បណ្ណាល័យ
ការ​សិក្សា​នៅ​ផ្ទះ មេរៀន​ទី 12


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ូសាយ 7–17 ( មេរៀនទី 12 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែលសិក្សា​នៅ​ផ្ទះ

ការសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំថ្ងៃ

ការសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ម៉ូសាយ 7–1 ( មេរៀនទី 12 ) មិន​មែន​ប្រើ​សម្រាប់​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​តែ​គោលការណ៍​ពីរ​បី​ប៉ុណ្ណោះ​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ ។ សូម​ធ្វើតាម​ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃ​ទី 1 (ម៉ូសាយ 7–8)

នៅពេល​ពួកគេ​បាន​សិក្សា ម៉ូសាយ 7–8 សិស្ស​បាន​ផ្ដោតអារម្មណ៍​ទៅលើ​ទំនាក់ទំនង​រវាង​សេចក្ដីទុច្ចរិត និង សេវកភាព ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​អំពី​ពាក្យសម្ដី​របស់​ស្ដេច​លិមហៃ​ថា ការទទួលស្គាល់​សេចក្ដីទុច្ចរិត​របស់​យើង និង មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការណ៍​នោះ​ដឹកនាំ​យើង​ទៅរក​ព្រះអម្ចាស់​សម្រាប់​ការដោះលែង ។ អាំម៉ូន​ធានា​ដល់​លិមហៃ​ថា ព្រះអម្ចាស់​នឹង​ផ្ដល់​ព្យាការី អ្នកមើលឆុត និង អ្នកទទួល​វិវរណៈ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​មនុស្សជាតិ ។

ថ្ងៃទី 2 (ម៉ូសាយ 9–10)

សិស្ស​បាន​រៀន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ក្រុម​សាសន៍​នីហ្វៃ​មួយ ដែល​ត្រូវ​បាន​ហៅថា​ប្រជាជន​របស់​ស៊ីនិព្វ បាន​ស្នាក់នៅ​ក្នុង​ចំណោម​សាសន៍​លេមិន ។ សេចក្ដីពិត​ខាងក្រោម​ត្រូវ​បាន​បង្ហាញ នៅពេល​ស៊ីនិព្វ​និង​ប្រជាជន​របស់​គាត់​បាន​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​លេមិន​ដែល​ធ្វើ​ចម្បាំង ៖ ព្រះអម្ចាស់​នឹង​ពង្រឹង​យើង នៅពេល​យើង​ធ្វើ​អ្វី​ទាំងអស់​ដែល​យើង​អាច និង ដាក់​ទីទុកចិត្ត​របស់​យើង​ទៅលើ​ទ្រង់ ។

ថ្ងៃទី 3 (ម៉ូសាយ 11–14)

ស្ដេច​ណូអេ​បាន​ដឹកនាំ​ប្រជាជន​របស់​ទ្រង់​ឲ្យ​ធ្វើ​អំពើគួរ​ខ្ពើមឆ្អើម និង អំពើទុច្ចរិត ។ សិស្ស​បាន​រកឃើញ​ថា ព្រះ​បញ្ជូន​ព្យាការី​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែចិត្ត ចៀសចេញ​ពី​ទុក្ខវេទនា និង ទទួល​បាន​នូវ​សេចក្ដីសង្គ្រោះ ។ តាមរយៈ​ការបង្រៀន​របស់​ព្យាការី​អ័ប៊ីណាដៃ សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​គោរព​តាម​ព្រះបញ្ញតិ្ត​នៃ​ព្រះ នោះ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។ ពួកគេ​ក៏​បាន​រៀន​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ ។

ថ្ងៃទី 4 (ម៉ូសាយ 15–17)

មុនពេល​ទុក្ខរកម្ម​របស់​គាត់ អ័ប៊ីណាដៃ​បាន​ប្រកាស​យ៉ាងមុតមាំ​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​បំពេញ​ដល់​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដី​យុត្តិធម៌​សម្រាប់​អ្នកទាំងឡាយ​ណា​ដែល​ជឿ​លើ​អំណាច​ប្រោសលោះ​នៃ​ព្រះអង្គ​សង្គ្រោះ ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ អ័ប៊ីណាដៃ​ក៏​បាន​បង្រៀន​ថា ដោយសារ​តែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​រស់ឡើងវិញ ។ តាមរយៈ​ការសិក្សា​ពី​គោលលទ្ធិ​ទាំងនេះ សិស្ស​បាន​គិត​ពី​សារសំខាន់​នៃ​ការពឹងផ្អែក​ទៅលើ​ព្រះអង្គ​សង្គ្រោះ ហើយ​ស្មោះត្រង់​នឹង​ព្រះ​នៅក្នុង​គ្រប់កាលៈទេសៈ​ទាំងអស់ ។

