បណ្ណាល័យ
មេរៀន​ទី 57 ៖ ម៉ូសាយ 9–10


មេរៀន​ទី 57

ម៉ូសាយ 9–10

សេចក្តី​ផ្ដើម

អំឡុងពេល​រជ្ជកាល​នៃ​ស្ដេចបេនយ៉ាមីន ស៊ីនិព្វ​បាន​ដឹកនាំ​ក្រុម​សាសន៍​នីហ្វៃ​មួយ​ក្រុម​ចេញ​ពី​ដែនដី​សារ៉ាហិមឡា​ទៅ​តាំងលំនៅ​ក្នុង​ចំណោម​សាសន៍​លេមិន​នៅក្នុង​ដែនដី​នីហ្វៃ ។ ម៉ូសាយ 9–22រួមមាន​ដំណើររឿង​នៃ​បទពិសោធន៍​នៃ​ប្រជាជន​ទាំងនេះ ។ ស្ដេច​នៃ​សាសន៍​លេមិន​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ស៊ីនិព្វ​តាំងលំនៅ​ក្នុង​ចំណោម​ពួកគេ ដោយសារ​ទ្រង់​បាន​គ្រោង​ជា​សម្ងាត់​នឹង​ដាក់​ពួកគេ​ក្រោម​សេវកភាព ។ ប្រពៃណី​ដ៏​ខុសឆ្គង​របស់​សាសន៍​លេមិន និង ការស្អប់​ដល់​សាសន៍​នីហ្វៃ​នៅទីបញ្ចប់​បាន​បង្ក​ជា​សង្គ្រាម ។ ប្រជាជន​របស់​ស៊ីនិព្វ​ពឹងលើ​ព្រះអម្ចាស់​ដើម្បី​មាន​កម្លាំង ហើយ​ពួកគេ​អាច​បណ្ដេញ​សាសន៍​លេមិន​ចេញ​ពី​ដែនដី​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 9:1–13

ស៊ីនិព្វ​ដឹកនាំ​ក្រុម​សាសន៍​នីហ្វៃ​មួយ​ក្រុម​ត្រឡប់​ទៅកាន់​ដែនដី​នីហ្វៃ​វិញ

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ​ដែល​ពួកគេ​ចង់​បាន​អ្វីមួយ​យ៉ាង​ខ្លាំង ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​អំពី​បទពិសោធន៍​ទាំងនេះ ។ សូម​ពន្យល់​ថា ថ្ងៃ​នេះ​ពួកគេ​នឹង​រៀន​អំពី​បុរសម្នាក់​ដែល​ចង់​បាន​អ្វី​មួយ​យ៉ាងខ្លាំង រហូតដល់​ធ្វើ​ឲ្យ​គាត់មិន​បាន​គិត​ឃើញ​ពី​ផលវិបាក​ដែល​អាច​កើត​ឡើង​មក​ពី​បំណងប្រាថ្នា​របស់​គាត់ ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​ឌីយ៉ាក្រាម​នៃ​ការធ្វើ​ដំណើរ ដែល​ពួកគេ​បាន​ចាប់ផ្ដើម​គូរ​កាលពី​មេរៀន​មុន ។ សូម​រំឭកពួកគេ​ថា បុរស​ម្នាក់​ឈ្មោះ​អាំម៉ូន​បាន​ដឹកនាំ​ក្រុម​មួយ​ដែល​បាន​ធ្វើ​ដំណើរ​ពី​ដែនដី​សារ៉ាហិមឡា ហើយ​បាន​រកឃើញ​លិមហៃ និង ប្រជាជន​របស់​គាត់​នៅក្នុង​ដែនដី​នីហ្វៃ ។ ( អ្នក​អាច​ពន្យល់​ថា ព្រះគម្ពីរ​មរមន​ប្រាប់​ពី​បុរស​ពីរ​នាក់​ឈ្មោះ អាំម៉ូន ។ បុរស​ម្នាក់​គឺជា​អ្នក​ដែល​សិស្ស​នឹង​រៀន​នៅថ្ងៃ​នេះ ។ បុរស​ម្នាក់​ទៀត​គឺជា​កូនប្រុស​របស់​ម៉ូសាយ​ដែល​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ម្នាក់​ដល់​ពួកសាសន៍​លេមិន ។ សិស្ស​នឹង​ចាប់ផ្ដើម​អាន​អំពី​គាត់​នៅក្នុង ម៉ូសាយ 27 ។ ) សូម​ឲ្យ​សិស្ស​បើកទៅ ម៉ូសាយ 7–8 ហើយ​រកមើល​កាលបរិច្ឆេទ​ដែល​មាន​នៅ​ចុង​ទំព័រ ឬ នៅក្នុង​សេចក្ដីសង្ខេប​នៃ​ជំពូក ( ប្រហែល 121 មុន.គ.ស. ) ។ សូម​ឲ្យ​ពួកគេ​ប្រៀបធៀប​កាលបរិច្ឆេទ​នោះ​ជាមួយ​នឹង​កាលបរិច្ឆេទ​នៅក្នុង ម៉ូសាយ 9 ( ប្រហែល 200 មុន.គ.ស. ប្រហែល 80 ឆ្នាំ​មុន ) ។ សូម​សួរ​បើ​សិន​ជា​មាន​នរណាម្នាក់​អាច​ពន្យល់​ពី​ការផ្លាស់ប្ដូរ​ភ្លាមៗ​នៅក្នុង​កាលបរិច្ឆេទ​នោះ ។

