បណ្ណាល័យ
មេរៀន​ទី 43 ៖ យ៉ាកុប 1–យ៉ាកុប 2:11


មេរៀន​ទី 43

យ៉ាកុប 1យ៉ាកុប 2:11

សេចក្តីផ្ដើម

ក្រោយពី​ការស្លាប់​របស់​នីហ្វៃ សាសន៍​នីហ្វៃ​បាន​ចាប់ផ្ដើម « បណ្ដោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត » នៅក្រោម​រជ្ជកាល​របស់​ស្ដេច​ថ្មី​មួយ​អង្គ ( យ៉ាកុប 1:15 ) ។ យ៉ាកុប និងប្អូនប្រុស​របស់​គាត់ គឺ​យ៉ូសែប ត្រូវ​បាន​តែងតាំង​ដោយ​នីហ្វៃ​ឲ្យ​ធ្វើជា​សង្ឃ និង គ្រូ​នៃ​ប្រជាជន ហើយ​ពួកគេ​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ប្រែចិត្ត ហើយ​មក​រក​ព្រះគ្រីស្ទ ។ យ៉ាកុប​បាន​គោរព​តាម​ការបញ្ជា​របស់​នីហ្វៃ ដើម្បី​កត់ត្រា​ការបង្រៀន វិវរណៈ និង ការព្យាករណ៍​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នៅលើ​ផ្ទាំង​តូច ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប 1:1–8

យ៉ាកុប​កត់ត្រា​សេចក្ដីពិត​ដ៏​ពិសិដ្ឋ និង ធ្វើការ​ដើម្បី​ជួយ​ដល់​អ្នកដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ

សូម​ឲ្យ​សិស្ស​ផ្ដល់​ឧទាហរណ៍​នានា​នៃ​ងារ​ខុសៗ​គ្នា​នៃ​អ្នកដឹកនាំ​បព្វជិតភាព​ទាំងឡាយ ។ ( ចម្លើយ​អាច​រួមមាន ព្យាការី និង សាវក អ្នកដឹកនាំ​សិទ្ធិ​អំណាច​ទូទៅ ប្រធាន​សេ្ដក ប៊ីស្សព និង ប្រធាន​កូរ៉ុម ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយសង្ខេបៗ​ពី​របៀប​ខ្លះៗ ដែល​អ្នកដឹកនាំ​បព្វជិតភាព​ទាំងឡាយ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ​តាមរយៈ​ការបម្រើ​បព្វជិតភាព ។

សូម​ពន្យល់​ថា នីហ្វៃ​បាន​តែងតាំង​ប្អូនប្រុស​ក្មេង​របស់​គាត់ យ៉ាកុប និង យ៉ូសែប ជា​សង្ឃ និង គ្រូ​នៃ​ប្រជាជន​នេះ ( សូម​មើល នីហ្វៃទី2 5:26; យ៉ាកុប 1:18 ) ។ នៅពេល​នីហ្វៃ​ជិត​ដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​ហើយ គាត់​បាន​ឲ្យ​យ៉ាកុប​ទទួល​បន្ទុក​លើ​ផ្ទាំង​ទាំងឡាយ​ដែល​មាន​កំណត់ត្រា​នៃ​ប្រជាជន​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប 1:1–4 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រក​មើល​អ្វី​ដែល​នីហ្វៃ​បាន​បញ្ជា​ដល់​យ៉ាកុប​ឲ្យ​កត់ត្រា​នៅលើ​ផ្ទាំង​នេះ និង ពី​មូលហេតុ​ផង ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​ការណែនាំ​របស់​នីហ្វៃ​ទៅដល់​យ៉ាកុប ) ក្រោយពី​សិស្ស​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ពួកគេ​ពីរបី​នាក់​ឲ្យ​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

ប្រសិនបើ​សិស្ស​មិន​បាន​លើក​ឡើង​ទេ សូម​បង្ហាញ​ឃ្លា​ចុងក្រោយ​គេ​បង្អស់​នៃ យ៉ាកុប 1:4— « ដោយ​យល់​ដល់​ប្រជាជន​របស់​យើង » ។