សេចក្តី​ផ្ដើម

ម៉ូសាយ 7–17ពិពណ៌នា​អំពី​ការធ្វើដំណើរ​ជាច្រើន និង បទពិសោធន៍​របស់​បុគ្គល​ជាច្រើន ព្រមទាំង​ក្រុម​មនុស្ស​ទាំងឡាយ ។ ជម្រើស​របស់​ស៊ីនិព្វ​ដើម្បី​ដឹកនាំ​ក្រុម​សាសន៍​នីហ្វៃ​មួយ​ក្រុម​ទៅរស់នៅ​ក្នុង​ចំណោម​ប្រជាជន​លេមិន មាន​ឥទ្ធិពល​ទៅលើ​សាសន៍​ទាំងពីរ ។ ឧទាហរណ៍ ប្រជាជន​របស់​ស៊ីនិព្វ និង កូនចៅ​របស់​ពួកគេ​បាន​ជួប​នឹង​ការសាកល្បង ការក្បត់សាសនា សេវកភាព ការកើតជាថ្មី​ខាង​វិញ្ញាណ និង ការដោះលែង ។ ផ្នែកទីមួយ​នៃ​មេរៀន​នេះ​នឹង​ផ្ដល់​ឲ្យ​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​រំឭក​ពី​ឈ្មោះ ទីកន្លែង និង ហេតុការណ៍​នានា​ដែល​ពួកគេ​បាន​សិក្សា​កាលពី​សប្ដាហ៍​មុន ។ ផ្នែកទី​ពីរ​នៃ​មេរៀន​នេះ​នឹង​ជួយ​ដល់​សិស្ស​ឲ្យ​ស្គាល់​ពី​បាវចនា​ដ៏​សំខាន់ៗ​នៃ​សារលិខិត​របស់​ព្យាការី​អ័ប៊ីណាដៃ​ទៅកាន់​ប្រជាជន—ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ វា​គឺជា​សារលិខិត​ដែល​អ័ប៊ីណាដៃ​នឹង​លះបង់​ជីវិត​សម្រាប់​ការណ៍​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 7–17

ការរំឭក​ពី​ទីតាំង និង គោលលទ្ធិ​ប្រវត្តិសាស្ដ្រ

ដើម្បី​ជួយ​អ្នក​ពន្យល់​ពី​ហេតុការណ៍​នៅក្នុង​មេរៀន​នេះ សូម​រំឭក​តារាង​នៅក្នុង « សេចក្ដីសង្ខេប​នៃ ម៉ូសាយ 7–24» នៅក្នុង​មេរៀន​ទី 12 ថ្ងៃ​ទី​មួយ​នៃ​សៀវភៅណែនាំ​ការសិក្សា​របស់​សិស្ស ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 7:1–2 ហើយ​ឲ្យ​ពួកគេ​រក​ដែនដី​ពីរ​ដែល​បាន​លើកឡើង ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​មូលហេតុ​នៃ​ក្រុមសាសន៍​នីហ្វៃ​ខុសគ្នា​ចង់​ធ្វើដំណើរ​ពី​ដែនដី​មួយ​ទៅ​ដែនដី​មួយ​ទៀត ។

សូម​សរសេរ​ឈ្មោះ​នៃ​ដែនដី​ពីរ​នោះ​នៅ​ចុងម្ខាងៗ​លើ​ក្ដារខៀន ( ឬ លើ​ក្រដាស​មួយ ) ៖

ដែនដី​សារ៉ាហិមឡា

ដែនដី​នីហ្វៃ ( លីហៃ-នីហ្វៃ )