សូម​ពន្យល់​ថា​ពី ម៉ូសាយ 8 ដល់ ម៉ូសាយ 9 សាច់​រឿងបក​ត្រឡប់ 80 ឆ្នាំ​ដើម្បី​ប្រាប់​ពី​ដំណើររឿង​នៃ​ជីតា​របស់​ស្ដេច​លិមហៃ គឺ ស៊ីនិព្វ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​បុព្វកថា​របស់​មរមន​ឮៗ​ដល់​កំណត់ត្រា​របស់​ស៊ីនិព្វ​នៅដើម​ដំបូង​នៃ ម៉ូសាយ 9។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន ម៉ូសាយ 9:1–2 ឮៗ ។

សូម​ឲ្យ​សិស្ស​បន្ថែម​ព្រួញ​មួយ​ទៅលើ​ឌីយ៉ាក្រាម​របស់​ពួកគេ​ដែល​តំណាង​ឲ្យ​ការធ្វើ​ដំណើរ​ដោយ​ក្រុម​ទីមួយ​ដែល​ចេញ​ពី​សារ៉ាហិមឡា​ទៅកាន់​ដែនដី​នីហ្វៃ ។ សូម​បង្ហាញ​ថា ស៊ីនិព្វ​គឺជា​ផ្នែក​នៃ​ក្រុម​នេះ ។ ដូចដែល​បង្ហាញ​នៅលើ​ឌីយ៉ាក្រាម​ក្នុង​ទំព័រ​នេះ គំនូស​ព្រួញ​បង្ហាញ​ថា​ក្រុម​នេះ​ក៏​បាន​ត្រឡប់​ទៅកាន់​សារ៉ាហិមឡា​វិញ​ដែរ ។ សូម​សរសេរ​ថា « សាសន៍​នីហ្វៃ​ខ្លះ​ចង់​ទាមទារ​ដែនដី​នីហ្វៃ​វិញ47.» ។ ( សម្រាប់​ឌីយ៉ាក្រាម​ទាំងមូល​ពេញលេញ សូម​មើល​សេចក្ដីបន្ថែម​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។ )

រូបភាព
ការធ្វើ​ដំណើរ​នៅក្នុង ម៉ូសាយ 7–24

សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន ម៉ូសាយ 9:3–4 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល (1) អ្វី​ដែល​ស៊ីនិព្វ​ចង់​បាន​យ៉ាង​ខ្លាំង និង (2) អ្វី​ដែល​គាត់​កម្រ​នឹង​ចងចាំ ។

  • តើ​ការ​ចង់បាន​យ៉ាងខ្លាំង​មានន័យ​ដូចម្តេច ? ( ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង ឬ ​ការចង់​បាន​អ្វីមួយពន់ពេក​ក្រៃ ។ )

  • តើ​អ្នក​គិត​ថា ការកម្រ​នឹង​ចងចាំ​ព្រះអម្ចាស់​មាន​ន័យ​យ៉ាង​ណា ?

