បណ្ណាល័យ
មេរៀនទី 104 ៖ អាលម៉ា 56–58


មេរៀនទី 104

អាលម៉ា 56–58

សេចក្តី​ផ្ដើម

ហេលេមិន និង​មេទ័ព​មរ៉ូណៃ​បាន​ប្រយុទ្ធ​នឹង​សាសន៍​លេមិន​នៅក្នុង​ផ្នែក​ខុសគ្នា​នៃ​ដែនដី ហេលេមិន​បាន​ផ្ញើរ​សំបុត្រ​មួយ​ទៅ​មរ៉ូណៃ ដោយ​រៀបរាប់​ពី​សង្គ្រាម​នៃ​កងទ័ព​របស់​គាត់​ជាមួយ​នឹង​សាសន៍​លេមិន ហើយ​បង្ហាញ​ពី​ទំនុកចិត្ត​របស់​គាត់​លើ​សេចក្ដីជំនឿ​នៃ​កងទ័ព​ដ៏​ក្លាហាន 2000 នាក់​ដែល​បាន​ចូលរួម​ក្នុង​ជួរទ័ព​របស់​គាត់ ។ ហេលេមិន​ក៏​បាន​រៀបរាប់​ពី​អ្វី​ដែល​កងទ័ព​របស់​គាត់​មិន​ធ្វើ​ដើម្បី​យកឈ្នះ​លើ​សង្គ្រាម និង​ដើម្បី​ទទួល​បាន​សេចក្ដីសង្ឃឹម​អំឡុងពេល​សេចក្ដីវេទនា​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 56

កងទ័ព​របស់​អាន់ទីផុស និង​ហេលេមិន​មាន​ជ័យជំនះ​លើ​កងទ័ព​ដ៏​រឹងមាំ​បំផុត​របស់​សាសន៍​លេមិន

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ទទួល​បាន​សំបុត្រ ឬ​សារ​មួយ​ដែល​ពង្រឹង​ពួកគេ​ឲ្យ​តស៊ូ​នឹង​ការពិបាក​ជាក់លាក់​ណាមួយ​ទេ ។ សូម​ពន្យល់​ថា អាលម៉ា 56–58 រួមមាន​អត្ថបទ​នៃ​សារ ឬ​សំបុត្រ​ដែល​ហេលេមិន​បាន​សរសេរ​ទៅ​មេទ័ព​មរ៉ូណៃ​អំឡុងពេល​ដ៏​លំបាក​ក្នុង​សង្គ្រាម ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 59:1–2 ដោយ​ស្ងាត់ៗ​ដើម្បី​រកមើល​របៀប​ដែល​មេទ័ព​មរ៉ូណៃ​ឆ្លើយតប​នឹង​សំបុត្រ​នោះ ។ សូម​លើកទឹកចិត្ត​សិស្ស​នៅពេល​ពួកគេ​សិក្សា​សំបុត្រ​នោះ ឲ្យ​រកមើល​មូលហេតុ​ដែល​មេទ័ព​មរ៉ូណៃ​អាច​អររីករាយ​ទោះបី​ជា​គាត់​ស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​ក្ដី ។

សូម​សង្ខេប អាលម៉ា 56:2–17 ដោយ​ការពន្យល់​ថា ហេលេមិន​បាន​បញ្ជា​កងទ័ព​មួយ​ក្រុម​តូច​ដែល​រួមមាន​កូនប្រុស​នៃ​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ 2000 នាក់ ឬ​ប្រជាជន​អាំម៉ូន ។ ជាញឹកញាប់ កងទ័ព​ទាំងនេះ​សំដៅ​លើ​កងពល​កំលោះ2000នាក់ ។ ( អ្នក​អាច​ពន្យល់​ថា​ពាក្យ កំលោះ មាន​ន័យ​ថា​ក្មេង ។ ) ឪពុកម្ដាយ​របស់​យុវជន​ទាំងនេះ​បាន​ធ្វើ​សេចក្ដីសញ្ញា​ថា​នឹង​លើកអាវុធ​ម្ដងទៀត​ឡើយ ។ យុវជន​ដែល​មិន​បាន​ចង​នឹង​សេចក្ដីសញ្ញា​ដូចគ្នា​នោះ បាន​ស្ម័គ្រ​ចិត្ត​ទៅ​ការពារ​ឪពុកម្ដាយ​របស់​គេ និង​សាសន៍​នីហ្វៃ​ដទៃ​ទៀត​នៅពេល​ពួកគេ​ត្រូវបាន​គំរាមកំហែង​ដោយ​កងទ័ព​សាសន៍​លេមិន ។