សំណួរ​ខាងក្រោម​អាច​ជួយ នៅពេល​អ្នក​និង​សិស្ស​រំឭក​ពី​ហេតុការណ៍​នានា ។ សូម​សរសេរ​ឈ្មោះ​មនុស្ស​នៅលើ​ក្ដារខៀន​ពេល​អ្នក​ពិភាក្សា ។ អ្នក​អាច​ប្រើ​សំណួរ​ខាងក្រោម​ទាំងអស់ ឬ ខ្លះៗ ដោយពឹង​លើ​មតិ​របស់​សិស្ស ៖

  • ហេតុអ្វី​បានជា​ស៊ីនិព្វ​ចង់​ចាកចេញ​ពី​ដែនដី​សារ៉ាហិមឡា ? (សូមមើល ម៉ូសាយ 9:1, 3 ។ )

  • តើ​ស៊ីនិព្វ ណូអេ និង លិមហៃ​ទាក់ទង​គ្នា​យ៉ាងណា​ខ្លះ ? ( សូមមើល ម៉ូសាយ 7:9 ។ )

  • តើ​ស្ដេចណូអេ ជា​ស្ដេច​ប្រភេទ​ណា ? ( សូមមើល ម៉ូសាយ 11:1–5, 11 ។ )

  • តើ​ព្រះ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បញ្ចុះបញ្ចូល​ស្ដេច​ណូអេ និង ប្រជាជន​របស់​ទ្រង់​ឲ្យ​បែរចេញ​ពី​អំពើទុច្ចរិត និង អំពើ​គួរ​ខ្ពើមឆ្អើម​ដ៏​ខ្លាំង​របស់​ពួកគេ ? ( ទ្រង់​បាន​បញ្ជូន​ព្យាការី​របស់​ទ្រង់ អ័ប៊ីណាដៃ ឲ្យ​ហៅ​ពួកគេ​ឲ្យ​ប្រែចិត្ត ។ )

  • តើ​អ្នក​អាច​ប្រាប់​យើង​អំពី​អាលម៉ា​បាន​ទេ ? ( ចម្លើយ​អាច​រួមមាន គាត់​គឺជា​សង្ឃ​ម្នាក់​របស់​ស្ដេច​ណូអេ គាត់​ជឿ​ និង ​សរសេរ​នូវ​ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ ហើយ​គាត់​បាន​រត់ចេញ​ដើម្បី​កុំ​ឲ្យ​ត្រូវគេ​សម្លាប់ ។ )

  • ហេតុអ្វីបានជា​ម៉ូសេ និង អេសាយ​សំខាន់​នៅក្នុង​ជំពូក​ទាំងនេះ ទោះបីជា​ពួកគេ​បាន​រស់នៅ​តាំងពី​យូរ​មុន​អ័ប៊ីណាដៃ និង នៅឯ​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក ?

  • ហេតុអ្វី​បានជា​លិមហៃ​បញ្ជូន​មនុស្ស​របស់​គាត់ 43 នាក់​ទៅកាន់​ទីរហោស្ថាន ? ( លិមហៃ និង ប្រជាជន​របស់​ទ្រង់​ស្ថិតនៅ​ក្នុង​សេវកភាព​ដល់​សាសន៍​លេមិន ហើយ​ស្វែងរក​ជំនួយ​ពី​ប្រជាជន​សារ៉ាហិមឡា ។ ) តើ​ពួកគេ​បាន​រកឃើញ​អ្វី ជំនួស​ឲ្យ​ការរកឃើញ​សារ៉ាហិមឡា​នោះ ? ( ពួកគេ​បាន​រកឃើញ​អារ្យធម៌​ដែល​ត្រូវ​បាន​បំផ្លាញ និង ផ្ទាំង​មាស 24 ដោយ​មាន​ចារឹក​នៅលើ​នោះ​ផង ។ )

  • តើ​អាំម៉ូន និង មនុស្ស 15 នាក់​ទៀត​បាន​ធ្វើ​អ្វី ? ( ពួកគេ​ត្រូវ​បាន​បញ្ជូន​ដោយ​ម៉ូសាយ​ឲ្យ​ទៅមើល​អ្វី​ដែល​បាន​កើតឡើង​ដល់​ប្រជាជន​ស៊ីនិព្វ ។ ពួកគេ​បាន​ឃើញ​កូនចៅ​នៃ​ប្រជាជន​នោះ​នៅក្នុង​សេវកភាព ។ ចៅប្រុស​របស់​ស៊ីនិព្វ លិមហៃ គឺជា​ស្ដេច​របស់​ពួកគេ ។ )