សូម​ពន្យល់​ថា ដោយសារ​ស៊ីនិព្វ​ចង់​បាន​យ៉ាង​ខ្លាំង ហើយ​កម្រ​នឹង​ចងចាំ​ព្រះអម្ចាស់ គាត់​បាន​ធ្វើ​ខុស ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 9:5–7, 10 ដោយ​រកមើក​កំហុស​នោះ ។

  • តើ​ស៊ីនិព្វ​បាន​បរាជ័យ​ក្នុង​ការឃើញ​អ្វី ដោយសារ​តែ​បំណង​ចង់​បាន​យ៉ាងខ្លាំង​របស់​គាត់​ក្នុង​ការទទួល​បាន​ដែនដី​នីហ្វៃ ?

  • តើ​គ្រោះថ្នាក់​នៃ​ការចង់​បាន​ខ្លាំង​ពេក ពេល​ធ្វើការ​សម្រេចចិត្ត​មាន​អ្វីខ្លះ ?

  • តើគ្រោះថ្នាក់​នៃ​ការសម្រេច​ចិត្ត​ដោយគ្មាន​ការប្រឹក្សា​ពី​ព្រះអម្ចាស់​មាន​អ្វី​ខ្លះ ?

សូម​សង្ខេប ម៉ូសាយ 9:11–13 ដោយ​ការប្រាប់​សិស្ស​ថា 12​ឆ្នាំ​ក្រោយមក ប្រជាជន​របស់​ស៊ីនិព្វ​បាន​រីកចម្រើន​យ៉ាងខ្លាំង​រហូតដល់​ធ្វើ​ឲ្យ​ស្ដេច​សាសន៍​លេមិន​ភ័យ​ថា​ទ្រង់​នឹង​មិន​អាច​ដាក់ពួកគេ​នៅក្នុង​សេវកភាព​ទៀត ដូច្នេះ​ទ្រង់ « បាន​ចាប់ផ្ដើម​ចាក់រុក​ប្រជាជន​របស់​ទ្រង់​ឲ្យ​ទាស់​នឹង​ប្រជាជន [ របស់​ស៊ីនិព្វ ] » ( ម៉ូសាយ 9:13 ) ។

ម៉ូសាយ 9:14–10:22

សាសន៍​លេមិន​ចង់​ដាក់​ប្រជាជន​របស់​ស៊ីនិព្វ​នៅក្នុង​សេវកភាព

សូម​សរសេរ​ពាក្យ និង ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ កិច្ចការ​សាលា ការទប់​ទល់នឹង​ការល្បួង បញ្ហា​ជាមួយ​នឹង​មិត្តភក្ដិ ការដឹកនាំ ការងារ វិបត្តិ​ជាមួយ​នឹង​សមាជិក​គ្រួសារ កីឡា ។ ( ដោយ​ពឹង​លើ​តម្រូវការ និង ចំណាប់អារម្មណ៍​របស់​សិស្ស អ្នក​អាច​បន្ថែម​ពាក្យ​ផ្សេង​ទៀត​ក្នុង​បញ្ជី​នេះ ។ )

សូម​ឲ្យ​សិស្ស​ម្នាក់​មក​ខាងមុខ​ថ្នាក់ ហើយ​លាត​ដៃ​របស់​គេ ។ សូម​ដាក់​វត្ថុ​តូច​មួយ ដូចជា​សៀវភៅ ឬ ថ្ម​លើ​ដៃ​របស់​សិស្ស ​ហើយ​សុំ​ឲ្យ​គេ​ទ្រ​វា ។ សូម​ពន្យល់​ថា វត្ថុ​នេះ​តំណាង​ឲ្យ​ឧបសគ្គ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​សួរ​សិស្ស ៖

  • តើ​ក្នុងផ្នែក​មួយ​ណា​ដែល​អ្នក​ចង់​បាន​កម្លាំង និង ការគាំទ្របន្ថែម​នោះ ?

សូមដាក់​បន្ថែម​វត្ថុអ្វី​មួយ ឬ ពីរ​ទៀត​ទៅលើ​ដៃ​ទាំង​ពីរ​របស់​សិស្ស ។ សូម​សួរ​សិស្ស ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​ទ្រ​ច្រើន​ពេក​ទេ ហើយ​អ្នក​ចង់​មាន​កម្លាំង​បន្ថែមទៀត​ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​របស់​អ្នកទេ ?

