បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 26


មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃទី 3 17–22 ( មេរៀនទី 26 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា នីហ្វៃទី 3 17–22 ( មេរៀនទី 26 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 ( នីហ្វៃទី 3 17 )

នៅពេល​សិស្ស​បាន​សិក្សា​ពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅកាន់បណ្ដាជន​សាសន៍​នីហ្វៃ នោះ​ពួកគេ​បាន​រៀន​ថា ដោយ​ការសញ្ជឹងគិត និង​ការអធិស្ឋាន​ដល់​ព្រះវរបិតា នោះ​យើង​អាច​ទទួល​បាន​ការយល់​កាន់តែ​ច្បាស់​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ។ ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយតប​ទៅនឹង​បំណង​របស់​ពួកសាសន៍​នីហ្វៃ​ថា ទ្រង់​នឹង​គង់​នៅ​ជាមួយ​នឹង​ពួកគេ​យូរបន្ដិច​ទៀត ដោយ​ព្យាបាល​ជំងឺ​ដល់​ពួកគេ ហើយ​ប្រទានពរ​ដល់​កូនចៅ​របស់​គេ ។ នៅពេល​សិស្ស​អាន​អំពី​ព្រឹត្តិការណ៍​ទាំងនេះ​ហើយ ពួកគេ​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​មានព្រះទ័យ​មេត្តា​​ដល់​យើងខ្លាំងណាស់ ។

ថ្ងៃទី 2 ( នីហ្វៃទី 3 18 )

ព្រះអង្គសង្គ្រោះ​បាន​បម្រើ​ពិធីសាក្រាម៉ង​ដល់​ហ្វូងមនុស្ស ។ សិស្ស​បាន​ដឹង​ថា នៅពេល​យើង​ទទួល​យក​សាក្រាម៉ង់ យើង​ធ្វើ​ជាសាក្សី​ដល់​ព្រះ​វរបិតាថា យើង​នឹង​មាន​ឆន្ទៈ​ធ្វើ​អ្វីៗទាំងអស់​ដែល​ទ្រង់​បាន​បញ្ជា ហើយ​ថា​យើង​នឹងចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ ពួកគេ​ក៏​បាន​រៀន​ថា នៅពេល​យើង​ទទួល​ពិធីសាក្រាម៉ង់ ហើយ​ចងចាំ​ដល់ព្រះអង្គសង្គ្រោះ​ជានិច្ច​នោះ យើង​នឹង​ទទួល​បាន​ព្រះវិញ្ញាណរបស់​ទ្រង់គង់​នៅ​ជាមួយ​នឹង​យើង ។ ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការអធិស្ឋាន​បាន​ជួយ​សិស្ស​ឲ្យ​យល់​ថា ប្រសិនបើ​យើង​ប្រយ័ត្ន ហើយអធិស្ឋាន​ទៅរក​ព្រះវរបិតា​ជានិច្ច នោះ​យើង​អាច​ការពារ​នឹង​ការល្បូង​របស់​សាតាំងបាន ។ ពួកគេ​ក៏​បាន​ដឹង​ថា នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ យើង​អាច​ជួយ​ពួកគេ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ។

ថ្ងៃទី 3 ( នីហ្វៃទី 3 19 )

ក្រោយពី​ព្រះអង្គសង្គ្រោះ​បាន​ចាកចេញ​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​ទីមួយ​ជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ​ហើយ ពួកសិស្ស​បាន​បង្រៀនដល់​ប្រជាជន ។ ពួកគេ​បាន​អធិស្ឋាន និង​បាន​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ។ សិស្ស​បាន​រៀន​ថា បំណង និង​ការអធិស្ឋាន​ដ៏​សុចរិត​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​សាកសម​នឹង​បំពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអង្គសង្គ្រោះ​បានយាង​មក​ម្ដងទៀត ហើយ​ទ្រង់​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតា​សម្រាប់​ការបន្សុទ្ធ​ពួកសិស្ស​របស់​ទ្រង់ ។ សិស្ស​បាន​រៀន​ថា នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​បន្សុទ្ធ ហើយ​ក្លាយជា​មនុស្ស​តែ​មួយ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ក៏​ដូច​ជា​ ​ទ្រង់​តែ​មួយ​ ជាមួយ​នឹង​ព្រះវរបិតា​ដែរ ។

ថ្ងៃទី 4 ( នីហ្វៃទី 3 20–22 )

ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ​ពិធីសាក្រាម៉ង់​ម្ដងទៀត ។ សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម នោះ​យើង​នឹង​មាន​​ព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក ព្រះអម្ចាស់​​បាន​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​ថា ព្រះវរបិតា​នឹង​បំពេញ​តាម​សេចក្ដីសញ្ញា​របស់​ទ្រង់​ដើម្បី​ប្រមូល​វង្សអ៊ីស្រាអែល​នៅក្នុង​ថ្ងៃចុង​ក្រោយ ។ សិស្ស​ក៏​បាន​រៀន​ផងដែរថា ក្នុង​នាម​ជា​កូនចៅ​របស់​អ័ប្រាហាំ យើង​មាន​ការទទួលខុសត្រូវមួយ​ស្រប​តាម​សេចក្ដីសញ្ញា ​ដើម្បី​ប្រទានពរ​ដល់​មនុស្សផ្សេង​ទៀត​នៅលើ​ផែនដី ។

សេចក្តីផ្ដើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យយល់​ពី​ការយកចិត្តទុកដាក់ និង​សេចក្ដីមេត្តាករុណា​ដែល​ព្រះអង្គសង្គ្រោះ​មាន​ដល់​រាស្ត្រ​របស់​ទ្រង់ ។ ​លើ​សពីនេះទៀត នៅពេល​សិស្ស​រំឭក​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​ឲ្យ​អធិស្ឋាន ពួកគេ​អាច​គិតពី​របៀប​ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​របស់​គេ​កាន់តែ​មាន​ន័យ​ថែម​ទៀត ។

យោបល់​ទំាងឡាយ​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 17

ព្រះអង្គសង្គ្រោះ​ព្យាបាល​អ្នកឈឺ អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​ប្រជាជន និង​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ពួកគេ

សូម​ឲ្យ​សិស្ស​គិត​អំពី​បុគ្គល​ដែលចេះជួយ​ទុក្ខធុរៈ​បំផុត​ដែល​ពួកគេ​ស្គាល់ ។ បន្ទាប់មក សូម​សួរថា ៖ តើ​អ្នក​បាន​គិត​អំពី​នរណា ? តើ​បុគ្គល​នេះ​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​អ្នកដទៃ និង​ដល់​អ្នក​ដោយ​របៀបណា ?

សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​ព្យាបាល​សាសន៍​នីហ្វៃ ( Gospel Art Book [ ឆ្នាំ 2009 ] លេខ 83 ) និង​ព្រះយេស៊ូវ​ប្រទានពរ​ដល់​កូនចៅ​សាសន៍​នីហ្វៃ ( Gospel Art Book លេខ 84 ) ។ បន្ទាប់មក សូម​សួរថា ៖ តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះចំពោះ​ប្រជាជន អំឡុងពេល​ការសិក្សា​របស់​អ្នក​ក្នុង​ព្រះគម្ពីរមរមន​កាលពី​សប្ដាហ៍​មុន​នេះ ?

សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ ព្រះអង្គសង្គ្រោះ​មាន​សេចក្ដីមេត្តាករុណា​ជាខ្លាំង​ដល់​យើង ។ នៅពី​ក្រោម​ប្រយោគ​នេះ សូម​សរសេរ​សេចក្ដីយោង​ខាងក្រោម ៖ នីហ្វៃទី 3 17:7, 9, 11, 15–17, 21, 24 ។ សូម​ឲ្យ​សិស្ស​រំឭក​ខគម្ពីរ​ទាំងនេះ ហើយ​ជ្រើសរើស​ខ​គម្ពីរមួយ​ដែល​បង្ហាញ​ជាពិសេស​ពី​សេចក្ដីពិត​​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ខគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​នេះ​បង្ហាញ​ថា ព្រះអង្គសង្គ្រោះ​មាន​សេចក្ដីមេត្តាករុណា​ជាខ្លាំង​ដល់​យើង​ដោយ​របៀបណា ?

  • តើ​អ្នក​រៀន​អ្វីខ្លះអំពី​ព្រះអង្គ​សង្គ្រោះនៅ​ក្នុង​ការ​ដែល​ទ្រង់​បាន​បម្រើ​ដល់​ប្រជាជន « ម្ដង​ម្នាក់​ៗ » នោះ ? (  នីហ្វៃ​ទី 3 17:21 ) ។

  • តើ​ការដឹង​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គសង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​បន្ថែមទៀត​ទៅ​លើ​ទ្រង់ ហើយ​មាន​អារម្មណ៍ពី​សេចក្ដី​ស្រឡាញ់​ដ៏ធំ​ចំពោះ​ទ្រង់​ដោយ​របៀប​ណា ?

