លាញ ។ ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​ទេ ការរីកចម្រើន​របស់​យើង​អាច​ដឹកនាំ​យើង​ឲ្យ​ភ្លេច​ព្រះអម្ចាស់ ។ នីហ្វៃ​បាន​បង្រៀន​ថា ដើម្បី​ជួយ​ប្រជាជន​ឲ្យ​ចៀសវាង​កំហុស​នេះ ព្រះអម្ចាស់​បាន​ផ្ចាញ់ផ្ចាល​ប្រជាជន​របស់​ទ្រង់​ឲ្យ​ពួកគេ​ចងចាំ​ដល់​ទ្រង់ ។

ថ្ងៃទី 3 (ហេលេមិន 13–14)

សាំយូអែល ជា​ព្យាការី​សាសន៍​លេមិន​ម្នាក់ បាន​បង្ហាញ​ថា ព្យាការី​ទាំងឡាយ​និយាយ​ពី​សារលិខិត​ដែល​ព្រះ​បាន​ដាក់ទៅក្នុង​ចិត្ត​របស់​លោក ។ នៅក្នុង​ការសិក្សា​ពី​ការព្រមាន​របស់​ព្យាការី សិស្ស​បានរៀន​ថា ប្រសិនបើ​យើង​បដិសេធ​ពាក្យសម្ដី​​ព្យាការី​របស់​ព្រះអម្ចាស់ យើង​នឹង​ជួប​​ការសោកស្ដាយ និង​ការសោកសង្រេង ។ សាំយូអែល​បាន​ដាស់តឿន​ប្រជាជន​ឲ្យ​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ថ្លែងទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ផ្ដល់​នូវ​ទីសម្គាល់ និង​ការអស្ចារ្យ​នានា​ដើម្បី​ជួយមនុស្ស​​ឲ្យ​ជឿលើ​ទ្រង់ ។

ថ្ងៃទី 4 (ហេលេមិន 15–16)

ដោយសារ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​សាសន៍​នីហ្វៃ​យ៉ាងច្រើន​ក្រៃលែង សាំយូអែល​បាន​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​យល់​ថា​ការជំនុំជម្រះ​របស់​ព្រះ​ដែល​ពួកគេ​នឹង​ជួប ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​ទេ ។ នៅ​ក្នុង​បញ្ហា​នេះ សិស្ស​បាន​រៀន​ថា ប្រសិនបើ​មនុស្ស​ក្លាយជា​មិន​ជឿ​ក្រោយពី​បាន​ទទួល​ភាពពេញលេញ​នៃ​ដំណឹងល្អ​ហើយ ពួកគេ​នឹង​ទទួល​ការដាក់​ទោស​យ៉ាងខ្លាំង​ជាងមុន ។ នៅក្នុង​​ចម្លើយ​របស់​សាសន៍​នីហ្វៃ​ទៅកាន់​សាំយូអែល សិស្ស​បាន​រៀន​ថា នៅពេល​យើង​ជ្រើសរើស​បដិសេធ​ទីបន្ទាល់​របស់​ព្រះអម្ចាស់ យើង​នឹង​អនុញ្ញាត​ឲ្យ​សាតាំង​ក្ដាប់​យក​ដួងចិត្ត​របស់​យើង ។

សេចក្តី​ផ្ដើម

នៅក្នុង ហេលេមិន 10–16 តួនាទី​របស់​ព្យាការី​នៅក្នុង​ការប្រកាស​ពី​ការប្រែចិត្ត​ត្រូវបាន​បញ្ជាក់ ។ ពេញមួយ​សប្ដាហ៍​នេះ សិស្ស​បាន​មាន​ឱកាស​មួយ​ដើម្បី​សិក្សា​ពី​ភាពស្មោះត្រង់​នៃ​ព្យាការី​នីហ្វៃ និង​សាំយូអែល​ជាសាសន៍​លេមិន ។ បុរស​ទាំងពីរ​រូប​នេះ​បាន​ទទួល​ការបើកបង្ហាញខាង​ព្រះវិញ្ញាណ ហើយ​មាន​អំណាច​ដើម្បី​បម្រើ​ក្នុង​ចំណោម​សាសន៍​នីហ្វៃ​ដ៏​ទុច្ចរិត ។ ទោះបីជា​ជួប​នឹង​ភាពរឹងរូស​នៃ​ដួងចិត្ត​របស់​ប្រជាជន​ក្ដី ក៏​បុរស​ទាំងពីរ​នេះ​បាន​ប្រកាស​ពី​ការប្រែចិត្ត ។ ពួកលោក​បាន​បង្រៀន​ថា សុភមង្គលកើត​មាន​​នៅក្នុង​ការរស់នៅ​តាម​គោលការណ៍​ដែល​បាន​គ្រោង​ដោយ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មិនមែន​ដោយ​ការធ្វើ​អំពើទុច្ចរិត​ឡើយ ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 10–16