សូម​ឲ្យ​សិស្ស​ពីរ​នាក់​មក​ខាង​មុខ​ថ្នាក់ ហើយ​ជួយ​ទ្រ​ដៃ​របស់​សិស្ស​ដែល​កំពុង​ទ្រ​វត្ថុ​នោះ ។ សូម​ពន្យល់​ថា មេរៀន​ទាំងមូល​នៅថ្ងៃនេះ​គឺ​អំពី​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ឃើញ​ថា​ពួកគេ​ត្រូវការ​ជំនួយ​កម្លាំង​បន្ថែម ។ សូម​ស្នើ​ថា ក្នុង​មេរៀន​នេះ​ទាំងមូល សិស្ស​នឹង​ស្វែង​រក ​របៀប​ដែល​ពួកគេ​អាច​ទទួល​កម្លាំង​បន្ថែម​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ( សូម​អញ្ជើញ​សិស្ស​ដែល​បានមក​ខាងមុខ​ថ្នាក់​ឲ្យ​ត្រឡប់​ទៅកាន់​តុ​របស់​គេ​វិញ ) ។

សូម​ពន្យល់​ថា ម៉ូសាយ 9 និង 10 រៀបរាប់​ប្រាប់ពីរ​ដង​ពី​ពេលវេលាដែល​​សាសន៍​លេមិន​បាន​មក​ច្បាំង​នឹង​ស៊ីនិព្វ និង ប្រជាជន​របស់​គាត់ ។ សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ប៉ុន្ដែ​សូម​កុំ​ចម្លង​ចម្លើយ​នៅក្នុង​វង់ក្រចក​ឡើយ ។ សូម​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​អាន​វគ្គ​ព្រះគម្ពីរ​នៅក្នុង​តារាង​នេះ ដោយរកមើល​ចម្លើយ​ចំពោះ​សំណួរ​តាម​ក្បាល​នៃ​តារាង​នោះ ។ សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ឲ្យ​ប្រើ​វគ្គ​នេះ​នៅក្នុង​ជួរ​ទីមួយ​ដើម្បី​រក​ចម្លើយ ទាក់ទង​នឹង​ស៊ីនិព្វ​និង​ប្រជាជន​របស់​គាត់ ។ សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀតឲ្យ​អាន​វគ្គ​នៅក្នុង​ជួរ​ទី​ពីរ​ដើម្បី​រកចម្លើយ​ទាក់ទង​នឹង​សាសន៍​លេមិន ។ សូម​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន នៅពេល​ពួកគេ​រកឃើញ​ចម្លើយ​ហើយ ។

តើ​ប្រជាជន​បាន​ធ្វើ​អ្វី​ដើម្បី​រៀបចំខ្លួន ?

តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ដាក់ទីទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ?

តើ​អ្វី​ជា​លទ្ធផល ?

ស៊ីនិព្វ និង ប្រជាជន​របស់​គាត់

ម៉ូសាយ 9:14–16; 10:1–2, 7, 9–10

( ពួកគេ​ប្រដាប់​អាវុធ​ និង បានចេញ​ទៅ​ច្បាំង 

ម៉ូសាយ 9:17; 10:19

( ពួកគេ​បាន​អធិស្ឋាន និង ចងចាំ​ថា​ព្រះអម្ចាស់​បាន​ដោះលែង​ដូនតា​របស់​ពួកគេ 

ម៉ូសាយ 9:18; 10:20

( ព្រះអម្ចាស់​បាន​ពង្រឹង​ដល់​ពួកគេ ហើយ​ពួកគេ​បាន​ជោគជ័យ​ក្នុង​ការបណ្ដេញ​សាសន៍​លេមិន​ចេញ​ពី​ដែនដី 

សាសន៍​លេមិន

ម៉ូសាយ 10:6–8

( ពួកគេ​ប្រដាប់​អាវុធ​លើ​ខ្លួន​គេ និង បានចេញ​ទៅ​ច្បាំង ) ។

ម៉ូសាយ 10:11

( គ្មាន​អ្វី​ទាំងអស់ ។ ពួកគេ​ពឹងផ្អែក​ទៅលើ​កម្លាំង​របស់​គេ​ផ្ទាល់​ប៉ុណ្ណោះ 

ម៉ូសាយ 10:19–20

( សាសន៍​លេមិន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដែនដី​ដោយ​ការកាប់សម្លាប់​ដ៏​ធំ ) ។

ក្រោយពី​សិស្ស​បំពេញ​តារាង​ហើយ សូម​សួរ ៖

  • តើ​អ្នក​អាច​ឃើញ​ពី​ភាពដូចគ្នា និង ភាពខុសគ្នា​អ្វីខ្លះ​ពី​របៀប​ដែល​ប្រជាជន​របស់​ស៊ីនិព្វ និង សាសន៍​លេមិន​បាន​ទៅច្បាំង​ក្នុង​ចម្បាំង​របស់​ពួកគេ ?

