បណ្ណាល័យ
មេរៀន​ទី 7 ៖ នីហ្វៃ​ទី​1 2


មេរៀនទី 7

នីហ្វៃ​ទី​ 1 2

សេចក្តី​ផ្ដើម

ដំណើរ​រឿង​នៅក្នុង នីហ្វៃ​ទី​1 ជំពូក 2 បង្ហាញ​ពី​ចម្លើយ​ខុសគ្នា​ចំពោះ​ព្រះបញ្ញត្តិ​មក​ពី​ព្រះអម្ចាស់ ។ លីហៃ បាន​ធ្វើ​តាម​បញ្ញត្តិ​របស់ព្រះអម្ចាស់ ដើម្បី​ដឹកនាំ​គ្រួសារ​របស់​គាត់​ទៅក្នុង​ទីរហោស្ថាន ។ ដោយ​ប្រឈមមុខ​នឹង​ភាពលំបាក​នៃបញ្ញត្តិ​នេះ លេមិន និង លេមយួល​បាន​បះបោរ ។ ផ្ទុយទៅវិញ នីហ្វៃ​បាន​ស្វែងរក​សាក្សី​បញ្ជាក់​មួយ ។

យោបល់​សម្រាប់​ការបង្រៀន​

នីហ្វៃទី1 2:1–7

ព្រះបាន​ដាក់​បញ្ញត្តិ​ដល់​លីហៃ​ឲ្យ​ចាកចេញ​ទៅ​ទីរហោស្ថាន

សុំ​ឲ្យ​សិស្ស​គិតស្រមៃ​ថា ឪពុកម្ដាយ​របស់​ពួកគេ​បាន​ប្រាប់​ពួកគេ​ថា គ្រួសារ​របស់​ពួកគេ​ត្រូវ​តែ​ចាកចេញ​ពី​ផ្ទះ​របស់​គេ​នៅថ្ងៃ​ស្អែក ដោយ​បោះបង់​ចោល​ទ្រព្យសម្បត្តិ​ស្ទើរ​តែ​ទាំងអស់ ។ ពួកគេ​នឹង​ដើរ​ទៅ​ទីរហោស្ថាន ដោយ​គ្រាន់តែ​យក​វត្ថុបម្រុង​ទុក ដែល​ពួកគេ​ត្រូវការ​ដើម្បី​មាន​ជីវិត ។

  • តើ​អ្នក​នឹង​ឆ្លើយ​ត​ប​យ៉ាងណា ?

  • តើ​ចម្លើយ​របស់​អ្នក​ផ្លាស់ប្ដូរ​យ៉ាងណា ប្រសិន​បើ​អ្នក​ដឹងថា ដាក់​បញ្ញត្តិ​ឲ្យ​ចាកចេញ​ទៅ​ទីរហោស្ថាន​បាន​មក​ពី​ព្រះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 2:1–6 ឲ្យ​ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ស្វែងរក​ហេតុផល​ដែល​លីហៃ បាន​ដឹកនាំ​គ្រួសារ​របស់​គាត់​ទៅ​ទីរហោស្ថាន ។

  • តើ​ព្រះបញ្ញត្តិ​អ្វី ដែល​លីហៃ​បាន​ទទួល​មក​ពី​ព្រះអម្ចាស់ ? ( សូម​មើល នីហ្វៃទី​1 2:2 ) ។

  • តើ​អ្នក​អាច​រៀន​អ្វី​ពី​ការសម្រេចចិត្ត​របស់​លីហៃ អំពី​អ្វី​ដែល​ត្រូវ​យក និង អ្វី​ដែល​ត្រូវ​ទុក​ចោល ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 2:7 ឮៗ ។

  • លីហៃ បាន​ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់ ក្រោយ​ពី​ចាកចេញ​ពី​ផ្ទះ និង ទ្រព្យសម្បត្តិ​របស់​គាត់​ភ្លាម ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ការណ៍​នេះ ?

  • តើ​លីហៃ​មាន​អ្វី ដែល​ត្រូវ​មាន​អំណរគុណ​នោះ ?