  • តើ​ឃ្លា « ដោយ​យល់​ដល់​ប្រជាជន​របស់​យើង » មាន​អត្ថន័យ​យ៉ាង​ណា​ដែរ ? ( ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគេ ) 

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ាកុប 1:5–6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​យ៉ាកុប និង យ៉ូសែប ថា​នឹង​ជួយ​ពួកគេ​ឲ្យ​បង្រៀន​ដល់​ប្រជាជន​របស់​ពួកគេ ។ ( អ្នក​អាច​ពន្យល់​ថា « សេចក្ដី​បារម្ភ​ដ៏​ខ្លាំង » សំដៅ​លើ​ការព្រួយ​ជា​ខ្លាំង​របស់​ពួកគេ​ទៅលើ​ប្រជាជន​នេះ ) 

  • តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អ្វី​ខ្លះ ដល់​យ៉ាកុប និង យ៉ូសែប ? ( ទ្រង់​បាន​បង្ហាញ​ពួកគេ​ពី​អ្វី​ដែល​នឹង​កើតឡើង​ដល់​សាសន៍​នីហ្វៃ​នៅក្នុង​ពេល​អនាគត ហើយ​ទ្រង់​បាន​សម្ដែង​ពី​សេចក្ដី​លម្អិត​អំពី​ការយាង​មក​នៃ​ព្រះគ្រីស្ទ ) 

  • តើ​ការដឹង​ពី​រឿង​ទាំងនេះ​អាច​ជួយ​យ៉ាកុប និង យ៉ូសែប​នៅក្នុង​ការបង្រៀន​ប្រជាជន​របស់​ពួកគេ​ដោយ​របៀប​ណា ?

សូម​សរសេរ​ពាក្យ បញ្ចុះបញ្ចូល នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​អាន យ៉ាកុប 1:7–8ដោយ​ស្ងាត់ៗ ដោយ​រកមើល​នូវ​អ្វី​ដែល​យ៉ាកុប និង យ៉ូសែប​ចង់​បញ្ចុះបញ្ចូល​​ប្រជាជន​របស់​គេ​ឲ្យ​ធ្វើ​នោះ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នោះ ) សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន នូវ​រឿង​មួយ​ដែល​ពួកគេ​រកឃើញ ។

យោង​តាម​អ្វី​ដែល​សរសេរ​នៅ​លើ​ក្ដារខៀន​នោះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចង្អុល​ទៅ​ឃ្លា​មួយ ឬ ពីរ​ដែល​ពួកគេ​ចង់​យល់​បន្ថែម​ទៀត ។ នៅពេល​សិស្ស​ចង្អុល​ទៅ​ឃ្លា​ទាំងនេះ​ហើយ សូមសាក​សួរក្រែង​មាន​សិស្ស​ផ្សេង​ទៀត​អាច​ជួយ​ពន្យល់​ថា​បាន ។ នៅក្នុង​ការពិភាក្សា​នេះ និយមន័យ​ខាងក្រោម​អាច​ជួយ​បាន​ច្រើន ៖

« ចូល​ក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់ » —ការចូល​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះអម្ចាស់ មាន​ន័យ​ថា​ការរីករាយ​នឹង​សេចក្ដី​សុខសាន្ដ​នៅក្នុង​ជីវិត​នេះ និង ការទទួល​បាន​នូវ « ភាពពោរពេញ​នៃ​សិរីល្អ [ របស់​ព្រះ ] នៅក្នុង​ជីវិត​បន្ទាប់​ពី​ជីវិត​នេះ ( គ . និង ស . 84:24 ) ។

