មេរៀនទី 71
អាលម៉ា 5:1–36
សេចក្តីផ្ដើម
នៅពេលសាសនាចក្រត្រូវបានគម្រាមដោយការទាស់ទែងផ្ទៃក្នុង និង អំពើទុច្ចរិត ( សូមមើល អាលម៉ា 4:9–11 ) អាលម៉ាបានលះបង់តំណែងចៅក្រមដើម្បីគាត់អាចផ្ដោតលើការខិតខំរបស់គាត់លើការពង្រឹងសាសនាចក្រ ។ គាត់បានចេញដំណើរទៅបេសកកម្មមួយដើម្បីប្រាប់ដល់ប្រជាជននីហ្វៃដោយ “ ការថ្លែងទីបន្ទាល់ដ៏បរិសុទ្ធទាស់នឹងពួកគេ ” ( អាលម៉ា 4:19 ) ។ អាលម៉ាបានចាប់ផ្ដើមបេសកកម្មរបស់គាត់ដោយការំឭកដល់ប្រជាជនសារ៉ាហិមឡាដែលព្រះអម្ចាស់បានដោះលែងអយ្យកោរបស់ពួកគេពីសេវកភាពខាងរាងកាយ និងខាងវិញ្ញាណ ។ គាត់បានលើកទឹកចិត្តពួកគេឲ្យរៀបចំសម្រាប់ថ្ងៃចុងក្រោយនៃការជំនុំជម្រះដោយការជឿលើព្រះបន្ទូលនៃព្រះ ហើយវាយតម្លៃលើស្ថានភាពខាងវិញ្ញាណនៃដួងចិត្តរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 5:1–14
អាលម៉ាប្រាប់ពីការប្រែចិត្តជឿនៃឪពុករបស់គេ និង អ្នកដទៃដែលធ្វើតាមគាត់
សូមសរសេរពាក្យ ផ្លាស់ប្ដូរ នៅលើក្ដារខៀន ។ សូមឲ្យសិស្សចែកចាយពីគំរូនៃរបៀបដែលប្រជាជនអាចផ្លាស់ប្ដូររូបរាងរបស់ពួកគេ ឬ អាកប្បកិរិយារបស់ពួកគេ ។ សូមអញ្ជើញឲ្យពួកគេពន្យល់ពីអ្វីដែលអាចដឹកនាំទៅរក ឬ នាំមកនូវការផ្លាស់ប្ដូរទាំងនេះខ្លះដល់មនុស្ស ។
សូមរំឭកសិស្សថា អាលម៉ាបារម្ភពីសេចក្ដីទុច្ចរិតដែលបានចាប់ផ្ដើមរីកធំឡើងនៅក្នុងចំណោមសាសន៍នីហ្វៃ ។ គាត់អាចឃើញថា ប្រសិនបើពួកគេមិនផ្លាស់ប្ដូរទេនោះ ពួកគេនឹងលះបង់នូវពរជ័យដែលបានសន្យានៃសេចក្ដីសញ្ញាទាំងឡាយដែលពួកគេបានធ្វើ ។ គាត់លះបង់តំណែងចៅក្រម ហើយពលីខ្លួនគាត់ដើម្បីបម្រើដល់ប្រជាជន និង ហៅពួកគេឲ្យប្រែចិត្ត ។ គាត់បានចាប់ផ្ដើមដោយការបង្រៀនដល់ប្រជាជនសារ៉ាហិមឡា ។
សូមអញ្ជើញឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 5:3–6 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលហេតុការណ៍ដែលអាលម៉ាបានបញ្ជាក់ នៅពេលគាត់បានចាប់ផ្ដើមបង្រៀនដល់ប្រជាជន ។
-
តើវាអាចជួយដល់ប្រជាជនរបស់អាលម៉ា ឲ្យស្ដាប់តាមដំណើររឿងនៃសេវកភាព ការដោះលែង និង ការប្រែចិត្តជឿនៃឪពុករបស់អាលម៉ា និង អ្នកដែលបានធ្វើតាមគាត់ដោយរបៀបណា ?