សូម​សរសេរ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ នៅលើ​ក្ដារខៀន ៖ នៅពេល​ដែល​យើង​ស្មោះត្រង់ និង គោរពប្រតិបត្តិ ព្រះអម្ចាស់​នឹង​ជួយ​យើង​ក្នុង​ពេល​លំបាក ។

  • តើ​នៅពេល​ណា​ខ្លះ ដែល​អ្នក​មានអារម្មណ៍​ថា ព្រះអម្ចាស់​បាន​ជួយ​អ្នក​ក្នុង​គ្រា​លំបាក ? ( សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ក្នុង​ការឆ្លើយ​តប​នឹង​សំណួរ​នេះ ។ ជួយ​ពួកគេ​ឲ្យ​យល់​ថា ពួកគេ​មិន​ត្រូវការ​ចែកចាយ​ពី​បទពិសោធន៍​ដែល​មាន​លក្ខណៈ​បុគ្គល ឬ ផ្ទាល់ខ្លួន​ពេក​នោះ​ទេ ) ។

នីហ្វៃ1 2:8–15

លេមិន និង លេមយួល បាន​រអ៊ូ​រទាំ​ទាស់​នឹង​ឪពុក​របស់​ពួកគេ

សុំ​ឲ្យសិស្ស សួរ​ខ្លួន​គេ​ដោយ​ស្ងាត់ៗ ថា​តើ​ពួកគេ​ធ្លាប់​មាន​រអ៊ូរទាំ​ទេ ទាំង​បញ្ចេញ​ជា​​ពាក្យសម្ដី ឬ គិតក្នុង​ចិត្ត​ក៏ដោយ អំពី​ព្រះបញ្ញត្តិ​មួយ​មក​ពី​ព្រះអម្ចាស់ ឬ អំពី​សំណើរ​មួយ​មក​ពី​ឪពុកម្ដាយ ឬ អ្នក​ដឹកនាំ​សាសនាចក្រ ។ សូម​ផ្ដល់​ពេល​ឲ្យ​គេ​ដើម្បី​គិត​ពី​បទពិសោធន៍​របស់​ពួកគេ ។

  • ហេតុអ្វី​បាន​ជា​​ពេលខ្លះ​យើង​រអ៊ូ នៅពេល​យើង​ត្រូវ​បាន​ប្រាប់​ឲ្យ​ធ្វើ​អ្វី​មួយ​នោះ ?

សូម​សរសេរ ទន្លេ និង ច្រកភ្នំ នៅលើ​ក្ដារខៀន ។ សូមអញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 2:8– 10 ឲ្យ​ឮៗ ។

  • ហេតុអ្វី​បាន​ជា​លីហៃ ចង់​ឲ្យ​លេមិន​ក្លាយ​ដូចជា​ទន្លេ ? ហេតុអ្វី​បាន​ជា​គាត់ ចង់​ឲ្យ​លេមយួល​ក្លាយ​ដូចជា​ច្រក​ភ្នំ ? ( អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ នៅលើ​ក្ដារខៀន ក្បែរ​ពាក្យ ទន្លេ និង ច្រកភ្នំ  ) ។

  • តើ​លីហៃ​ព្យាយាម​បង្រៀន​លេមិន និង លេមយួល​ពី​អ្វីខ្លះ ?

សុំ​ឲ្យ​សិស្ស​អាន នីហ្វៃទី​1 2:11–14 ដោយ​ស្ងាត់ៗ។

  • តើ​ហេតុផល​អ្វី​ខ្លះ ដែលលេមិន និង លេមយួល រអ៊ូរទាំ​ទាស់​នឹង​ឪពុក​របស់​ពួកគេ ?

  • នៅក្នុង នីហ្វៃ​ទី​1 2:11 ពាក្យ ការរឹងទទឹង សំដៅ​លើ​អំនួត ឬ ការចចេស ។ ហេតុអ្វី​បាន​ជា​អារម្មណ៍​​​អំនួត ពេល​ខ្លះ​នាំ​មនុស្ស​ឲ្យ​រអ៊ូដូច្នោះ ?

  • ហេតុអ្វី​បាន​ជា​អ្នកគិត​ថា ការរអ៊ូ ពេលខ្លះ​ចេញ​លទ្ធផល នៅពេល​មនុស្ស​មិន​យល់​ពី​ទំនាក់ទំនង​នៃ​ព្រះ ?