ហេលេមិន និង​សាំយូអែល​បម្រើ​ដោយ​ស្មោះត្រង់​ដល់​ប្រជាជន

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​នៅក្នុង​ស្ថានភាព​មួយ​ដែល​ការគាំទ្រ​បទដ្ឋាន​ត្រូវបាន​បង្រៀន​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន មិន​មាន​ភាពល្បី​ជាមួយ​នឹង​មិត្ត​របស់​គេ​ទេ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ហើយ​ប្រាប់​អំពី​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍ និង​បាន​រៀន ។

សូម​ប្រាប់​សិស្ស​ថា ហេលេមិន 10–16 ផ្ដល់​នូវ​គំរូ​ពី​បុរស​ពីរ​រូប​ដែល​បាន​ក្រោកឈរ​ដើម្បី​បទដ្ឋាន​របស់​ព្រះអម្ចាស់ ទោះបីជា​វា​មិន​ល្បី​ជាមួយ​នឹង​មនុស្ស​ក្ដី ។ សូម​ឲ្យ​សិស្ស​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​រៀន​ពី​គំរូ​របស់​នីហ្វៃ និង​សាំយូអែល​ជា​សាសន៍​លេមិន ដែល​អាច​ជួយ​ពួកគេ​នៅក្នុង​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ ។

សូម​គូស​តារាង​ខាងក្រោមនៅលើ​ក្ដារខៀន ឬ​នៅលើ​ក្រដាស​មួយ ៖

ភាពស្រដៀងគ្នា​រវាង​នីហ្វៃ និង​សាំយូអែល​ជា​សាសន៍​លេមិន

នីហ្វៃ ( ហេលេមិន 10:1–5, 12, 15–16 )

សាំយូអែល (ហេលេមិន 13:1–6; 16:1–2)

សូម​ឲ្យ​សិស្ស​សិក្សា​ខគម្ពីរ​ដែល​មាន​នៅលើ​តារាង ដោយ​រកមើល​ភាពស្រដៀងគ្នា​រវាង​នីហ្វៃ និង​សាំយូអែល ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​សរសេរ​ភាពស្រដៀង​គ្នា​ទាំងនេះ​នៅក្នុង​ចន្លោះ​ទទេ​នៅក្នុង​តារាង ។ ភាពស្រដៀង​គ្នា​នោះ​​អាច​រួមមាន​ដូចខាងក្រោម ៖ បាន​បដិសេធ​ដោយ​ប្រជាជន បាន​ឮ​សំឡេង​របស់​ព្រះអម្ចាស់ បាន​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់​ភ្លាមៗ បាន​និយាយ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ដាក់​ទៅក្នុង​ចិត្ត​លោក បាន​ព្រមាន​សាសន៍​នីហ្វៃ​ថា ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​ទេ ពួកគេ​នឹង​ត្រូវ​បំផ្លាញ​បង់ បាន​ការពារ​ដោយព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ឲ្យ​លោក​អាច​បញ្ជូន​សារលិខិត​របស់​ទ្រង់ ។

ក្រោយពី​សិស្ស​បាន​សសេរ​ភាពស្រដៀងគ្នា​ដែល​ពួកគេ​រកឃើញ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 10:4 ឮៗ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​មូលហេតុ​អ្វីខ្លះ​ដែល​នីហ្វៃ​គ្មាន​ការ​នឿយ​ហត់ ?