-
សូមមើល អាលម៉ា 5:7 ។ យោងតាមខគម្ពីរនេះ តើការផ្លាស់ប្ដូរចិត្តប្រភេទណាដែលបានកើតឡើងនៅក្នុងជីវិតរបស់ឪពុកអាលម៉ា និង ប្រជាជនរបស់គាត់ ?
នៅលើក្ដារខៀន សូមបន្ថែមពាក្យ នៃដួងចិត្ត ក្រោយពាក្យ ផ្លាស់ប្ដូរ ដូច្នេះវាអានថា ផ្លាស់ប្ដូរដួងចិត្ត ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីទទួលបាន “ ការផ្លាស់ប្ដូរនៃដួងចិត្ត” ? ( ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ អ្នកអាចប្រាប់ពួកគេថា អែលឌើរ ជើរ៉ល អិន ឡាន នៃក្រុមចិតសិបនាក់បានបង្រៀនថា នៅក្នុងព្រះគម្ពីរពាក្យ ដួងចិត្ត ជាញឹកញាប់សំដៅលើ “ ភាពពិត នៅក្នុងបុគ្គល ” [“Understanding Scriptural Symbols,” Ensign,ខែ តុលា ឆ្នាំ 1986, ទំព័រ 25 ]
-
តើភាពខុសគ្នាអ្វីរវាងការផ្លាស់ប្ដូរនៃដួងចិត្ត និង ប្រភេទនៃការផ្លាស់ប្ដូរដែលយើងពិភាក្សានៅពេលដំបូងនៃមេរៀននេះ ?
សូមពន្យល់ថា នៅក្នុង អាលម៉ា 5:7–9, 14 អាលម៉ាបានប្រើឃ្លាខុសគ្នាដែលពិពណ៌នាអ្វីដែលជាការផ្លាស់ប្ដូរនៃដួងចិត្ត ។ សូមបន្ថែមឃ្លានៅលើក្ដារខៀន ដូច្នេះវាអានថា ការផ្លាស់ប្ដូរនៃដួងចិត្តគឺដូចជា …
សូមឲ្យសិស្សអាន អាលម៉ា 5:7–9, 14 ដោយស្ងាត់ៗ ដោយរកមើលការពិពណ៌នារបស់អាលម៉ាពីអ្វីដែលការផ្លាស់ប្ដូរនៃដួងចិត្តដូច ។ សូមអញ្ជើញឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ នៅពេលសិស្សរាយការណ៍ សូមបន្ថែមឃ្លានេះទៅលើក្ដារខៀន ។ ( បញ្ជីរបស់អ្នកអាចមើលទៅដូចខាងក្រោមនេះ ៖ ការផ្លាស់ប្ដូរក្នុងដួងចិត្តគឺដូចជា … ការភ្ញាក់ពីការលង់លក់ដ៏ខ្លាំងមួយ ការពោរពេញដោយពន្លឺ ការមានសេរីភាពពីចំណងទាំងឡាយ ការពង្រីកព្រលឹងរបស់អ្នក ការច្រៀងអំពីការប្រោសលោះនៃសេចក្ដីស្រឡាញ់ ការកើតពីព្រះ ការទទួលព្រះភ័ក្ដ្ររបស់ព្រះអម្ចាស់នៅក្នុងទឹកមុខរបស់អ្នក ។
-
តើការផ្លាស់ប្ដូរនៅក្នុងដូងចិត្តអាចដូចជាការពិពណ៌នាដែលបានសរសេរនៅលើក្ដារខៀនយ៉ាងដូចជា ?