សូម​ពន្យល់ថា ហេតុផល​មួយ ដែល​សាតាំងចង់​ឲ្យ​យើង​រអ៊ូ គឺ​ថា វា​រារាំង​យើង​ពី​ការដើរ​តាម​ព្យាការី​ដែល​នៅរស់ អ្នកដឹកនាំ​ដែល​ទទួល​ការបំផុស​ផ្សេង​ទៀត និង ឪពុកម្ដាយ ។ នៅផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក អ្នក​​អាច​ចែកចាយ​នូវ​ប្រសាសន៍ដូច​ខាងក្រោម ដោយ​ផ្អែក​លើ​សេចក្ដីថ្លែងការណ៍ ដោយ​អែលឌើរ អេច រ៉ូស វើកមេន នៃ​ក្រុម​ចិតសិប​នាក់ថា ៖

« ការរអ៊ូរទាំង រួមមាន​នូវ​ជំហាន​បី ដែល​ជំហាន​នីមួយៗ​នាំ​ទៅរក​ជំហាន​បន្ទាប់​ទៀត នៅក្នុង​ផ្លូវ​ទៅកាន់​ការ​មិន​គោរព​ប្រតិបត្តិ » ។ ទីមួយ មនុស្ស​ចាប់ផ្ដើម​សួរ ។ ពួកគេ​សួរ « ដំបូ​ង​នៅក្នុង​គំនិត​ផ្ទាល់​របស់​ពួកគេ » ហើយ​បន្ទាប់មក ពួកគេ​បណ្តុះ​សំណួរ « នៅក្នុង​គំនិត​របស់​អ្នកផ្សេង​ទៀត » ។ ទីពីរ អ្នកដែល​រអ៊ូរទាំ​ចាប់ផ្ដើម « រកហេតុផល និង ដោះសារ​ខ្លួនគេ​ពី​ការធ្វើ​អ្វី ដែល​ពួកគេ ត្រូវ​ [ បាន ] ​បង្គាប់​ឲ្យ​ធ្វើ ។ … ហេតុដូច្នេះ ពួកគេដោះសារ​ចំពោះ​ការមិន​គោរពប្រតិបត្តិ » ។ ការ​ដោះ​សារ​របស់​ពួកគេ នាំទៅ​រក​ជំហាន​ទីបី ៖ « ភាព​ខ្ជិល​ច្រអូស​នៅក្នុង​ការធ្វើតាម​ព្រះបញ្ញត្តិ​របស់​លោក​ចៅហ្វាយ ។ …

« ខ្ញុំ​សូម​អញ្ជើញ​ឲ្យ​អ្នក ផ្ដោតលើ​ព្រះបញ្ញត្តិ​មក​ពី​ព្យាការី​ដែល​នៅរស់ ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ជាង​គេ​បំផុត ។ តើ​អ្នក​សួរ ថាតើ​ព្រះបញ្ញត្តិ​នេះ អនុវត្ត​បាន​ចំពោះ​អ្នក​ដែរឬទេ ? តើ​អ្នក​មាន​រកលេស ​ដោះ​សារនូវមូលហេតុ​បាន​ជា​អ្នក​មិន​អាច​គោរព​តាម​ព្រះបញ្ញត្តិ​នា​ពេល​ឥឡូវនេះ​ទេ? តើ​អ្នក​មាន​អារម្មណ៍ស្មុគស្មាញ ឬ ខឹង​នឹង​អ្នកដែល​រំឭក​អ្នក​ពី​ព្រះបញ្ញត្តិ​ដែរ​ឬ​ទេ ? តើ​អ្ន​កមាន​ខ្ជិល​ច្រអូស​ក្នុង​ការរក្សា​ព្រះបញ្ញត្តិ​ដែរ​ឬ​ទេ ? សូម​ដឹង​ពី​ការបោកបញ្ឆោត​នៃពួក​សត្រូវ ។ សូម​ដឹង​ពី​ការរអ៊ូរទាំ » ( « សូម​ដឹង​ពី​ការរអ៊ូរទាំ » Ensign ខែ វិច្ឆិកា ឆ្នាំ 2001 ទំព័រ 85–86 ) ។

សូម​អញ្ជើញ​សិស្ស​ឆ្លើយ​នូវ​សំណួរ​ខាងក្រោម នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់ ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី ប្រសិន​បើ​អ្នក​ឃើញ​ថា​ខ្លួន​អ្នក កំពុង​ស្ថិត​ក្នុង​ការ​រអ៊ូ​រទាំអំពី​​ព្យាការី និង ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ?

នីហ្វៃ1 2: 16–19

នីហ្វៃ ស្វែងរកចំណេះ​ដឹង​ពី​ព្រះអម្ចាស់

សូម​ឲ្យ​សិស្ស​អាន និង សញ្ជឹង​គិត​ពី នីហ្វៃ1 2: 16 , 19 ដោយ​ស្ងាត់ៗ។

  • តើ​នីហ្វៃ ឆ្លើយ​តប​នឹង​សារលិខិត​របស់​ឪពុក​របស់​គាត់​យ៉ាង​ដូចម្ដេច ?