  • តើ​នរណា​ដែល​បាន​ធ្វើ​ជា​ស្ដេច​នៅក្នុង​ដែនដី​សារ៉ាហិមឡា និង ជា​ព្យាការី អ្នកមើលឆុត និង អ្នកទទួល​វិវរណៈ ? ( ម៉ូសាយ ។ ) ហេតុអ្វីបានជា​តួនាទី​របស់​គាត់​ជា​អ្នកមើលឆុត​សំខាន់​ចំពោះ​លិមហៃ ? ( លិមហៃ​បាន​ដឹង​ថា ម៉ូសាយ​អាច​បកប្រែ​ចារឹក​នៅលើ​ផ្ទាំង​មាស 24 ផ្ទាំងបាន ។ )

សូមបង្ហាញ​ថា ប្រហែល​ជា 80 ឆ្នាំ​កន្លងទៅ​រវាង​ស៊ីនិព្វ និង ប្រជាជន​របស់​គាត់​បាន​ចាកចេញ​ពី​សារ៉ាហិមឡា ហើយ​ការមកដល់​របស់​អាំម៉ូន​ និង​ អ្នករួម​ដំណើរ​ ​ជាមួយ​គាត់​នៅក្នុង​ដែនដី​នីហ្វៃ ។

ក្រោយពី​ការជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ដំណើររឿង​ប្រវត្តិសាស្ដ្រ​ហើយ សូម​រំឭក​ពួកគេ​ថា មាន​មនុស្ស​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​សិក្សា​នៅ​សប្ដាហ៍​នេះ​ដែល​ឈ្មោះ​នោះ​មិនទាន់​បាន​សរសេរ​នៅលើ​ក្ដារខៀន​នៅឡើយ​ទេ ។

សូម​ឲ្យ​សិស្ស​ម្នាក់ៗ​អាន ម៉ូសាយ 16:6–8 ហើយ​រក​ឈ្មោះ​បុគ្គល​នោះ ។ សូម​ប្រាប់​សិស្ស​ថា ទោះបីជា​ផ្នែក​នៃ​ព្រះគម្ពីរមរមន​នេះ​ពេញ​ទៅដោយ​ប្រវត្តិសាស្ដ្រ​ជាច្រើន​ក្ដី វា​ក៏​ប្រាប់​ពី​គោលលទ្ធិ​នៃ​សេចក្ដីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។

ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​សេចក្ដីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ឬ ចែកជា​ក្រដាស​ដល់​សិស្ស ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ​ដើម្បី​សិក្សា​សេចក្ដីយោង​ព្រះគម្ពីរ​ដែល​សរសេរ​នៅក្នុង​តារាង​នោះ ហើយ​ពិភាក្សា​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ដោយសារ​តែ​សំណួរ​នៃ​ការអនុវត្ត​ខ្លះ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ខ្លាំង សិស្ស​អាច​សម្រេច​ថា​នឹង​ឆ្លើយ​ឮៗ​ទៅកាន់​គ្នា​ទៅវិញទៅមក សរសេរ​ចម្លើយ​នោះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ឬ គិត​ពី​ចម្លើយ​ដោយ​ស្ងៀមស្ងាត់ ។

បទគម្ពីរ

អ្វី​ដែល​ត្រូវ​រក

សំណួរ​អនុវត្ត

ម៉ូសាយ 7:33

តើ​យើង​ត្រូវ​បាន​ដោះលែង​ចេញពី​សេវកភាព​ខាង​វិញ្ញាណ និង ខាងសាច់ឈាម​ដោយ​របៀប​ណា ?

ចេញពី​ចំណុច​ទាំងបី​ដែល​លិមហៃ​បាន​បញ្ជាក់ តើ​ចំណុច​មួយណា​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ធ្វើ​ការពង្រឹង​វា​នៅពេល​នេះ ?

ម៉ូសាយ 13:11 ) ។

ហេតុអ្វី​បានជា​ស្ដេចណូអេ និង ប្រជាជន​របស់​ទ្រង់​ជាច្រើន​មិន​យល់​ពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​ភស្ដុតាង​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក​ថា ព្រះបញ្ញត្តិ​ត្រូវ​បាន​ឆ្លាក់​នៅក្នុង​ដួងចិត្ត​របស់​អ្នក ? តើ​អ្នក​អាច​សិក្សា និង បង្រៀន​ពី​សេចក្ដីសុចរិត​តាមរបៀប​ណាខ្លះ ?