-
តើការផ្លាស់ប្ដូរនៅក្នុងដូងចិត្តអាចត្រូវបានឃើញក្នុងសកម្មភាពរបស់មនុស្សដោយរបៀបណា ? តើការផ្លាស់ប្ដូរនៅក្នុងដូងចិត្តពេលខ្លះអាចកត់សម្គាល់បាននៅក្នុងទឹកមុខរបស់នរណាម្នាក់ដោយរបៀបណា ? ( អ្នកអាចសុំសិស្សឲ្យពិពណ៌នាពីរូបរាង ឬ អាការៈរបស់នរណាម្នាក់ដែលពួកគេដឹងថា ពួកគេមានអារម្មណ៍ថាបាន “ ទទួលព្រះភ័ក្ត្រ [ របស់ព្រះអម្ចាស់ ] នៅក្នុងទឹកមុខ [ របស់គេ ] ”
សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 5:10 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលសំណួរបីដែលអាលម៉ាបានសួរដល់ប្រជាជន ។ ( អ្នកអាចចង់ស្នើថា សិស្សគួរគូសចំណាំនូវសំណួរទាំងនេះ ការអានសំណួរទាំងនេះនឹងជួយដល់សិស្សឲ្យស្វែងរកនៅក្នុងខគម្ពីរបន្ដបន្ទាប់នូវកត្តាដែលដឹកនាំអាលម៉ា និងប្រជាជនរបស់គាត់ឲ្យទទួលបានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តដ៏ធំ ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 5:11–13 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលបាននាំមកនូវការផ្លាស់ប្ដូរនៅក្នុងដួងចិត្តដ៏ធំរបស់ឪពុកអាលម៉ា និងអ្នកដើរតាមគាត់ ។ ( ជំនឿរបស់ពួកគេទៅលើព្រះបន្ទូលនៃព្រះ និង ដោយការពង្រីក សេចក្ដីជំនឿនិងការទុកចិត្តរបស់ពួកគេទៅលើព្រះ ។ អ្នកក៏អាចបង្ហាញពីឥទ្ធិបឡនៃព្រះបន្ទូលនៃព្រះដែលបានលើកឡើងនៅក្នុង អាលម៉ា 5:5, 7
-
តើទំនាក់ទំនងអ្វីដែលអ្នកឃើញរវាងការជឿទៅលើព្រះបន្ទូលនៃព្រះ និង ការទទួលបានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តនោះ ? ( សូមជួយឲ្យសិស្សរកមើលគោលការណ៍ខាងក្រោម ៖ នៅពេលយើងជឿលើព្រះបន្ទូលនៃព្រះ ហើយអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តដ៏ធំមួយ ។សូមបញ្ជាក់ថា ព្រះបន្ទូលនៃព្រះដែលបានបង្រៀនដោយអ័ប៊ីណាដៃ និង អាលម៉ាបានផ្ដោតលើសេចក្ដីសង្គ្រោះដែលមកតាមរយៈព្រះយេស៊ូវគ្រីស្ទ [ សូមមើលម៉ូសាយ 16:4–9; 18:1–2]
សូមពន្យល់ថា របៀបផ្សេងទៀតដើម្បីបង្ហាញថា នរណាម្នាក់បានទទួលការផ្លាស់ប្ដូរនៅក្នុងចិត្តដ៏ធំ គឺនិយាយថា ពួកគេបានកើតជាថ្មីម្ដងទៀត ។ សូមជួយសិស្សឲ្យយល់ថា “ ការកើតពីព្រះ ” ឬ “ កើតជាថ្មីម្ដងទៀត ” សំដៅលើការផ្លាស់ប្ដូរដែលបុគ្គលម្នាក់បានទទួលនៅពេលពួកគេទទួលយកព្រះយេស៊ូវគ្រីស្ទ ហើយចាប់ផ្ដើមជីវិតថ្មីមួយជាសិស្សរបស់ទ្រង់ ។ ដើម្បីជួយសិស្សឲ្យយល់ថា ការទទួលការផ្លាស់ប្ដូរនៅក្នុងចិត្តដ៏ធំមួយ ឬ ការកើតជាថ្មីម្ដងទៀត គឺភាគច្រើនជាដំណើរការបន្ដឥតដាច់មួយ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ អ្នកអាចសួរថា ហេតុអ្វីបានជាការផ្លាស់ប្ដូរដ៏ធំនេះមិនកើតឡើងបានញឹកញាប់ជាងនេះដល់ខ្ញុំ ? … សម្រាប់ពួកយើងភាគច្រើន ការផ្លាស់ប្ដូរគឺជាការបន្ដឥតដាច់ ហើយវាកើតឡើងជារៀងរហូត ។ ការកើតជាថ្មីម្ដងទៀត … គឺជាដំណើរការមួយ ជាជាងហេតុការណ៍មួយ ។ ហើយការភ្ជាប់នៅក្នុងដំណើរការនោះ គឺជាគោលបំណងដ៏សំខាន់នៃជីវិតរមែងស្លាប់ ” ( “ ការកើតជាថ្មី ,” Ensignឬលេអាហូណា,ខែ ឧសភា ឆ្នាំ 2008, ទំព័រ 78 ) ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ពីការផ្លាស់ប្ដូរនៅក្នុងដួងចិត្តរបស់អ្នក នៅពេលអ្នកបានខិតខំរស់នៅតាមព្រះបន្ទូលនៃព្រះនោះ ?