  • តើនៅពេល​ណា​ដែល​អ្នក​បានអំពាវនាវ​រក​ព្រះ និង ​មាន​អារម្មណ៍​ថា​ដួងចិត្ត​របស់​អ្នក​ត្រូវ​បាន​បន្ទន់ ?

សូម​ផ្ដល់​ឱកាស​ដល់​សិស្ស​ដើម្បី​ប្រាប់​អំពី​ពេល​ដែល​ព្រះអម្ចាស់ បាន​បន្ទន់​ដួងចិត្ត​របស់​ពួកគេ ( ប៉ុន្ដែ​សូម​រំឭក​ពួកគេ​ថា ពួកគេ​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវ​តែ​ចែកចាយ​បទពិសោធន៍​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួនពេក​នោះទេ ) ។ ជាងនេះ​ទៅ​ទៀត អ្នក​អាច​ប្រាប់​អំពី​គ្រា​មួយ នៅពេល​ដែល​ព្រះអម្ចាស់​បាន​បន្ទន់​ដួងចិត្ត​របស់​អ្នក ។ សូមបញ្ជាក់​ដល់​សិស្ស​ថា នៅពេល​ដែល​យើងអំពាវនាវ​រក​ព្រះ ទ្រង់​អាច​បន្ទន់​ដួងចិត្ត​របស់​​យើង​ឲ្យ​ជឿ​ដល់​ព្រះបន្ទូល​របស់​ទ្រង់ ។

សូមអាន នីហ្វៃទី1 2:19 ឮៗ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ជា​សម្ដី​របស់​ខ្លួន​គេ ពី​អត្ថន័យ​នៃ​ពាក្យ « យ៉ាង​ព្យាយាម » និង « ចិត្ត​សុភាព​រាបសា » ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ព្រះអម្ចាស់ ដូចជា​នីហ្វៃ​បាន​ធ្វើ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 2:17–18ឮៗ ។

  • តើគោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​ចម្លើយ​ខុសគ្នា​របស់​នីហ្វៃ សាំ លេមិន និង លេមយួល ?

  • តើ​នៅពេល​ណា​ដែល​ពាក្យសម្ដី​របស់​សមាជិកគ្រួសារ ឬ មិត្តភក្ដិ​ណាម្នាក់ បាន​ពង្រឹងសេចក្ដីជំនឿ​របស់អ្នក ដូចជា​ពាក្យ​សម្ដី​របស់​នីហ្វៃ​បាន​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​សាំ ?

នីហ្វៃ1 2: 20–24

អស់អ្នក​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នឹង​ចម្រើន​ឡើង

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី​1 2:20–21 ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក ឬ គូស​ចំណាំ​នូវ​សេចក្ដីសន្យា ដែល​ថា « ដរាបណា​អ្នកកាន់​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​អ្នក​នឹង​ចម្រើន​ឡើង » ។ សូម​ពន្យល់ថា នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​មរមន ពួកគេ​នឹង​អាន​អំពី​គំរូ​ជាច្រើន​នៃ​សេចក្ដីសន្យា​នេះ ដែល​ត្រូវ​បាន​បំពេញ ។

សូម​គិត​ពី​ការចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

« ការប្រតិ្តបត្តិ គឺ​ជា​ក្រិត្យវិន័យ​ទីមួយ​នៃ​ស្ថានសួគ៌ ។ ការរីកចម្រើន​ទៅមុខ​ទាំងអស់ ភាព​ឥតខ្ចោះ​ទាំងអស់ សេចក្ដីសង្គ្រោះ​ទាំងអស់ ជំនឿ​ស៊ប់​ទាំងអស់ អ្វីៗ​ទាំងអស់ ដែល​ត្រូវ និង យុត្តិធម៌ និង ពិត រឿង​ល្អៗ​ទាំងអស់​មក​ដល់​អ្នក​ដែល​រស់នៅ​តាម​ច្បាប់​​របស់​ទ្រង់ ដែល​អស់កល្ប​ជានិច្ច ។ គ្មាន​អ្វី នៅក្នុង​ភាពអស់កល្ប​ទាំងអស់ សំខាន់​ជាង​ការកាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​នោះ​ទេ » ( ព្រះមែស៊ី​ដែល​បាន​សន្យា ៖ ការយាង​មក​លើក​ទីមួយ​នៃ​ព្រះគ្រីស្ទ [1978], 126 ) ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះ​ប្រទាន​ពរ​ដល់​អស់​អ្នកណា​ដែល​គោរពប្រតិបត្តិ​តាម និង ស្មោះត្រង់ ។ដូចជា​នីហ្វៃ​ដែរ សិស្ស​អាច​អភិវឌ្ឍ​នូវ​ទំនុក​ចិត្ត​ក្នុង​ការទទួល​បាន​នូវ​ការណែនាំ​មក​ពី​ព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ខិតខំ​ព្យាយាម​គោរពប្រតិបត្តិតាម​ច្រើន​ជាងនេះ និង ធ្វើ​តាម​ការណែនាំ​ដែល​ពួកគេ​បាន​ទទួល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី​1 2:2–6 ។ ផ្លូវ​ដែល​អាច​ធ្វើបាន​ដោយ គ្រួសារ​របស់​លីហៃ