សូម​ពន្យល់​ថា ហេលេមិន​បានដឹកនាំ​កងពល​កំលោះ 2000នាក់​ទៅកាន់​ទីក្រុង​យូដា​ដើម្បី​ជួយ​កងទ័ព​នីហ្វៃ​មួយដែល​ដឹកនាំ​ដោយ​អាន់ទីផុស ។ សាសន៍​លេមិន​បាន​វាយ​យក​ទីក្រុង​ជាច្រើន​របស់​សាសន៍​នីហ្វៃ ហើយ​បាន​បន្ថយ​ចំនួន​ដ៏​អស្ចារ្យ​របស់​ទ័ព​នៃ​អាន់ទីផុស ។ អាន់ទីផុស​បាន​អររីករាយ នៅពេល​ហេលេមិន និង​កងទ័ព​របស់​គាត់​បាន​មក​ដល់​ដើម្បី​ជួយ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 53:17–21 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​រៀបរាប់​ពី​កម្លាំង​ខាងវិញ្ញាណ​ដែល​យុវជន​ទាំងនេះ​បាន​នាំមក​ដល់​កងទ័ព ។ នៅពេល​ពួកគេ​អាន សូម​ចម្លង​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​បីបួន​នាក់​ឡើង​មក​កាន់​ក្ដារខៀន ហើយ​សរសេរ​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ​នៅក្រោម​ចំណងជើង « មុន​សង្គ្រាម » ។

តារាង​អ្នកចម្បាំង
  • តើ​អ្នក​គិត​ថា ហេលេមិន​អាច​ចង់​មាន​ន័យ​យ៉ាងណា នៅពេល​គាត់​រៀបរាប់​ពី​កងពល​កំឡោះ 2,000 ថា​ជា « មនុស្ស​ស្មោះត្រង់ ហើយ​ម៉ឺងម៉ាត់ » ? ( អ្នក​អាច​ពន្យល់​ថា​ពាក្យ ម៉ឺងម៉ាត់ មាន​ន័យ​ថា ម៉ត់ចត់ ស្ងប់ស្ងាត់ និង​គ្រប់គ្រង​លើ​ខ្លួនឯង ។ )

  • តើ​គុណសម្បត្តិ​ដែល​សរសេរ​នៅលើ​ក្ដារខៀន​អាច​ជួយយើង​ឲ្យ​ប្រឈមមុខ​នឹង​សង្គ្រាម​ខាងវិញ្ញាណ និង​ឧបសគ្គ​ផ្សេង​ទៀត​ដោយ​របៀបណា ?