នីហ្វៃទី 3 18–19

ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​ឲ្យ​អធិស្ឋាន​ដល់​ព្រះវរបិតា​ជានិច្ច និង​ជួបជុំ​គ្នា​ជាញឹកញាប់

សូម​បែងចែក​សិស្ស​ជា​គូ ហើយ​សូម​ឲ្យ​ដៃគូ​នីមួយៗ​បង្កើត​បញ្ជី​មួយ​ស្ដីពី​ជីវិត​នៃ​ការល្បួង​ដ៏​ខ្លាំង​បំផុត​ដែល​ពួកគេ​ជឿ​ថា​យុវជននា​សព្វថ្ងៃនេះ​កំពុង​មាន ។ នៅពេល​ពួកគេ​បាន​បញ្ចប់ សូម​ឲ្យ​ដៃគូ​នីមួយៗ​អាន នីហ្វៃទី 3 18:15–20 ហើយ​រកមើល​ការណែនាំ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​សម្រាប់​ការយកឈ្នះ​លើ​ការល្បូង ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គោលការណ៍​មួយ​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ គោលការណ៍​មួយ​ដែល​ពួកគេ​អាច​រកឃើញ​នោះ​គឺ ប្រសិនបើ​យើងប្រុង​ប្រយ័ត្ន ហើយអធិស្ឋាន​ជានិច្ច​ទៅរក​ព្រះវរបិតា នោះ​យើង​នឹង​អាច​តតាំង​នឹង​ការល្បួង​របស់​សាតាំងបាន ។

សូម​សួរ​សិស្សនូវ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា យុវជន​ម្នាក់​គួរប្រុង​ប្រយ័ត្ន​ចំពោះ​អ្វីខ្លះ​ដើម្បីតតាំង​នឹង​ការល្បួង​មួយ​ដែល​មាន​នៅលើ​បញ្ជី​របស់​អ្នក ?

  • តើ​យុវជន​ម្នាក់​អាច​អធិស្ឋាន​សូម​អ្វីខ្លះ ដើម្បី​ជួយ​គេ​ឲ្យតតាំង​នឹង​ការល្បួង​មួយ​ដែល​មាន​នៅលើ​បញ្ជី​របស់​អ្នក ? តើ​ការអធិស្ឋាន​ដល់​ព្រះវរបិតាសួគ៌​ជួយ​អ្នក​ឲ្យ​នៅតែ​បន្ដ​រឹងមាំ​ដោយ​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការអធិស្ឋានជាគ្រួសារ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 18:21 ឮៗ ។ បន្ទាប់មក សូម​សួរថា ៖ តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល​ពី​ការអធិស្ឋាន​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​អ្នក ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​រឿង​ខាងក្រោម​ពី​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ ដែល​បាន​មាន​ប្រសាសន៍​អំពី​អំណាច​នៃ​ការអធិស្ឋានជាគ្រួសារ ៖

« ការអធិស្ឋានជាគ្រួសារ​គឺជា​ឥទ្ធិពល​គាំទ្រដ៏​មាន​អំណាចមួយ ។ អំឡុងពេល​ ​ដ៏​ងងឹត​នៃ​សង្គ្រាម​លោកលើកទី​ពីរ គ្រាប់បែក​ទម្លាក់​ទម្ងន់ 500 ផោន​បាន​ធ្លាក់​នៅក្រៅ​ផ្ទះ​ដ៏​តូច​មួយ​របស់​បងប្រុស ផាធី ដែល​ជា​ឪពុក​ដ៏​វ័យ​ក្មេង​នៅក្នុង​ទីក្រុង​លីវើភូល ប្រទេស​អង់គ្លេស ប៉ុន្ដេ​គ្រាប់បែក​ទម្លាក់​នោះ​មិន​បានផ្ទុះ​ទេ ។ ភរិយា​របស់​គាត់​បាន​ស្លាប់ ដូច្នេះគាត់​ត្រូវ​ចិញ្ចឹម​កូន​ទាំង​ប្រាំនាក់​របស់​គាត់​តែ​ម្នាក់ឯង គាត់​បាន​ប្រមូល​ពួកគេ​ជុំគ្នា​នៅពេល​ដ៏​ព្រួយបារម្ភ​នេះ​ដើម្បី​អធិស្ឋាន​ជា​គ្រួសារ ។ ពួកគេ ‹ បាន​អធិស្ឋាន​ទាំងអស់ … ដោយ​ស្មោះត្រង់ ហើយ​នៅពេល​ពួកគេ​បាន​អធិស្ឋាន​ចប់​ហើយ កូនៗ​បាន​និយាយ​ថា ៖ « ប៉ា យើង​នឹង​មិន​អី​ទេ ។ យើង​នឹង​មិន​អី​ទេ នៅ​យប់​នេះ​នៅ​ក្នុងផ្ទះ​របស់​យើង » ។