  • តើ​សេចក្ដីពិត​អ្វី​ដែល​យើង​អាច​រៀនពី​ការប្រៀបធៀប​នេះ ?

សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​នឹង​ពង្រឹងកម្លាំង​ដល់​យើង នៅពេល​យើង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើងអាច ហើយ​ដាក់​ទីទុកចិត្ត​របស់​យើង​ទៅលើ​ទ្រង់ ។

សូម​មើល​ទៅ​ឧបសគ្គ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​សូម​រំឭក​សិស្ស​ពី​កម្មវត្ថុ​នៃ​មេរៀន​នេះ ។

  • តើ​អ្នក​គិត​ថា គោលការណ៍​នេះ​អាច​អនុវត្ត​ចំពោះ​ឧបសគ្គមួយ​ចំនួន​ទាំងនេះ​បាន​ដោយ​របៀប​ណា ?

សូម​គិត​ពី​ការប្រើ​ឧទាហរណ៍​ខាងក្រោម​ដើម្បី​ជួយ​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ដោយ​ខ្លួន​របស់​ពួកគេ ហើយ​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ នៅពេល​ពួកគេ​ស្វែងរក​កម្លាំង ៖

  1. អ្នក​មាន​ការប្រលង​មួយ​ដ៏​សំខាន់​ដែល​នឹង​ធ្វើ​នៅ​សាលា ហើយ​អ្នក​ចង់​បាន​កម្លាំង​ដើម្បី​ធ្វើ​បាន​ល្អ ។

  2. អ្នក​បាន​ខិតខំ​ដើម្បី​បោះចោល​ទម្លាប់​អាក្រក់ ហើយ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​តែ​ម្នាក់​ឯង​ទេ ។

  3. អ្នក​កំពុង​មាន​ការលំបាក​នៅក្នុង​គ្រួសារ​របស់​អ្នក ហើយ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​ទប់ទល់​នឹង​ការទទួល​អារម្មណ៍​ដ៏​ខ្លាំង​ដោយគ្មាន​ជំនួយ​ខ្លះ​នោះ​ទេ ។

សូម​ឲ្យ​សិស្ស​រំឭក ម៉ូសាយ 9:18 បី​ជួរ​ដំបូង ។ ( អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូសចំណាំ​ជួរ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​ទទួល​បាន​សេចក្ដី​ពិត​ដែល​បាន​បង្ហាញ​នៅក្នុង​ជួរ​ទាំងនេះ ?

អ្នក​អាច​ចែកចាយ​បទពិសោធន៍​របស់​អ្នក​មួយ​ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​ព្រះអម្ចាស់​ក្នុង​ការពង្រឹង​កម្លាំង​ដល់​យើង នៅពេល​យើង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច ហើយ​ដាក់​ទីទុកចិត្ត​របស់​យើង​ទៅលើ​ទ្រង់ ។

សូម​ពន្យល់​ថា មុនពេល​ស៊ីនិព្វ​និង​ប្រជាជន​របស់​គាត់​បាន​ទៅធ្វើ​ចម្បាំង​ជាលើក​ទីពីរ ស៊ីនិព្វ​បាន​ពន្យល់​ដល់​ប្រជាជន​របស់​គាត់​ពី​មូលហេតុ​ដែល​សាសន៍​លេមិន​ស្អប់​ដល់​សាសន៍​នីហ្វៃ ។ សូម​សរសេរ​ពាក្យ ខឹង និង បាន​គេ​ធ្វើ​ខុស​ដាក់ នៅលើ​ក្ដារខៀន ហើយ​សូម​សួរ​សិស្ស​ថា ​តើ​ពួកគេ​អាច​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ​បាន​ឬទេ ។ ( ខឹង គឺ​ជា​កំហឹង​យ៉ាង​ខ្លាំង ; ត្រូវ​បាន​គេ​ធ្វើ​ខុស​ដាក់​គឺ​ដែល​ត្រូវ​គេ​ប្រមាថ ឬ ជួប​នឹង​ការមិន​ស្មើភាព ឬ នៅក្នុង​របៀប​មួយ​មិន​យុត្តិធម៌ 