ម៉ូសាយ 14:3–7

ពាក្យ និង ឃ្លា​ដ៏​មាន​ន័យ​អំពី​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ និង ការបដិសេធ ។

តើ​មនុស្ស​ស្អប់ និង បដិសេធ ​ព្រះអង្គសង្គ្រោះ​នា​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ? តើ​អ្នកខ្លះ​លាក់​មុខ​របស់​គេ​ពី​ទ្រង់​ដោយ​របៀបណា ? តើ​អ្នកខ្លះ​ធ្វើ​ផ្ទុយ​តាមរបៀបណា ?

ម៉ូសាយ 15:6–9, 11

តើ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ « មិន​ធ្វើ​តាម» និង អ្វី​ដែល​ទ្រង់ « ទទួល​បាន» ; ហើយ​តើ​អ្វី​ដែល​យើង​ទទួល​បាន​ដោយសារ​ការលះបង់​របស់​ព្រះអង្គ​សង្គ្រោះ ។

តើ​ព្រះអម្ចាស់​បាន​ធ្វើ​អន្ដរាគមន៍​ជំនួស​អ្នក​ថ្មីៗនេះ​ដោយ​របៀប​ណា ? តើ​ទ្រង់​បាន​ឈរ​នៅ​ចន្លោះ​អ្នក និង ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌​ដោយ​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​សកម្មភាព​ព្រះគម្ពីរ​នេះ និង មេរៀន​របស់​ពួកគេ​សម្រាប់​សប្ដាហ៍​នេះ សូម​សួរ ៖ តើ​គោលការណ៍ និង គោលលទ្ធិ​នានា​ដែល​អ្នក​បាន​សិក្សា​នៅ​សប្ដាហ៍​នេះ បាន​ជួយ​អ្នក​ឲ្យ​មើល​ទៅ​ការផ្ដាច់បាប​របស់​អ្នក​យ៉ាងដូចម្ដេច ?

សូម​ឲ្យ​ឱកាស​ដល់​សិស្ស​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

របៀប​មួយ​ដែល​អ្នក​អាច​បញ្ចប់​មេរៀន​នៅ​ថ្ងៃនេះ​គឺ​ត្រូវ​អាន ម៉ូសាយ 16:13–15 ហើយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីត្រូវការ ​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ របៀប​មួយ​ទៀត​គឺ​អ្នក​ត្រូវ​បញ្ជាក់​ដល់​សិស្ស​របស់​អ្នក​អំពី​គោលលទ្ធិ ឬ គោលការណ៍​ពីរ​ដែល​ពួកគេ​បាន​រៀន​នៅ​សប្ដាហ៍​នេះ ៖ ថា​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ ហើយ​ថា​ព្រះយេស៊ូវគ្រីស្ទ​បំពេញ​នូវ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌​សម្រាប់​អ្នកទាំងឡាយ​ណា​ដែល​នឹង​ប្រែចិត្ត ។

មេរៀន​បន្ទាប់ (ម៉ូសាយ 18–25)

ម៉ូសាយ 18–25 បង្ហាញ​ពី​របៀប​ដែល​ក្រុមពីរ​បាន​រត់ចេញ​ពី​សេវកភាព​របស់​​សត្រូវ​ ពួកគេ ហើយ​ត្រឡប់​ទៅ​សារ៉ាហិមឡា​វិញ​ដោយ​សុវត្ថិភាព ។ អ្នក​នឹង​រៀន​ពី​របៀប​ដែល​ព្រះ​បាន​ដឹកនាំ​ក្រុមនីមួយៗ​ឲ្យ​រត់ចេញ ។ ក្រុម​មួយ​បាន​ធ្វើតាម​គម្រោង​របស់​គេឌាន​ដែល​ត្រូវ​ឲ្យ​អ្នកយាម​ស្រវឹង ហើយ​ក្រុម​ផ្សេង​ទៀត​រត់ចេញ​ដោយ​ការធ្វើតាម​អាលម៉ា​ខណៈពេល​សាសន៍លេមិន​កំពុង​ដេក ។ តើ​អ្នកណា​ដែល​ធ្វើ​ឲ្យ​សាសន៍​លេមិន​ដេក ?