  • តើ​សាំយូអែល​បាន​បង្ហាញ​ការមិន​នឿយហត់​ដែរ​តាម​របៀបណា ? តើ​យើង​អាចអភិវឌ្ឍ​ការ​​មិន​នឿយហត់​បែប​នោះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ដែល​លោក​បង្រៀន​យើង​ពី​របៀប​ដែល​យើង​អាច​អភិវឌ្ឍ​លក្ខណៈ​សម្បត្តិ​នេះ ៖

« ប្រសិនបើ​យើង​ផ្ដោតលើ​ព្រះយេស៊ូវ និង​កិច្ចការ​របស់​ទ្រង់ ទាំង​សេចក្ដីអំណរ​ និង​សមត្ថភាព​រដើម្បី​បន្ត​របស់​យើង​នឹង​កើនឡើង ។ … នីហ្វៃ​មិន​បាន​ស្វែងរក ‹ ជីវិត​របស់​លោក​ផ្ទាល់ › ដោយ​ភាព​អត្មានិយម​ឡើយ ប៉ុន្ដែ​លោក​បាន​ស្វែងរក​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះ ។ ការណ៍​នេះ​បាន​ឲ្យ​លោក​មាន​កម្លាំង​បន្ថែម ហើយ​មិន​អាច​បំបែក​បាន ​ដែល​ធ្វើ​ឲ្យ​ការខិតខំ​របស់​លោក​ដោយ​ឧស្សាហ៍​ ហើយ​គ្មាន​ការ​​នឿយហត់​កើត​មាន ។ នីហ្វៃ​បាន​ដឹង​ថា​ទិសដៅ​មួយ​ណា​ដែល​លោក​បែរ​ទៅរក​ព្រះ » ( If Thou Endure It Well [ ឆ្នាំ 1996 ] ទំព័រ 116 ) ។

សូម​សួរថា ៖

  • យោងតាម​អែលឌើរ ម៉ាក់ស្វែល តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម​ ហើយ​ឥត​នឿយហត់ ?

  • តើ​ឃ្លាណា​នៅក្នុង ហេលេមិន 10:4 បង្ហាញ​ថា​នីហ្វៃ « បានបែរ​ទៅរក​ព្រះ » ឬ​និយាយ​ម្យ៉ាងទៀត​ថា បាន​ផ្ដោតលើ​ការធ្វើ​តាម​ព្រះរាជបំណង​របស់​ព្រះ ?

  • តើ​ឃ្លា​ណានៅក្នុង ហេលេមិន 13:3–5 បង្ហាញ​ថា​សាំយូអែល​បាន​ដាក់​ឆន្ទៈ​របស់​ព្រះ​លើ​បំណង​របស់​លោក​ផ្ទាល់ ?

  • តើ​សេចក្ដីពិត​ពិត​អ្វីខ្លះ​​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​នីហ្វៃ និង​សាំយូអែល ? ( ចម្លើយ​មួយ​អាច​ប្រាប់​ពី​សេចក្ដីពិត​មួយ​ដែល​សិស្ស​បាន​រៀន​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​នា​សប្ដាហ៍​នេះ ៖ ព្រះអម្ចាស់​បាន​ប្រទានដល់​យើង​នូវ​ពរជ័យ និង​ការទទួល​ខុសត្រូវ​នៅពេល​យើង​ដាក់​ព្រះរាជបំណង​របស់​ទ្រង់ពីមុន​បំណង​របស់​យើង ) ។

សូម​អាន​រឿង​ខាងក្រោម​ដែល​បាន​និទាន​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​អំពី​ក្មេងស្រី​អាយុ 12 ឆ្នាំ ​ដែល​បាន​ទទួល​យក​ឆន្ទៈ​របស់​ព្រះ​មុន​បំណង​របស់​នាង​ផ្ទាល់ ។

« យើង​មិន​អាច​មាន​សេចក្តីជំនឿ​ដ៏​ពិត​ទៅលើ​ព្រះអម្ចាស់​ដោយ​គ្មាន​ការទុកចិត្ត​ដ៏​ពេញលេញ​ទៅលើ​ឆន្ទៈ​របស់​ព្រះអម្ចាស់ និង​ទៅលើ​ពេលវេលា​របស់​ព្រះអម្ចាស់​បាន​ឡើយ ។ នៅពេល​យើង​មាន​សេចក្តីជំនឿ​បែប​នោះ និង​ការទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ យើង​មាន​ការការពារ​ដ៏​ពិត​នៅក្នុង​ជីវិត​របស់​យើង ។ …