សូម​សង្ខេប​ខ្លីៗ​ពី​ការចាប់ផ្ដើម​ដំបូង​នៃ​សង្គ្រាម​ទីមួយ​របស់​កងពល​កំឡើ​នៅក្នុង អាលម៉ា 56:29–43 ។ អាន់ទីផុស​បាន​ប្រើ​ហេលេមិន និង​កងពល​កំឡោះ 2,000 នាក់​ជា​នុយ​មួយ​ដើម្បី​ទាក់ទាញ​កងទ័ព​ដ៏​រឹងមាំ​របស់​សាសន៍​លេមិន​ចេញពី​ទីក្រុង​អានទីប៉ារ៉ា ។ កងទ័ព​សាសន៍​លេមិន​ភាគច្រើន​បាន​ចាកចេញពី​អានទីប៉ារ៉ា​ដើម្បី​ដេញតាម​កងទ័ព​របស់​ហេលេមិន ដោយ​ឲ្យ​កងទ័ព​របស់​អាន់ទីផុស​មាន​ឱកាស​ដេញ​តាម​ពួកវា​ពី​ក្រោយ ។ នៅពេល​កងទ័ព​របស់​អាន់ទីផុស​ដេញ​ទាន់​កងទ័ព​របស់​សាសន៍​លេមិន ពួកគេ​បាន​វាយលុក​តាម​ផែនការ ។ នៅពេល​កងទ័ព​សាសន៍​លេមិន​បាន​ឈប់​ដេញតាម​កងទ័ព​របស់​ហេលេមិន ហេលេមិន​មិន​ដឹង​ច្បាស់​ថា​តើ​កងទ័ពសាសន៍​លេមិន​ព្យាយាម​ដាក់​អន្ទាក់​កងទ័ព​របស់​គាត់ ឬ​ថា​កងទ័ព​របស់​អាន់ទីផុស​បាន​ចាប់​វាយ​កងទ័ពសាសន៍​លេមិន​ក្នុង​សង្គ្រាម​ទៅហើយ ។ ហេលេមិន និង​កងពល​ក្មេង​របស់​គាត់​បាន​សម្រេច​ថា​ត្រូវ​បន្ដ​រត់ ឬ​វាយបក​សាសន៍​លេមិន ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 56:44–48 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​ពួកគេ​រកមលើ​ពាក្យ និង​ឃ្លា​ដែល​បង្ហាញ​ពី​ភស្ដុតាង​នៃ​របៀប​ដែល​យុវជន​ទាំងនេះ​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​សរសេរ​ពី​អ្វី​ដែល​ពួកគេ​រកឃើញ​នៅលើ​ក្ដារខៀន​នៅក្រោម​ចំណង​ជើង « អំឡុងពេល​សង្គ្រាម » ។

  • តើ​យុវជន​ទាំងនេះ​មិន​បាន​សង្ស័យ​អ្វី ? ( ថា​ព្រះ​នឹង​ដោះលែង​ពួកគេ ។ )

  • ហេតុអ្វី​បានជា​ពួកគេ​មិន​សង្ស័យ​ថា ព្រះ​នឹង​ដោះលែង​ពួកគេ ?

  • តើ​គុណសម្បត្តិ​ដែល​ពួកគេ​បាន​ធ្វើ មុនពេល​សង្គ្រាម​បាន​ជួយពួកគេ​អំឡុងពេល​សង្គ្រាម​ដោយ​របៀបណា ?

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ យើង​អាច​ទទួល​បាន​កម្លាំង​ពី​ព្រះ ។សូម​ឲ្យ​សិស្ស​រកមើល​ភស្ដុតាង​នៃ​សេចក្ដីពិត​នេះ នៅពេល​ពួកគេ​សិក្សា អាលម៉ា 56 ។

សូម​សង្ខេប អាលម៉ា 56:49–53 ដោយ​ការពន្យល់​ថា កងទ័ព​របស់​ហេលេមិន​បាន​ឃើញ​ថា​កងទ័ព​របស់​អាន់ទីផុស​ស្ថិតក្នុង​ស្ថានភាព​លំបាក​មួយ ។ អាន់ទីផុស និង​អ្នកដឹកនាំ​ទាហាន​ផ្សេង​ទៀត​ជាច្រើន​បាន​ស្លាប់ ហើយ​សាសន៍​នីហ្វៃ​ដែល​ហត់នឿយ និង​វង្វេង​ទាំងឡាយ​រៀប​នឹង​បរាជ័យ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 56:54–56 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើលតាម ដោយ​រកមើល​របៀប​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​កងពល​របស់​ហេលេមិន​ដោយសារតែ​សេចក្ដីជំនឿ​របស់​ពួកគេ ។

  • តើ​អ្នក​គិត​ថា ឥរិយាបថ​ខាងវិញ្ញាណ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន បាន​រួមចំណែក​នឹង​ហេតុការណ៍​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 56:56 ដោយ​របៀបណា ?