« យល់​ដល់​សារៈ​ប្រយោជន៍​នៃ​ការសុគត [ របស់​ព្រះគ្រីស្ទ ] » —និយមន័យ​មួយ​នៃ យល់​ដល់​សារៈ​ប្រយោជន៍ គឺ​មើល ឬ ពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន ។ នៅពេល​យ៉ាកុប​បាន​សរសេរ​ថា គាត់​ចង់​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ « ជឿ​ដល់​ព្រះគ្រីស្ទ យល់​ដល់​សារៈ​ប្រយោជន៍​នៃ​ការសុគត​របស់​ទ្រង់ » គាត់​អាច​មាន​ន័យ​ថា គាត់​ចង់​ឲ្យ​ពួកគេ​ពិនិត្យ​ពី​ដង្វាយ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ប្រុងប្រយ័ត្ន យល់​ពី​សារៈ​សំខាន់​របស់​វា និង ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​មួយ​អំពី​វា ។

« លី​ឈើឆ្កាង​ទ្រង់ » —ឃ្លា​នេះ​សំដៅ​ទៅលើ​ឆន្ទៈ​របស់​យើង​ដើម្បី​បដិសេធ​ចំពោះ​ខ្លួន​ឯង​ទៅនឹង​ការមិន​ការដឹកនាំ​ពី​ព្រះ និង ចំណង់​ខាង​លោកិយ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ( សូម​មើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ 16:26 [ នៅក្នុង ម៉ាថាយ 16:24 លេខយោង d ] ; លូកា 9:23; នីហ្វៃទី2 9:18 ) ។ វា​ក៏​សំដៅ​ទៅលើ​ឆន្ទៈ​របស់​យើង​ក្នុង​ការកាន់​ខ្ជាប់ និង ពលិកម្ម នៅពេល​យើង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។

« ស៊ូ​រង​នូវ​ការអាម៉ាស់​នៃ​មនុស្ស​លោក »—ឃ្លា​នេះ​សំដៅ​ទៅលើ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ថ្វីបើ​មាន​សម្ពាធ​ពី​ពិភពលោក ការអាម៉ាស់ និង ការប្រឆាំងជំទាស់​ដែល​មក​ដល់​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាញឹកញាប់​ក្ដី ។

សូម​ឲ្យ​សិស្ស​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី យ៉ាកុប 1:1–8 អំពី​ទំនួល​ខុសត្រូវ​របស់​អ្នកដឹកនាំ​បព្វជិតភាព​ទាំងឡាយ ។ នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ សូម​បញ្ជាក់​ថា អ្នកដឹកនាំ​បព្វជិតភាព​ទាំងឡាយ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។( អ្នក​អាច​សរសេរ​គោលការណ៍​នេះ​ដាក់​លើ​ក្ដារខៀន​បាន ) ។

  • តើ​អ្នកដឹកនាំ​បព្វជិតភាព​ទាំងឡាយ​របស់​យើង ធ្វើការ​ដើម្បី​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

សូម​ផ្ដល់​ពេល​ពីរ​បី​នាទី​ដល់​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​របៀប​ដែល​ព្យាការី ឬ អ្នកដឹកនាំ​បព្វជិតភាព​ទាំងឡាយ​ផ្សេង​ទៀត​បាន​ជួយ​ពួកគេ​នៅក្នុង​តំបន់​មួយ ឬ ពីរ​ដែល​ពួកគេ​បាន​ឃើញ​នៅក្នុង យ៉ាកុប 1:7–8 ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​រំឭក​ពួកគេ​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វីៗ​ដែល​វា​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ) 

យ៉ាកុប 1:9–2:11

យ៉ាកុប​ព្រមាន​ដល់​ប្រជាជន​អំពី​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម អំឡុងពេល​រៀន​មេរៀន​នេះ ៖

  • ហេតុអ្វី​បានជា​អ្នកដឹកនា​សាសនាចក្រ​ទាំងឡាយ​ព្រមាន​យើង​ពី​អំពើបាប ?