« ‹ ដូច្នេះ​ហើយ​ពួកគេ​បាន​ចូល​ទៅសំរាក​ ទាំងនឹក​ឃើញពី​គ្រាប់បែក​ទម្លាក់​ដ៏​សាហាវ​នោះ​ដែល​​ លិច​ពាក់​កណ្តាល​ទៅ​​ក្នុង​ដីនៅ​ពី​មុខ​ទ្វារ​គេ​​​នោះ › ។ …

« ‹ លុះស្អែកឡើង …ក្នុង​រយៈ​ពេល​សែសិប​ប្រាំបី​ម៉ោង​នោះ អ្នកភូមិ​ទាំងអស់​បាន​ចាកចេញ​ ហើយនៅទីបំផុត​គ្រាប់បែក​ទម្លាក់​នោះ​ត្រូវបាន​គេ​យក​ចេញទៅ ។ …

« ‹ តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ បងប្រុស​ផាធី បាន​សួរ​មេក្រុម A.R.P.ថា « មែនហើយ តើ​លោក​បាន​រកឃើញ​អ្វីខ្លះ ? »

« ‹ « លោក ផាធី យើង​បាន​យក​គ្រាប់ទម្លាក់​នោះ​ចេញពី​ទ្វារ​របស់​លោក ហើយ​បាន​រកឃើញ​គ្រាប់​នោះ​វា​​អាច​នឹង​ផ្ទុះ​បាន​គ្រប់ពេល ។ គ្រាប់​បែក​នោះ​គ្មាន​អ្វី​ខុស​ប្រក្រតី​ទេ​​ទេ ។ យើង​ឆ្ងល់​ថា ​ហេតុអ្វី​បានជា​វា​មិន​ផ្ទុះ › » ។ រឿង​ដ៏អស្ចារ្យបាន​កើតឡើង នៅពេល​គ្រួសារ​អធិស្ឋាន​រួមគ្នា » ( « The Lifeline of Prayer » Ensign​ ខែ ឧសភា ឆ្នាំ 2002 ទំព័រ 61 ) ។

សូម​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម ដោយ​ប្រយ័ត្ន​ចំពោះ​សិស្ស​ដែល​មាន​គ្រួសារ​មិន​អាច​អធិស្ឋាន​ជុំ​គ្នា​បាន ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​គ្រួសារ​របស់​អ្នក​ឲ្យ​មាន​ការអធិស្ឋានជាគ្រួសារ​ជាទៀងទាត់ ហើយ​មាន​អត្ថន័យ ?

  • តើ​អ្នក​គ្រោង​ដាក់​អទិភាព​លើ​ការអធិស្ឋានជាគ្រួសារ​នៅក្នុង​គ្រួសារ​អនាគត​របស់​អ្នក​ដោយរបៀបណា ?

​សូម​ពន្យល់​ថា នៅពេល​ព្រះអង្គសង្គ្រោះ​បាន​ត្រឡប់​ទៅ​ជា​លើកទីពីរ​ដើម្បី​បង្រៀន​ពួកសាសន៍​នីហ្វៃ ដូចដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី 3 19 ទ្រង់​បាន​ទូន្មាន​ដល់​ពួកសិស្ស​សាសន៍​នីហ្វៃ​ឲ្យ​អធិស្ឋាន​ម្ដងទៀត ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 19:9, 13 ឮៗ ហើយ​សូម​ឲ្យ​សិស្សផ្សេងទៀត​រកមើល​អ្វី​ដែល​ពួកសាវក​បាន​អធិស្ឋាន​សុំ ។ សូម​សួរថា ៖ តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​ពួកសិស្ស​សាសន៍​នីហ្វៃ ? ( រឿង​ខាងក្រោម​គឺជា​របៀប​មួយ​ដែល​សិស្ស​អាច​បង្ហាញ​គោលការណ៍​នេះ ៖ បំណង និង​ការអធិស្ឋាន​ដ៏​សុចរិត​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​សក្ដិសម​នឹង​បំពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ) ។