-
តើអ្នកនឹងពិពណ៌នាពីអារម្មណ៍ និងសកម្មភាពដែលអមមកជាមួយនឹងការផ្លាស់ប្ដូរនៅក្នុងដួងចិត្តដោយរបៀបណា ?
-
តើដួងចិត្តរបស់អ្នកបានផ្លាស់ប្ដូរ នៅពេលអ្នកបានសិក្សាព្រះគម្ពីរមរមននៅក្នុងថ្នាក់សិក្ខាសាលាឆ្នាំនេះដោយរបៀបណា ?
សូមឲ្យសិស្សមានពេលពីរបីនាទីដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីរឿងមួយ ឬ ពីរដែលពួកគេនឹងធ្វើដើម្បីរស់នៅកាន់តែដូចជាងនេះទៅនឹងព្រះបន្ទូលនៃព្រះ ។
អាកម៉ា 5:15–36
អាលម៉ាបង្រៀនថា ការផ្លាស់ប្ដូរនៅក្នុងដួងចិត្តមួយដ៏ធំ តម្រូវឲ្យចូលទៅក្នុងនគរនៃស្ថានសួគ៌
សូមឲ្យសិស្សនីមួយៗមានក្រដាសដែលរួមមាននូវតារាងដូចខាងក្រោម ឬ សូមបង្ហាញតារាងនេះនៅលើក្ដារខៀនដើម្បីឲ្យសិស្សចម្លងតាម ។
សូមពន្យល់ថា ឧបករណ៍វាស់ចង្វាក់បេះដូងគឺជាតារាងចង្វាក់មួយដែលវេជ្ជបណ្ឌិតពេលខ្លះប្រើដើម្បីវាយតម្លៃ ឬ គ្រប់គ្រងការធ្វើការនៃបេះដូងខាងសាច់ឈាមរបស់យើង ។ វាជួយពួកគេឲ្យរកឃើញបញ្ហា ឬ ស្ថានភាពដែលត្រូវការការព្យាបាល ។
សូមប្រាប់សិស្សថា ក្រោយពីអាលម៉ាបានបង្រៀនថា ព្រះបន្ទូលនៃព្រះបានដឹកនាំឪពុករបស់គាត់ និងអ្នកដទៃឲ្យទទួលបានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តដ៏ធំហើយ គាត់បានសួរប្រជាជននូវសំណួរដែលនឹងជួយពួកគេឲ្យវាយតម្លៃពីស្ថានភាពនៃដួងចិត្តរបស់គេផ្ទាល់ ។ សូមអញ្ជើញឲ្យសិស្សអាន អាលម៉ា 5:14 ដោយស្ងាត់ៗ ដោយរកមើលសំណួរបីដែលអាលម៉ាបានសួរដល់ប្រជាជន ។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំសំណួរទាំងនេះ
សូមពន្យល់ថា អាលម៉ាបានសួរសំណួរបីបួនទៀតដើម្បីជួយដល់ប្រជាជនរបស់គាត់ឲ្យគិតពីស្ថានភាពនៃដួងចិត្តរបស់ពួកគេ ។ សូមអញ្ជើញឲ្យសិស្សចំណាយពេលពីរបីនាទីសិក្សា និង សញ្ជឹងគិតអំពីវគ្គព្រះគម្ពីរដែលមាននៅលើឧបករណ៍កំណតចង្វាក់បេះដូងខាងវិញ្ញាណ ។ សូមលើកទឹកចិត្តពួកគេឲ្យគូសចំណាំប្រអប់នៅក្នុងតារាងដែលពិពណ៌នាពីអារម្មណ៍ដែលពួកគេមានទាក់ទងនឹងសំណួរនៅក្នុងវគ្គនីមួយៗបានល្អបំផុត ។ ( សូមចំណាំថា ខគម្ពីរខ្លះមានសំណួរច្រើនជាងមួយ ដោយសារតែលក្ខណៈផ្ទាល់ខ្លួននៃសកម្មភាពនេះ សិស្សអាចមិនគួរចែកចាយចម្លើយរបស់ពួកគេដល់សិស្សក្នុងថ្នាក់នោះទេ ។