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ថា ការត្រូវ​បាន​គេ​ធ្វើ​ខុស​ដាក់ ការចង​កំហឹង និង ការបដិសេធ​មិន​អភ័យទោស​ អាច​ប៉ះពាល់​ដល់​ច្រើន​ជំនាន់ សូម​បែងចែក​សិស្ស​ជា​ដៃគូ ហើយ​សូម​ឲ្យ​ដៃគូ​នីមួយៗ​អាន ម៉ូសាយ 10:12–18 ។ សូម​ឲ្យ​ពួកគេ​រកមើល​មូលហេតុ​ដែល​កូនចៅ​លេមិន និង លេមយួល​បន្ដ​ស្អប់​ដល់​កូនចៅ​នីហ្វៃ ។

ក្រោយពី​ដៃគូ​មួយៗ​បាន​អាន​ខគម្ពីរ​រួមគ្នា​ហើយ សូម​ឲ្យ​ពួកគេ​ពិភាក្សា​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ។ ( សូម​គិត​ពី​ការសរសេរ​សំណួរ​នៅលើ​ក្ដារខៀន ពេល​សិស្ស​អាន​ខគម្ពីរ ឬ ចែក​ក្រដាស​ដែល​មាន​សំណួរ​ដល់​ដៃគូ​សិស្ស​នីមួយៗ 

  • ហេតុអ្វី​បានជា​សាសន៍​លេមិន​ស្អប់​សាសន៍​នីហ្វៃ​ខ្លាំង​ម្ល៉េះ ?

  • តើ​នរណាជា​អ្នក​​ឈឺចាប់ នៅពេល​យើង​ខឹង ឬ បដិសេធ​មិន​ព្រម​អភ័យទោស​នោះ ?

  • តើ​កំហឹង​របស់​មនុស្ស​ម្នាក់​អាច​ជះឥទ្ធិពល​ដល់​គ្រួសារ​របស់​គេ​នាពេល​ឥឡូវ និង នៅក្នុង​អនាគត​ដោយ​របៀបណា ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដូណល អិល ហលស្ត្រម នៃ​ក្រុមចិតសិបនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​ហើយ​រក​មើល​អ្វី​ដែល​យើង​អាច​ធ្វើ នៅពេល​យើង​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ធ្វើ​ខុស​ដាក់ឬ ខឹង​នឹង​នរណាម្នាក់ ។

« ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​បាន​គេ​ធ្វើ​ខុស​ដាក់—ដោយ​នរណា​ម្នាក់ ( សមាជិក​គ្រួសារ មិត្តភក្ដិ សមាជិក​សាសនាចក្រ​ផ្សេង​ទៀត អ្នកដឹកនាំ​សាសនាចក្រ អ្នកធ្វើការ​ជាមួយ ) ឬ ដោយ​អ្វី​មួយ ( ការស្លាប់​នៃ​មនុស្ស​ជាទីស្រឡាញ់ បញ្ហា​សុខភាព ការប្រែក្រឡាស់​ផ្នែក​ហិរញ្ញវត្ថុ ការបំពាន ការញៀន ) —សូម​ដោះស្រាយ​បញ្ហា​នោះ​ដោយផ្ទាល់ ហើយ​ដោយ​អស់​ពី​កម្លាំង​ទាំងអស់​ដែល​អ្នក​មាន ។ … ហើយ ដោយគ្មាន​ការពន្យារពេល សូម​បែរទៅរក​ព្រះអម្ចាស់ ។ សូម​អនុវត្ត​សេចក្ដីជំនឿ​ទាំងអស់​ដែល​អ្នក​មាន​ទៅលើ​ទ្រង់ ។ សូម​ឲ្យ​ទ្រង់​រំលែក​ទុក្ខ​របស់​អ្នក ។ សូម​ឲ្យ​ព្រះគុណ​របស់​ទ្រង់​អាច​សម្រាល​បន្ទុក​របស់​អ្នក ។ … សូម​កុំ​ឲ្យ​កាលៈទេសៈ​ខាង​លោកិយ​បង្ខូច​អ្នក​ខាងវិញ្ញាណ » ( « សូម​បែរ​ទៅរក​ព្រះអម្ចាស់​» Ensignលេអាហូណា, ខែ ឧសភា ឆ្នាំ 2010, ទំព័រ 80 ) ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម ៖ ( អ្នក​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ 

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ធ្វើ​ខុស​ដាក់​ឬ មាន​អារម្មណ៍​ខឹង​នឹង​នរណាម្នាក់​ទេ ?