បន្ទាប់មក សូម​សួរ​សិស្ស ៖ តើ​នៅពេល​ណា​ខ្លះ​ដែល​អ្នក​ធ្លាប់​បាន​មាន​បំណង​ប្រាថ្នា​ដ៏​ខ្លាំង ហើយ​បាន​​អធិស្ឋាន​ដោយ​ស្មោះត្រង់​សម្រាប់​ការ​មាន​​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​អ្នក​បាន​ទទួល​ពរជ័យ​ចំពោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច ?

នីហ្វៃទី 3 20–22

នៅ​ថ្ងៃចុងក្រោយ ព្រះ​នឹង​ចាប់ផ្ដើម​ប្រមូល​ផ្ដុំ​វង្សអ៊ីស្រាអែល

សូម​ពន្យល់​ថា ក្រោយពី​ការបង្រៀន​ដល់​សាសន៍​នីហ្វៃអំពី​ការអធិស្ឋាន នោះ​ព្រះអង្គសង្គ្រោះ​បាន​ចាប់ផ្ដើម​បង្រៀន​ពួកគេ​អំពី​ការប្រមូលផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅថ្ងៃចុងក្រោយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 21:9 ។ សូម​ឲ្យ​សិស្សផ្សេងទៀត​មើល​តាម ដោយ​រកមើល​ពាក្យ​ដែល​រៀបរាប់​ពី​កិច្ចការ​របស់​ព្រះអម្ចាស់ ។ បន្ទាប់មក សូម​សួរថា ៖

  • តើ​អ្នក​គិត​ថា « កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ » មួយ​សំដៅ​ទៅលើ​អ្វី ? ( ការស្តារឡើងវិញ​នៃ​ដំណឹងល្អនៃព្រះ​យេស៊ូវ​គ្រីស្ទ ដែល​រួមមាន​ការលេចចេញ​មក​នៃ​ព្រះគម្ពីរមរមន ) ។

  • នៅក្នុង​គំនិត​របស់​អ្នក តើ​អ្វី​ជា​ការណ៍​ដ៏ធំ ហើយ​អស្ចារ្យ​អំពី​ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អនៃ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​រំឭក នីហ្វៃទី 3 21:10–11 ហើយ​គិត​អំពីអ្នក​ដែល​ព្រះអម្ចាស់​កំពុង​រៀបរាប់​ថា​ជា « អ្នកបម្រើ​របស់​យើង » ។ សូម​សួរ ៖ តើ​ពាក្យ ឬ​ឃ្លា​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​កំពុងរៀបរាប់​ពី​ព្យាការី យ៉ូសែប ស៊្មីធ ? បន្ទាប់មក សូម​បង្ហាញ​រូបភាព យ៉ូសែប ស៊្មីធ នៅក្នុង​គុកលីប៊ើធី ( Gospel Art Book លេខ 97 ) ។

សូម​សួរ ៖ តើ​ព្រះ​បានបង្ហាញ​តាមរយៈ យ៉ូសែប ស៊្មីធថា « ចំណេះ​ដឹង​​របស់​ទ្រង់​គឺ​អស្ចារ្យ​ជាង​កលល្បិច​របស់​អារក្ស » ដោយ​របៀបណា ?

ជាទីបញ្ចប់ សូម​ឲ្យ​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្យាការី យ៉ូសែប ស៊្មីធ និង​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​រឿងទាំងនេះ​ជាមួយ​នឹង​សិស្ស​របស់​អ្នក ។

មេរៀន​បន្ទាប់ ( នីហ្វៃទី 3 23–30 )

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ពួកគេ​ថា ទ្រង់​នឹង​យល់​ព្រម​នឹង​អ្វីៗ​ទាំងឡាយ​ដែល​ពួកគេ​បាន​ប៉ង ។ សូម​ពន្យល់​ថា នៅពេល​ពួកគេ​សិក្សា នីហ្វៃទី 3 23–30 នៅសប្ដាហ៍​ក្រោយ ពួកគេ​នឹង​រៀន​អំពី​បុរស​ដប់ពីរនាក់​ដែល​ទទួល​បាន​បទពិសោធន៍​នេះ និង​អ្វី​ដែល​ពួកលោក​បាន​ សុំ ។