យ៉ាកុប​បាន​កត់ត្រា​ថា ក្រោយពី​ការស្លាប់​របស់​បងប្រុស​គាត់ នីហ្វៃ នោះប្រជាជន​បាន​ចាប់ផ្ដើម​បណ្ដោយ​ទៅតាម​ការធ្វើ​អំពើ​ទុច្ចរិត​មួយ​ចំនួន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប 1:15–16 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​បញ្ហាបីយ៉ាង​ដែល​ធ្វើឲ្យ​យ៉ាកុប​ព្រួយ​បារម្ភ ។ ( នៅពេល​សិស្ស​ឆ្លើយ​រួច​ហើយ អ្នក​អាច​សរសេរ​ពាក្យ ភាពអសីលធម៌ ភាពលោភលន់​នៃ​លោកិយ និង អំនួត នៅលើ​ក្ដារខៀន ) ។

សូម​ឲ្យ​សិស្ស​អាន យ៉ាកុប 1:17–19 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប និង យ៉ូសែប​បាន​ធ្វើ​ដើម្បី​ជួយ​ប្រជាជន​របស់​គាត់ ។ សូម​ឲ្យ​ពួកគេ​រៀប​រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែរ ក្នុង​ការទទួល​បាន « ភារកិច្ច​មួយ​មក​ពី​ព្រះអម្ចាស់ » ? ( យ៉ាកុប1:17 ) ។ ( ដើម្បី​រៀន​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ ) 

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់និងស្វែង​រក​របៀប​ដែល​អ្នកដឹកនាំ​សាសនាចក្រ​ស្វែងរក​ភារកិច្ច​របស់​ពួកគេ​មក​ពី​ព្រះអម្ចាស់ នៅពេល​ពួកគេ​រៀបចំ​បង្រៀន​នៅក្នុង​សន្និសីទ​ទូទៅ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« ប្រហែល​អ្នក​បាន​ដឹង​ហើយ ( ប៉ុន្ដែ​ប្រសិនបើ​អ្នក​មិន​បាន​ដឹង​ទេ អ្នក​គួរតែ​ដឹង ) ថា ដោយ​មាន​ករណី​លើកលែង​តិចតួច​បំផុត នោះ​គ្មាន​បុរស ឬ ស្ដ្រី​ណា​ដែល​និយាយ [ នៅក្នុង​សន្និសីទ​ទូទៅ ] ត្រូវ​បាន​ផ្ដល់​ប្រធានបទ​មួយ​ឲ្យ​នោះ​ទេ ។ ម្នាក់ៗ​ត្រូវ​តមអាហារ និង​អធិស្ឋាន សិក្សា និង​ស្វែងរក ចាប់ផ្ដើម និង​ឈប់ ហើយ​ចាប់ផ្ដើម​ម្ដង​ទៀត រហូតដល់​គាត់​មាន​ទំនុកចិត្ត​ថា សម្រាប់​សន្និសីទ​នេះ នៅ​ពេល​នេះ វា​គឺជា​ប្រធានបទ​មួយ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នកនិយាយ​នោះ​ថ្លែងដោយ​មិន​គិត​អំពី​បំណង​ផ្ទាល់ខ្លួន ឬ ការពេញចិត្ត​ឯកជន​នោះ​ទេ ។ … ម្នាក់ៗ​បាន​យំ ព្រួយបារម្ភ និង បាន​ស្វែងរក​ការដឹកនាំ​របស់​ព្រះអម្ចាស់​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​ដឹកនាំ​គំនិត និង ការនិយាយ​របស់​គាត់ » ( « An Ensign to the Nations » Ensignលីអាហូណាខែ ឧសភា ឆ្នាំ 2011ទំព័រ 111 ) ។

  • តើ​អ្នកនិយាយ​នៅក្នុង​សន្និសីទ​ទូទៅ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្វែងរក​ភារកិច្ច​របស់​ពួកគេ​មក​ពី​ព្រះអម្ចាស់​នោះ ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​យល់​ថា អ្នក​ដឹកនាំ​សាសនាចក្រ​ទាំងឡាយ​ចង់​បង្រៀន​យើង​នូវ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ដឹង​នោះ ? តើ​ការចាំ​ពី​រឿង​នេះ អាច​មាន​ឥទ្ធិពល​មក​លើ​ឥរិយាបថ​របស់​យើងយ៉ាង​ណា​ដែរ នៅពេល​យើង​ស្ដាប់​ពួកគាត់​បង្រៀន ?