« ខ្ញុំ​អាន​អំពី​យុវនារី​ម្នាក់​ដែល​បាន​អនុវត្ត​សេចក្ដីជំនឿ និង​ការទុកចិត្ត​បែប​នោះ ។ ជា​ច្រើន​ខែ​មកហើយ​ដែល​ម្ដាយ​របស់​នាង​បាន​ឈឺ​ធ្ងន់ ។ ទីបំផុត ឪពុក​ដ៏​ស្មោះត្រង់​បាន​ហៅ​កូនៗ​ឲ្យ​មក​ក្បែរ​គ្រែ​ម្ដាយ ហើយ​ប្រាប់​ពួកគេ​ឲ្យ​និយាយ​លា​ទៅ​ម្ដាយ​របស់​គេ​ដោយសារ​គាត់​ជិត​ស្លាប់​ហើយ ។ កូនស្រី​អាយុ​ដប់ពីរ​ឆ្នាំ​បាន​ប្រកែក ៖

« ‹ ប៉ា! ខ្ញុំ​មិន​ចង់​ឲ្យ​ម៉ាក់​ស្លាប់​ទេ ។ ខ្ញុំ​បាន​នៅ​ជាមួយ​នឹង​គាត់​នៅក្នុង​មន្ទីរពេទ្យ … រយៈពេល​ប្រាំមួយ​ខែ ; ម្ដង​ហើយ​ម្ដង​ទៀត … ប៉ា​បាន​បម្រើ​ដល់​ម៉ាក់ ហើយ​ម៉ាក់​បាន​ជា​ពី​ជំងឺ​របស់​គាត់ ហើយ​បាន​គេង​យ៉ាង​ស្ងប់ ។ ខ្ញុំ​ចង់​ឲ្យ​ប៉ា​ដាក់​ដៃ​លើ​ម៉ាក់ ហើយ​ព្យាបាល​គាត់ › ។

« លោក​ឪពុក​ដែល​ជា​អែលឌើរ ហ៊ីប៊ើរ ចេ ក្រាន្ត បាន​ប្រាប់​កូនៗ​ថា គាត់​បាន​មាន​អារម្មណ៍​នៅក្នុង​ចិត្ត​គាត់​ថា ​ពេល​វេលា​របស់​ម្ដាយពួក​គេ​បាន​មក​ដល់​ហើយ ។ កូនៗ​បាន​ចាកចេញ​ទៅ ហើយ​គាត់​បាន​លុតជង្គង់​ក្បែរ​គ្រែ​របស់​ភរិយា​គាត់ ។ ក្រោយមក គាត់​បាន​រំឭក​ការអធិស្ឋាន​របស់​គាត់​ថា ៖ ‹ ខ្ញុំ​បាន​ប្រាប់​ព្រះអម្ចាស់​ថា ខ្ញុំ​បាន​ទទួល​ស្គាល់​ព្រះហស្ដ​របស់​ទ្រង់​នៅក្នុង​ជីវិត [ និង ] នៅក្នុង​សេចក្ដីស្លាប់ ។ … ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​ព្រះអម្ចាស់​ថា ខ្ញុំ​បាន​ខ្វះ​កម្លាំង​ដើម្បី​ឲ្យ​ភរិយា​របស់​ខ្ញុំ​ស្លាប់ ហើយ​ឲ្យ​វា​ប៉ះពាល់​ដល់​សេចក្តីជំនឿ​របស់​កូន​តូចៗ​របស់​ខ្ញុំ › ។ គាត់​បាន​អង្វរ​ដល់​ព្រះអម្ចាស់​សុំ​ឲ្យ​កូនស្រី​របស់​គាត់​មាន ‹ ចំណេះដឹង​មួយ​ថា វា​បាន​នៅក្នុង​គំនិត​របស់​គាត់ ហើយ​និង​ឆន្ទៈ​របស់​គាត់​ដែល​ម្ដាយ​របស់​នាង​នឹង​ត្រូវ​ស្លាប់ › ។