  • តើ​អ្នក​អាច​ទៅរក​អ្នកណា​ដើម្បី​ជួយ​អ្នក​ក្នុង​ការខិតខំ​ដើម្បី​អភ័យទោស ? តើ​អ្នក​អាច​ចៀសវាង​អារម្មណ៍​នៃ​កំហុស និង កំហឹង​នា​ពេល​អនាគត​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ នៅពេល​ពួកគេ​បាន​អភ័យទោស​ដល់​នរណាម្នាក់ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​ដែល​បាន​អភ័យទោស​ដល់​គេ ហើយ​លែង​មាន​អារម្មណ៍​មាន​កំហុស ឬ កំហឹង​ទៀត ។ សូម​គិត​ពី​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់​អំពី ការស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​អភ័យទោស​ដល់​អ្នកដទៃ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 9 ។ កំណត់ត្រា​របស់​ស៊ីនិព្វ

ចំណងជើង​មុន​សេចក្ដីសង្ខេប​នៃ​ជំពូក​នៃ ម៉ូសាយ 9 ត្រូវ​បាន​សរសេរ​ដោយ​មរមន ហើយ​គឺជា​ផ្នែក​នៃ​កំណត់ត្រា​ដើម​ដែល​ត្រូវ​បាន​ផ្ដល់​ទៅឲ្យ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ចំណងជើង​ដូចគ្នា ដែល​ត្រូវ​បាន​សរសេរ​ដោយ​មរមន​ដែរ លេចចេញ​នៅ​ដើម​ដំបូង​នៃ​គម្ពីរ និង ជំពូក​ផ្សេង​ទៀត​ក្នុង​ព្រះគម្ពីរ​មរមន ។ ( ឃ្លា « ការបញ្ចូល​គ្នា​នៃ​ជំពូក 9 ដល់ 22 » ត្រូវ​បាន​បន្ថែម​នៅក្នុង​ឆ្នាំ 1879 នៅពេល​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បោះពុម្ព​ជា​ទម្រង់​ជំពូក ។ សេចក្ដី​សង្ខេប​ខ្លីៗ​ដែល​មាន​នៅលើ​ជំពូក​នីមួយៗ​នៃ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បន្ថែម​នៅក្នុង​ការបោះពុម្ព​ឆ្នាំ 1920 ) ។

ម៉ូសាយ 10:12–18 ។ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ធ្វើ​ខុស​ដាក់ ?

អែលឌើរ ដូណល អិល ហលស្ត្រម នៃ​ក្រុមចិតសិបនាក់​បាន​ចែកចាយ​ការយល់ដឹង​អំពី​របៀប​ដើម្បី​រំសាយ​កំហឹង ៖

« ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវបាន​ធ្វើ​ខុស​ដាក់ សូម​ត្រៀម​ដើម្បី​អភ័យទោស ។ ប្រសិនបើ​មាន​ការចងចាំ​ដែល​មិន​រីករាយ ដោយសារ​មូលហេតុ​ខ្លះ សូម​បំភ្លេច​វា​ទៅ ។ បើ​ចាំបាច់ សូម​និយាយ​ជាមួយ​នឹង​ប៊ីស្សព​របស់​អ្នក សូម​និយាយ​ជាមួយ​នឹង​ប្រធាន​ស្ដេក​របស់​អ្នក ។

« ទៅកាន់​អ្នកទាំងអស់​គ្នា ប៉ុន្ដែ​ជាពិសេស​ទៅ​កាន់​អ្នកដែល​នៅថ្ងៃណា​មួយ​នឹង​ក្លាយជា​ជីតាទួត និង ជីដូនទួត ពរជ័យ​ដ៏​អស់កល្ប​របស់​អ្នក និង អ្នក​ដែល​ជា​កូនចៅ​របស់​អ្នក គឺ​វា​សំខាន់​លើស​ពី​មូលហេតុ​ដែល​មាន​អំនួត​នានា​ដែល​នឹង​បដិសេធ​អ្នក ព្រមទាំង​អ្នកផ្សេង​ច្រើនទៀត​នៃ​ពរជ័យ​ដ៏​សំខាន់​បែប​នេះ » ( « សេចក្ដីក្រោធ​នៃ​ព្រលឹង” EnsignLiahona, ខែ ឧសភា ឆ្នាំ 2005, ទំព័រ 32 ) ។

បោះពុម្ព