  • យោង​តាម យ៉ាកុប 1:19 តើ​អ្វី​ខ្លះ​ជា​ទំនួល​ខុសត្រូវ​របស់​យ៉ាកុប និង យ៉ូសែប ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា អ្នកដឹកនាំ​បព្វជិតភាព​ទាំងឡាយ​មាន​ទំនួល​ខុសត្រូវ​ដ៏​ទេវភាព​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​ពួកគាត់​ដើម្បី​បង្រៀន​នូវ​ព្រះបន្ទូល​នៃ​ព្រះ និង ព្រមាន​អំពី​អំពើបាប ។អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) 

  • ហេតុអ្វី​បានជា​វា​គឺជា​ពរជ័យ​មួយ​ដើម្បី​មាន​ឪពុកម្ដាយ និង អ្នកដឹកនាំ​សាសនាចក្រ​ដែល​ព្រមាន​យើង​ពី​ឥរិយាបថ និង អាកប្បកិរិយា​ដែល​ពោរពេញ​ដោយ​អំពើបាប​នោះ ?

  • តើ​យ៉ាកុប​បាន​ប្រើ​ពាក្យ​អ្វីខ្លះ ដើម្បី​ពិពណ៌នា​ពី​របៀប​ដែល​ពួកគេ​ត្រូវ​បង្រៀន ? តើ​នឹង​មាន​ផលវិបាក​អ្វី បើសិនជា​ពួកគេ​មិនបាន​បំពេញ​ការទទួល​ខុសត្រូវ​របស់​ពួកគេ​នោះ ?

សូម​ឲ្យ​សិស្ស​គិត​ថា​តើ​ពួក​គេ​​មាន​អារម្មណ៍យ៉ាងណា ប្រសិនបើ​ពួកគេ​នៅក្នុង​តំណែង​ជា​អ្នក​ដឹកនាំ​មួយ​ដូចជា​យ៉ាកុប ហើយ​ត្រូវ​បំផុស​គំនិត​ឲ្យ​ហៅ​ប្រជាជន​ឲ្យ​ធ្វើការ​ប្រែចិត្ត​ពី​អំពើ​អសីលធម៌ ភាពខាង​លោកិយ និង អំនួត​នោះ ។ សូម​បែងចែក​សិស្ស​ទៅ​ជា​គូៗ ។ សូម​អញ្ជើញ​ដៃគូ​ទាំងអស់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង យ៉ាកុប 2:1–3, 6–7, 10–11 ។ សូម​ឲ្យ​ពួកគេ​រក​មើល​ឃ្លា​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​យ៉ាកុប អំពី​កិច្ចការ​របស់​គាត់​ក្នុង​ការហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការរកឃើញ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​ឃ្លា​ទាំងនេះ​បង្ហាញ​អ្វី​ខ្លះ អំពី​អារម្មណ៍​របស់​យ៉ាកុប​ចំពោះ​ការហៅ​ប្រជាជន​គាត់​ឲ្យ​ប្រែចិត្ត ? ( សូមធ្វើយ៉ាងណាជួយសិស្ស​ឲ្យយល់​ថា ទោះបីជា​យ៉ាកុប​ឃើញ​ថា​ការទទួល​ខុសត្រូវ​របស់​គាត់​ពិបាក​ក្ដី ក៏​គាត់​នៅតែ​ធ្វើ​វា ដោយសារ​គាត់​យកចិត្ត​ទុកដាក់​នឹង​ប្រជាជន​របស់​គាត់ និង ដោយសារ​គាត់​ចង់​គោរព​តាម​បញ្ញត្តិ​របស់​ព្រះ ) ។