« ក្នុង​រយៈពេល​ប៉ុន្មាន​មួយ​ម៉ោង ម្ដាយ​ក៏​បាន​ស្លាប់ ។ នៅពេល​អែលឌើរ ក្រាន្ដ បាន​ហៅ​កូនៗ​ត្រឡប់​មក​វិញ​ទៅក្នុង​បន្ទប់​របស់​ម្ដាយ​ហើយ​ប្រាប់​ពួកគេ កូនប្រុស​តូច​អាយុ​ប្រាំមួយ​ឆ្នាំ [ ឈ្មោះ​ថា ហ៊ីប៊ើរ ] បាន​ចាប់ផ្ដើម​យំ​ដោយ​ឈឺចាប់ ។ បងស្រី​អាយុ​ដប់ពីរ​ឆ្នាំ​បាន​ឱប​គេ​ហើយ​បាន​និយាយ​ថា ៖ ‹ កុំ​យំ​អី ហ៊ីប៊ើរ ; ដោយសារ​យើង​បាន​ចេញទៅ​ក្រៅ​បន្ទប់​នេះ សំឡេង​របស់​ព្រះអម្ចាស់​ពី​ស្ថានសួគ៌​បាន​មាន​បន្ទូល​មក​បង​ថា ការស្លាប់​របស់​ម៉ាក់​នឹង​ធ្វើ​ឲ្យ​ឆន្ទៈ​របស់​ព្រះអម្ចាស់​ត្រូវបាន​បំពេញ › ( Bryant S. Hinckley, Heber J. Grant: Highlights in the Life of a Great Leader, Salt Lake City: Deseret Book Co. ឆ្នាំ 1951 ទំព័រ 243–44 ) ។

« នៅពេល​យើង​មានសេចក្តីជំនឿ​បែប​នេះ និង​ការទុកចិត្ត​ដែល​បាន​បង្ហាញ​ដោយ​យុវនារី​នោះ យើង​នឹង​មាន​កម្លាំង​ដើម្បី​គាំទ្រ​ខ្លួន​យើង​នៅក្នុង​គ្រប់​ស្ថានភាព​ដ៏​សំខាន់​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​យើង » ( « Faith in the Lord Jesus Christ » Ensign, ខែ ឧសភា ឆ្នាំ 1994 ទំព័រ 100 ) ។

សូម​សួរ​ថា ៖

  • តើ​មាន​អ្វី​ជួយ​ដល់​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត និង​គ្រួសារ​របស់​លោក​ដើម្បី​ដាក់​ឆន្ទៈ​របស់​ព្រះអម្ចាស់​មុន​បំណង​របស់​ពួកគេ​ផ្ទាល់ ?

  • តើ​អ្នក​ធ្លាប់​បាន​មាន​បទពិសោធន៍​មួយ​ដែល​អ្នក​ត្រូវ​ដាក់​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះ ហើយ​ដាក់​ឆន្ទៈរបស់​ទ្រង់​មុន​បំណង​របស់​អ្នក​ទេ ? ( សូម​គិត​ពី​ការឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​រំឭក​ពួកគេ​ថា ពួកគេ​មិនគួរ​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក​នោះទេ ) ។

សូម​អះអាងដល់សិស្ស​ថា នៅពេល​យើង​ដាក់​ការទុកចិត្ត​យើង​ទៅលើ​ព្រះ ហើយ​ដាក់​ព្រះរាជ​បំណង​ទ្រង់​មុន​បំណង​របស់​យើង​ផ្ទាល់ ទ្រង់​នឹង​គាំទ្រ​យើង​ក្នុងគ្រាលំបាក​នានា ។

សូម​ពន្យល់​ថា ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការបម្រើ​របស់​នីហ្វៃ​គឺ​ជួយ​ប្រជាជន​ឲ្យ​ចងចាំ​ដល់​ព្រះ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​គេ ។ ទោះជាយ៉ាងណាក្ដី ពួកគេ​បាន​បន្ដ​មាន​ចិត្ត​រឹងរូស ហើយ​មិន​ចង់ឲ្យ​គេ​​កែតម្រូវ ។