នៅពេលសិស្សបានបំពេញឧបករណ៍កំណត់ចង្វាក់បេះដូងហើយ សូមអញ្ជើញឲ្យពួកគេអាន អាលម៉ា 5:29–31 ដោយស្ងាត់ៗ ដោយរកមើលសំណួរពីរបីទៀតដែលអាលម៉ាបានសួរដើម្បីជួយប្រជាជនគាត់ឲ្យវាយតម្លៃដួងចិត្តរបស់ពួកគេ ។ ( អ្នកអាចស្នើថា សិស្សអាចសួរសំណួរខុសគ្នាបន្ដិចដើម្បីអនុវត្តចំពោះខ្លួនគេ ៖ “ តើខ្ញុំពុំទាន់ចោលចិត្តច្រណែនទេឬ ? ” “ តើខ្ញុំបានចំអកឡកឡឺយដល់អ្នកដទៃទេ ? ” “ តើខ្ញុំបានគរការបៀតបៀនទៅលើអ្នកដទៃទេ ? ”
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 5:17–18, 20–25 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលមូលហេតុដែលដួងចិត្តរបស់យើងត្រូវតែបានផ្លាស់ប្ដូរដើម្បីរៀបចំសម្រាប់ថ្ងៃនៃការជំនុំជម្រះ ។ សូមសួរសំណួរខាងក្រោមដើម្បីជួយសិស្សឲ្យយល់ថា ដោយការទទួលបានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តមួយ យើងរៀបចំខ្លួនយើងដើម្បីទទួលកន្លែងមួយនៅក្នុងនគរនៃស្ថានសួគ៌ ៖
-
តើពាក្យ និងឃ្លាអ្វីដែលអាលម៉ាបានប្រើដែលពិពណ៌នាពីស្ថានភាពដែលអ្នកនឹងស្ថិតនៅ នៅពេលអ្នកឈរនៅចំពោះមុខព្រះដើម្បីកាត់សេចក្ដីនោះ ? ( នៅពេលសិស្សឆ្លើយនឹងសំណួរនេះ អ្នកអាចនាំការយកចិត្តទុកដាក់ទៅលើ អាលម៉ា 5:16, 19 ។
-
តើការទទួលបានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តមួយនាពេលនេះ នឹងជួយរៀបចំអ្នកដើម្បីទទួលបានកន្លែងមួយនៅក្នុងនគរស្ថានសួគ៌ដោយរបៀបណា ?
សូមសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ៖ ( អ្នកអាចសរសេរវានៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 5:33–36ឮៗ ខណៈពេលសិស្សផ្សេងទៀតរកមើលចម្លើយចំពោះសំណួនៅលើក្ដារខៀន ។ សូមអញ្ជើញឲ្យសិស្សចែកចាយចម្លើយដែលពួកគេរកឃើញ ។
សូមបញ្ចប់ដោយការឲ្យសិស្សសរសេរវាពីរបីនាទី ។ សូមឲ្យពួកគេជ្រើសរើសខគម្ពីរមួយ ឬ ឃ្លាមួយពី អាលម៉ា 5:1–36 ។ សូមអញ្ជើញឲ្យពួកគេសរសេរអំពីអ្វីដែលខគម្ពីរ ឬ ឃ្លានេះមានន័យដល់ពួកគេ និង ពីរបៀបដែលពួកគេអាចធ្វើអ្វីដែលវាស្នើសុំ នៅពេលពួកគេស្វែងរកដើម្បីឲ្យមានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តគេតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមថ្លែងទីបន្ទាល់ថា ប្រសិនបើយើងបន្ដទទួលការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត និង នាំមកនូវកិច្ចការនៃសេចក្ដីសុចរិត យើងនឹងត្រូវបានរៀបចំដើម្បីចូលទៅក្នុងនគរនៃព្រះ ។