លីហៃ អាចត្រូវ​ដឹកនាំ​គ្រួសារ​របស់​គាត់​ទៅ​តាមសមុទ្រ​ក្រហម នៅជិត​ឈូងសមុទ្រ​អាកាបា ប្រហែល​ជា 180 ម៉ាយល៍ ( 290 គីឡូម៉ែត្រ ) ពី​ទីក្រុង​យេរូសាឡិម ។ ការណ៍​នេះ ត្រូវ​ឲ្យ​ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​ដ៏​ក្ដៅ និង ស្ងួត​មួយ ដែល​ល្បី​ថា​មាន​ចោរ​រង់ចាំ​ប្លន់​អ្នកដំណើរ​ដែល​មិន​បាន​រៀបចំ​ស្រួល​បួល ។ ក្រោយ​ពី​ទៅដល់​សមុទ្រ​ក្រហម គ្រួសារ​នោះ​បាន​ធ្វើ​ដំណើរ​បី​ថ្ងៃ​ទៀត មុនពេល​បោះត្រសាល​នៅឯ​ច្រក​ភ្នំ​នៃ​ទន្លេ​មួយ ។ ដំណើរ​មក​ពី​ទីក្រុង​យេរូសាឡិម មក​ដល់​ច្រកភ្នំ​នៃ​ទន្លេ​នេះ អាច​មាន​រយៈពេល​ប្រហែល 14 ថ្ងៃ ។ អ្នក​អាច​រំឭក​សិស្ស​ពី​ចម្ងាយ និង ពេលវេលា​ទាំងនេះ នៅពេល​ពួកគេ​អាន​អំពី​នីហ្វៃ និង បងប្អូន​ប្រុស​របស់​គាត់ ដែល​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​យេរូសាឡិម​វិញ ។

ផែនទីនៃ​តំបន់មជ្ឈឹមបូព៌ា​

នីហ្វៃទី1 2:7 ការបង្ហាញ​ការដឹងគុណ​ដល់​ព្រះអម្ចាស់

ការសរសើរ​ពី​លីហៃ ចំពោះ​ការណែនាំ និង ការការ​ពារ​របស់​ព្រះអម្ចាស់ ត្រូវ​បាន​បង្ហាញ​នៅក្នុង នីហ្វៃ​ទី​1 2:7 ៖ « គាត់​បាន​សង់​អាសនា​មួយ​ពី​ថ្ម និង បាន​ថ្វាយ​ដង្វាយ​ដល់​ព្រះអម្ចាស់ ហើយ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង » ។ នេះគឺជា​គំរូ​មួយ​ក្នុ​ងចំណោម​គំរូ​ជាច្រើន នៅក្នុង​ព្រះគម្ពីរ​មរមន នៅពេល​ដែល​អ្នកធ្វើតាម​ដោយ​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ បាន​ធ្វើយញ្ញបូជា និង ដង្វាយ​ដុត​ដើម្បី​​បង្ហាញ​អំណរគុណ​ដល់​ព្រះ ( សូម​មើល ឧទាហរណ៍ នីហ្វៃទី​1 7:22; ម៉ូសាយ 2:3 –4 ) ។ ការបង្ហាញ​ដោយ​ស្មោះស្ម័គ្រ​នៃ​ការដឹងគុណ និង ការគោរព​តាម​ព្រះវរបិតា​សួគ៌ គឺ​ចាំ​បាច់​ចំពោះ​កូនចៅ​របស់​ទ្រង់​ទាំងអស់ ប្រសិន​បើ​ពួកគេ​ចង់​ឲ្យ​ទ្រង់​សប្បាយ​ព្រះទ័យ ( សូម​មើល គ. និង ស. 59:21