សូម​បញ្ចប់ ដោយ​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី (1) អ្វី​ដែល​អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ​បាន​បង្រៀន​ពួកគេ​ក្នុង​ពេល​ថ្មីៗ​នេះ និង ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​ពួកគេ ឬ (2) របៀប​ដែល​ពួកគេ​អាច​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ​នៅក្នុង​ការហៅ​បម្រើរបស់​ពួកគេ​នៅក្នុង​ថ្នាក់ ឬ គណៈប្រធាន​កូរ៉ុម ក្នុង​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ជាគ្រូបង្រៀន​តាម​ផ្ទះ ឬ នៅក្នុង​ឱកាស​ដឹកនាំ​ផ្សេងៗ​ទៀត ។ ( អ្នក​អាច​សរសេរ​ការណែនាំ​ទាំងនេះ​នៅលើ​ក្ដារខៀន ) សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការទូន្មាន​របស់​អ្នក​ដឹកនាំ​បព្វជិតភាព​របស់​ពួកគេ ។ សូម​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់​របស់​អ្នក អំពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

យ៉ាកុប 1:18 ។ « ត្រូវ​បាន​តែងតាំង​ឡើង​ជា​សង្ឃ ហើយ​ជា​គ្រូបង្រៀន »

ប្រធាន យ៉ូសែបហ៉្វីលឌីងស៊្មីធ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា « សង្ឃ ហើយ​ជា​គ្រូបង្រៀន » នៅក្នុង​ យ៉ាកុប 1:18 ។

« សាសន៍​នីហ្វៃ​ធ្វើការ​ដោយ​គុណធម៌​នៃ​បព្វជិតភាព​មីលគីស្សាដែក​តាំង​ពី​ជំនាន់​លីហៃ​មក​ដល់​ជំនាន់​នៃ​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​យើង​នៅក្នុង​ចំណោម​ពួកគេ ។ វា​ពិតហើយ​ថា​នីហ្វៃ ‹ បាន​តែងតាំង​យ៉ាកុប និង យ៉ូសែប​ឡើង › ដើម្បី​ពួកគេ​អាច​ជា​ពួកសង្ឃ ហើយ​ជា​ពួកគ្រូបង្រៀន​លើ​ដែនដី​នៃ​សាសន៍​នីហ្វៃ ប៉ុន្ដែ​ការពិត​ថា​ពាក្យ​ពហុវចនៈ ពួកសង្ឃ ហើយ​និង​ពួក​គ្រូបង្រៀន ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ថា នេះ​មិន​មែន​ជា​សេចក្ដី​យោង​មួយ​ចំពោះ​តំណែង​ជាក់លាក់​ណា​មួយ​នៅក្នុង​បព្វជិតភាព​នៅក្នុង​ករណី​ទាំងពីរ ប៉ុន្ដែ​វា​ជា​កិច្ចការ​ទូទៅ​មួយ​ដើម្បី​បង្រៀន ដឹកនាំ និង ក្រើន​រំឭក​ប្រជាជន » ( Answers to Gospel Questions, ចងក្រង​ដោយ Joseph Fielding Smith Jr 5 vols. [1957–66], 1:124 ) ។

យ៉ាកុប 1:19 ។ « យើង​បាន​តម្កើង​ការងារ​របស់​យើង​ថ្វាយ​ព្រះអម្ចាស់ »

ប្រធាន ថូម៉ាស អេស. ម៉នសុន បាន​ពន្យល់​អត្ថន័យ​ក្នុង​ការតម្កើង​ការហៅ​បម្រើ​មួយ ៖

« តើ​ការតម្កើង​ការហៅ​បម្រើ​មួយ​មាន​ន័យ​យ៉ាង​ដូចម្ដេច ? វា​មាន​ន័យ​ថា ដើម្បី​កសាង​វា​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង សារប្រយោជន៍ ធ្វើ​ឲ្យ​វា​មាន​កិត្តិយស និង បាន​លើក​សរសើរ​នៅក្នុង​កែវភ្នែក​នៃ​មនុស្ស​គ្រប់រូប ពង្រីក និង ពង្រឹង​វា ឲ្យ​ពន្លឺ​នៃ​ស្ថានសួគ៌​រះឡើង​តាមរយៈ​វា​ដើម្បី​យល់​ដល់​សារៈ​ប្រយោជន៍​នៃ​មនុស្ស​ផ្សេង​ទៀត ។