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ហើយ​បាន​ទទួល​កម្លាំង​ពី​ព្រះ​នៅក្នុង​ស្ថានភាព​លំបាក​មួយ ?

អាលម៉ា 57

ហេលេមិន និង​កងពល​កំឡើង​របស់​គាត់​បាន​ដណ្ដើមយក​ទីក្រុង​គូមេណៃ ហើយ​ត្រូវបាន​ការពារ​នៅក្នុង​សង្គ្រាម

សូម​ពន្យល់​ថា អាលម៉ា 57 គឺជា​ការបន្ដ​សំបុត្រ​របស់​ហេលេមិន​ចំពោះ​មេទ័ព​មរ៉ូណៃ ។ វា​ចាប់ផ្ដើម​ដោយ​ដំណើររឿង​នៃ​សាសន៍នីហ្វៃ​ដណ្ដើមយក​ទីក្រុង​ពីរ​ពី​សាសន៍​លេមិន​មក​វិញ ។ អំឡុងពេល​នេះ ហេលេមិន​បាន​ទទួល​យុវជន 6,000 ដើម្បី​ពង្រឹង​កងទ័ព​របស់​គាត់ ដោយ​មាន​កូនប្រុស​ប្រជាជន​អាំម៉ូន​បន្ថែម 60 នាក់ ។ សាសន៍​លេមិន​ក៏​បាន​ទទួល​ការពង្រឹង​ដែរ ហើយ​បាន​បន្ដ​ពង្រឹង​ទីក្រុង​ដែល​ពួកគេ​បាន​វាយយក​បាន ។

សូម​បង្ហាញ​ថា នៅក្នុង​សង្គ្រាម​មួយ សាសន៍​លេមិន​រៀបនឹង​យកឈ្នះ​លើ​សាសន៍​នីហ្វៃ​ទៅហើយ ( សូមមើល អាលម៉ា 57:18 ) ។ សូមឲ្យ​សិស្ស​អាន អាលម៉ា 57:19–22 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​មូលហេតុ​ដែល​សាសន៍​នីហ្វៃ​អាច​យកឈ្នះ​បាន ។

  • ហេតុអ្វីបានជា​សាសន៍​នីហ្វៃ​អាច​យកឈ្នះ​លើ​សាសន៍​លេមិន ?

  • ហេលេមិន​បាន​និយាយ​ថា កងពល​របស់​គាត់ « បាន​ប្រតិបត្តិ​តាម​គ្រប់​ពាក្យ​បញ្ជា​ដោយ​ឥតល្អៀង » ( អាលម៉ា 57:21 ) ។ តើ​អ្នក​គិត​ថា​ការណ៍​នេះ​មាន​ន័យ​យ៉ាងណា ? តើ​ការគោរព​នេះ​ជា​ការបង្ហាញ​សេចក្ដីជំនឿ​របស់​ពួកគេ​ដោយ​របៀបណា ?

ដើម្បី​គាំទ្រ​ចម្លើយ​របស់​សិស្ស​ទៅនឹង​សំណួរ​នេះ សូម​អាន​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ រ័សុល អិម ណិលសុននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

អែលឌើរ រ័សុល អិម ណិលសុន

« [ អ្នក ] នឹង​ជួប​មនុស្ស​ដែល​រើស​ព្រះបញ្ញត្តិ​ណា​ដែល​ពួកគេ​នឹង​កាន់តាម ហើយ​បោះចោល​ព្រះបញ្ញត្តិ​ផ្សេងទៀត​ដែល​ពួកគេ​រំលង ។ ខ្ញុំ​សូម​ហៅ​ការធ្វើ​បែប​នេះ​ឲ្យ​ទៅជា​ការគោរព ។ ការអនុវត្ត​ការរើស និង​ការជ្រើស​បែបនេះ នឹង​មិន​មាន​ប្រយោជន៍​ឡើយ ។ វា​នឹង​នាំ​ទៅរក​ភាពវេទនា ។ ដើម្បី​រៀបចំ​ទៅជួប​នឹង​ព្រះ បុគ្គល​ម្នាក់​ត្រូវ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ទាំងអស់ ។ វា​ត្រូវការ​សេចក្ដីជំនឿ​ដើម្បី​គោរព​តាម ហើយ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​នឹង​ពង្រឹង​សេចក្ដីជំនឿ​នោះ » ( « Face the Future with Faith »Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2011, ទំព័រ 34 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 57:23–27 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ព្រះអម្ចាស់​ថែរក្សា​កងទ័ព​ក្មេង​របស់​ហេលេមិន និង​មូលហេតុ​ដែល​ទ្រង់​បាន​ថែរក្សា​ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូម​សួរ​សំណួរ​តាមដាន​ទាំងនេះ ៖