សូម​ចែកសិស្ស​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​ទីមួយ​អាន ហេលេមិន 10:15–18; 11:3–10 ហើយ​ក្រុម​ទីពីរ​អាន ហេលេមិន 11:30–37; 12:1–3 ។ ( អ្នកអាច​សរសេរ​សេចក្ដីយោង​ទាំងនេះ​នៅលើ​ក្ដារខៀន ។ ) សូម​ឲ្យ​ក្រុម​នីមួយៗ​រៀបចំ​ពិភាក្សា​ពីមូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ផ្ចាញ់ផ្ចាល​ប្រជាជន​របស់​ទ្រង់ ។ សិស្ស​អាច​លើកឡើង​ពី​មូលហេតុ​ពីរ​បី​ខុសគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​បង្ហាញ​ថា ព្រះអម្ចាស់​ផ្ចាញ់ផ្ចាល​ប្រជាជន​របស់​ទ្រង់​ដើម្បី​ឲ្យ​ពួកគេ​ចងចាំ​ដល់​ទ្រង់ ។

  • តើ​ការផ្ចាញ់ផ្ចាល​បែប​ណា​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រជាជន ?

  • យោងតាម ហេលេមិន 12:3 ប្រជាជន​ជាច្រើន​មិន​ចាំ​ព្រះអម្ចាស់​ឡើយ រហូតដល់​ទ្រង់​ផ្ចាញ់ផ្ចាល​ពួកគេ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ដូច្នេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 15:3 ឮៗ ។

  • តើ​ការផ្ចាញ់ផ្ចាល​របស់​ព្រះអម្ចាស់​ជា​ការបង្ហាញ​សេចក្ដីស្រឡាញ់​មួយ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​គេ​ចំពោះ​កិច្ចការ​ទី 5 នៅ​ថ្ងៃទី 2 នៃ​សប្ដាហ៍​នេះ ។ អ្នក​អាច​និយាយ​ម្ដង​ទៀត​ថា តាមរយៈ​សេចក្តីបន្ទាបខ្លួន និង​ការប្រែចិត្ត យើង​អាច​ចៀសវាង​ភាពឆ្មើងឆ្មៃ និង​សេចក្តីបំផ្លិចបំផ្លាញ ហើយ​ថា ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​ទេ ការរីកចម្រើន​របស់​យើង​អាច​នាំ​យើង​ឲ្យ​ភ្លេច​ព្រះអម្ចាស់​បាន ។

មេរៀន​បន្ទាប់ ( នីហ្វៃទី 3 1–11 )

នៅក្នុង​កិច្ចការ​សិស្ស​បន្ទាប់ទៀត ពួកគេ​នឹង​អាន​អំពី​ជាតិ​សាសន៍​នីហ្វៃ​ទាំងមូល​រួម​គ្នា​ប្រយុទ្ធ​នឹង​ពួកចោរ​កាឌីអានតុន​នៅក្នុង​ចម្បាំង​ដ៏​ខ្លាំង​មួយ ។ តើ​សាសន៍​នីហ្វៃ​អាច​យកឈ្នះ​លើ​ពួកចោរ​ទុច្ចរិត​បាន​ដោយ​របៀបណា ? សិស្ស​ក៏​នឹង​អាន​អំពី​សេចក្តីបំផ្លិចបំផ្លាញ​ដ៏​ធំ​ដែល​បាន​កើតឡើង​នៅក្នុង​ដែនដី​អាមេរិក នៅក្នុង​ពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​សុគត​នៅក្នុង​ទីក្រុង​យេរូសាឡិម ។ នៅក្នុង​ភាពងងឹត ប្រជាជន​បាន​ឮ​សំឡេង​របស់​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ព្រះអង្គសង្គ្រោះ​ដែលមានព្រះជន្ម​រស់ឡើងវិញ​បាន​មក​បម្រើ​ដល់​ពួកគេ ។ សូម​ឲ្យ​សិស្ស​គិតថាតើ​ពួកគេ​មាន​អារម្មណ៍​បែបណា ប្រសិនបើ​ពួកគេ​បាន​នៅ​ទីនោះ ។