« ហើយ​តើ​មនុស្ស​ម្នាក់​តម្កើង​ការហៅ​មួយ​ដោយ​របៀប​ណា ? វា​សាមញ្ញណាស់​ គឺតាម​រយៈ​ការបំពេញ​ការបម្រើ​ដែល​ទាក់ទង​ទៅ​នឹងការ​ហៅនោះ ។ អែលឌើរ​ម្នាក់​តម្កើង​ការហៅ​តែងតាំង​ជា​អែលឌើរ​តាម​រយៈ​ការរៀន​ពី​អ្វី​ដែល​ជា​កាតព្វកិច្ច​របស់​គាត់ ក្នុង​នាម​ជា​អែលឌើរ​ ហើយ​បន្ទាប់មក​ដោយ​ការធ្វើ​វា ។ អែលឌើរក៏​ដូចជា​ឌីកុន គ្រូបង្រៀន សង្ឃ ប៊ីស្សព និងបុគ្គល​ណា​ម្នាក់ដែល​កាន់​តំណែង​នៅក្នុង​បព្វជិតភាព​នោះ​ផង​ដែរ » ( « The Sacred Call of Service » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 54 ) ។

យ៉ាកុប 1:19; 2:2 ។ « ទទួល​អំពើ​បាប​ទាំងឡាយ​របស់​ប្រជាជន​មក​លើ​ក្បាល​ខ្លួន »

អស់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​កាតព្វកិច្ច​ដឹកនាំ​នៅក្នុង​សាសនាចក្រ ទទួល​នូវ​ទំនួល​ខុសត្រូវ​ដ៏​ខ្សឹកខ្សួល​មួយ ។ យ៉ាកុប​បាន​បង្រៀន​ថា នៅពេល​អ្នកដឹកនាំ​ធ្វេស​ប្រហែស​មិន​បាន​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​ទៅដល់​អស់​អ្នកណា​ដែល​ពួកគេ​ត្រូវ​បាន​ហៅ​ឲ្យ​ដឹកនាំ​ទេ​នោះ ពួកគេ​មានទំនួលខុសត្រូវមួយ​ចំណែក​ចំពោះ​អំពើបាប​ទាំងឡាយ​របស់​ប្រជាជន ។ នៅពេល​និយាយ​ទៅកាន់​បងប្អូន​ប្រុស​នៃ​បព្វជិតភាព ប្រធាន ចន ថេលើរ បាន​លម្អិត​ពី​ទំនួល​ខុសត្រូវ​ដែល​យ៉ាកុប​បាន​ពិពណ៌នា​នោះ​ថា ៖

« ប្រសិនបើ​អ្នក​មិន​តម្កើង​ការហៅ​បម្រើ​របស់​អ្នក​ទេ ព្រះ​នឹង​ដាក់​អ្នក​ឲ្យ​ទទួល​ខុសត្រូវ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​អាច​បាន​សង្គ្រោះ ឲ្យ​អ្នក​បំពេញ​កាតព្វកិច្ច​របស់​អ្នក » ( ការបង្រៀន​នៃ​ប្រធាន​សាសនាចក្រ ៖ ចន ថេលើរ [ ឆ្នាំ 2001 ] ទំព័រ 164 ) ។

ប្រធាន ហាហ្វប៊ី.ប្រោន នៃ​គណៈប្រធាន​ទីមួយ ដែល​ក្រោយមក​បាន​អធិប្បាយ​លើ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​ថេលើរ​ថា ៖