  • ហេលេមិន​បាន​និយាយ​ថា « គំនិត​គេ​រឹងបឹង » អំពី​ទាហាន​របស់​គាត់ ។ តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាងណា ? ហេតុអ្វី​បានជា​យើង​ត្រូវ​រក្សា​គំនិត​យើង​ឲ្យ​រឹងប៉ឹង នៅពេល​យើង​ជួប​នឹង​ឧបសគ្គ ?

  • តើ​កងទ័ព​របស់​ហេលេមិន​បាន​បង្ហាញ​ថា​ពួកគេ « ដាក់ទីទុកចិត្ត​របស់គេ​ទៅលើ​ព្រះ​រហូត» ដោយ​របៀបណា ?

វាអាច​ជួយ​បើ​អ្នក​ពន្យល់​ថា នៅក្នុង​កាលៈទេសៈ​ខ្លះ ពួកសុចរិត​នឹង​រងទុក្ខ ឬ​ស្លាប់ គឺ​ដូចជា​កងពល​កំឡោះ​បាន​រងទុក្ខ ហើយ​ដូចជា​កងទ័ព​នីហ្វៃ​ខ្លះ​បាន​ស្លាប់ ។ ទោះជាយ៉ាងណាក្ដី ព្រះ​នឹង​តែងតែ​ការពារ​អ្នកទាំងឡាយ​ណា​ដែល​គោរព​ដល់​ទ្រង់ ហើយ​ពួកសុចរិត​ដែល​ស្លាប់​នឹង​ត្រូវបាន​ប្រទានពរ ។

  • តើ​អ្នក​ឃើញ​ភាពស្រដៀង​គ្នា​អ្វី​រវាង​សង្គ្រាម​របស់​កងពល​កំឡោះ​ជាមួយ​នឹង​សត្រូវ​របស់​គេ និង​សង្គ្រាម​របស់​យើង​ជាមួយ​នឹង​ឧបសគ្គ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដោយ អែលឌើរ អិម រ័សុល បាឡឺដនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

« សព្វថ្ងៃនេះ យើង​កំពុង​ធ្វើ​សង្គ្រាម​មួយ​ដែល​មាន​របៀប​ជាច្រើន​មាន​គ្រោះថ្នាក់​ខ្លាំង … ជាង​សង្គ្រាម​រវាង​សាសន៍​នីហ្វៃ និង​លេមិន​ទៅទៀត ។ សត្រូវ​របស់​យើង​មាន​កលល្បិត ហើយ​ប្រសព្វ​លៃលក ។ យើង​ប្រយុទ្ធ​នឹង​លូស៊ីហ្វើរ ជា​បិតា​នៃ​សេចក្ដីកុហក​ទាំងឡាយ សត្រូវ​នៃ​មនុស្ស​ទាំងអស់​ដែល​ធ្វើ​ល្អ និង​ត្រឹមត្រូវ និង​បរិសុទ្ធ ។ …

« … យើង​ធ្វើ​សង្គ្រាមយ៉ាងខ្លាំង​សម្រាប់​ព្រលឹង​មនុស្ស ។ សត្រូវ​នោះ​មិន​ចេះ​អភ័យទោស ហើយ​សាហាវព្រៃផ្សៃ ។ វា​កំពុង​ដាក់​អ្នកទោស​ដ៏​អស់កល្ប​នៅក្នុង​កម្រិត​មួយ​ដ៏​ខ្លាំង ។ ហើយ​វា​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការដោះលែង​ឡើយ ។