« នេះ​គឺជា​ប្រយោគ​ដ៏​ប្រជែង​មួយ ។ ប្រសិន​បើ​ខ្ញុំ​បាត់បង់​អ្វី​ដែល​ខ្ញុំ​អាច​បាន​ធ្វើ​ពី​នេះ​តទៅ ដោយសារ​ហេតុផល​នៃ​អំពើបាប​នៃ​កម្រៃ ឬ ការបំភ្លេច​ចោល ខ្ញុំ​ផ្ទាល់​ត្រូវតែ​រង​ទុក្ខ ហើយ​ដោយ​គ្មាន​សង្ស័យ​នោះ គឺ​ព្រម​ជាមួយ​នឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ទៅ​ជាមួយ​នឹង​ខ្ញុំ ។ ប៉ុន្ដែ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​របស់​ខ្ញុំ​ជា​ប៊ីស្សព ប្រធាន​ស្ដេក ប្រធាន​បេសកកម្ម ឬ អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាចក្រ​ម្នាក់ ប្រសិនបើ​ពួក​យើង​ណា​មួយ​មិន​បាន​បង្រៀន ដឹកនាំ ណែនាំ និង ជួយ​សង្គ្រោះ​អ្នក​ទាំងឡាយ​ណា​ដែល​នៅក្រោម​ការដឹកនាំ​របស់​យើង និង នៅក្នុង​យុត្តាធិការ​របស់​យើង​ទេនោះ​ព្រះអម្ចាស់​នឹង​ដាក់​យើង​ឲ្យ​ទទួល​ខុសត្រូវ បើ​សិន​ជា​ពួកគេ​ត្រូវ​បាត់​ដែល​មក​ពី​កំហុស​របស់​យើង​នោះ » ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ 1962 ទំព័រ 84 ) ។

យ៉ាកុប 2:8 ។ « ព្រះបន្ទូល​នៃ​ព្រះ … ធ្វើ​ឲ្យ​ជា​ស្បើយ​ព្រលឹង​ដែល​មាន​របួស​ឈឺចាប់ »

នៅពេល​ព័ត៌មាន​ថ្មី​ពិបាកនឹងយល់ ឬ រំខាន​ដល់​អ្នករៀន​ដំណឹងល្អ​ទាំងឡាយ វា​ល្អ​សម្រាប់​ពួកគេ​ដើម្បី​ស្វែងរក​ចម្លើយ​មក​ពី​ព្រះ ដែល​ទ្រង់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ជាជាង​ការ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​ទូទៅ​មួយ​នៅ​តាម​អ៊ិនធើរណិត ឬ ទៅរក​ឯកសារ​ដែលសរសេរ​ប្រឆាំង​នឹង​ពួកមរមន ។ ការទៅ​រក​ចម្លើយ​ពី​ព្រះ​ដោយ​ផ្ទាល់ បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ទ្រង់ និង អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​នូវ​ចម្លើយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ក៏​ត្រូវ​បើក​ព្រះគម្ពីរ និង អានសម្ដី​របស់​សាវក និង ព្យាការី​ថ្ងៃ​ចុងក្រោយ​ទាំងឡាយ ដែល​អាច​ឆ្លើយ​នឹង​សំណួរ​ពិបាកៗ​ទាំងឡាយ ហើយ​អាច​ព្យាបាល​របួស​ដែល​ឈឺចាប់​បាន ។ ព្រះគម្ពីរ​ខាងក្រោម​បង្រៀន​យើង​ពី​កន្លែង​ដែល​គួរ​ទៅ និង ពី​អ្វី​ដែល​យើង​គួរ​ធ្វើ នៅពេល​យើង​មាន​សំណួរ ឬ កង្វល់​ដែល​មាន​ឧបសគ្គ​ទាំងឡាយ ៖

យ៉ាកុប 2:8—« ព្រះបន្ទូល​នៃ​ព្រះ … ធ្វើ​ឲ្យ​ជា​ស្បើយ​ព្រលឹង​ដែល​មាន​របួស​ឈឺចាប់ » ។

យ៉ាកុប 1:5–6—« បើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ … នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ ។ តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ » ។

មរ៉ូណៃ 10:5—« ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ។

បោះពុម្ព