« ខណៈពេល​ដែល​យើង​មាន​សេចក្ដីអំណរ​ជាខ្លាំង​ចំពោះ​សមាជិក​ជាច្រើន​នៃ​សាសនាចក្រ​ដែល​កំពុង​ធ្វើ​អ្វីៗ​ដ៏​អស្ចារ្យ​នៅក្នុង​សង្គ្រាម​សម្រាប់​សេចក្ដីពិត និង​ត្រឹមត្រូវ ខ្ញុំ​ត្រូវ​ប្រាប់​អ្នក​ដោយ​ត្រង់ៗ​ថា វា​នៅតែ​មិនគ្រប់គ្រាន់​ឡើយ ។ យើង​ត្រូវការ​ជំនួយ​បន្ថែម​ទៀត​ជាច្រើន ។ … យើង​ត្រូវការ​អ្នក ។ ដូចជា​កងពល​កំឡោះ 2000នាក់​ដែរ … អ្នក​អាច​ត្រូវបាន​ប្រសិទ្ធពរ​ឲ្យ​មាន​អំណាច​ដើម្បី​កសាង និង​ការពារ​នគរ​របស់​ទ្រង់ ។ យើង​ត្រូវការ​អ្នក​ឲ្យ​ធ្វើ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ គឺ​ដូចជា​ពួកគេ​បាន​ធ្វើ ។ យើង​ត្រូវការ​អ្នក​ឲ្យ​គោរព និង​ស្មោះត្រង់​ដោយ​ឥតល្អៀង គឺ​ដូចជា​ពួកគេ​បាន​ធ្វើ » ( « The Greatest Generation of Missionaries »Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2002, ទំព័រ 46–47 ) ។

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​គោរព​តាម​ទ្រង់​ដោយ​ឥតល្អៀង …

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​អាន​អំពី​កងពល​របស់​ហេលេមិន តើ​អ្នក​នឹង​បំពេញ​ប្រយោគ​នេះ​ដោយ​របៀបណា ? ( បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​ស្របតាម​ការឆ្លើយ​របស់​សិស្ស ។ ឧទាហរណ៍ អ្នក​អាច​សរសេរ​សេចក្ដីពិត​ខាងក្រោម ៖ ប្រសិនបើ​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​គោរព​តាម​ទ្រង់​ដោយ​ឥតល្អៀង ទ្រង់​នឹង​គាំទ្រ​យើង​នៅក្នុង​សង្គ្រាម ។

សូម​ឲ្យ​សិស្ស​គិត​ពី​ពេល​មួយ​ដែល​ពួកគេ ឬ​នរណាម្នាក់​ដែល​គេ​ស្គាល់​បាន​គោរព​តាម​ដោយ​ឥតល្អៀង​នៅក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក​មួយ​នៅ​សាលា នៅ​ផ្ទះ ឬ​នៅ​ទីកន្លែង​សង្គម​មួយ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​គេ ។ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​គេ​នៅក្នុង​ស្ថានភាព​នោះ ។

សូម​ឲ្យ​សិស្ស​មាន​ពេល​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​គោរព​តាម​ការបញ្ជា​របស់​ព្រះ « ដោយ​ឥតល្អៀង » ( អាលម៉ា 57:21) និង “put their trust in God continually”អាលម៉ា 57:27 ) ។

អាលម៉ា 58

ទាហាន​សាសន៍​នីហ្វៃ​ទុកចិត្ត​ថា ព្រះ​នឹង​ថែរក្សា​ពួកគេ​នៅក្នុង​ឧបសគ្គ​ដែល​គេ​ជួប

សូម​ពន្យល់​ថា អាលម៉ា 58 រួមាន​ទីបញ្ចប់​នៃ​សំបុត្រ​របស់​ហេលេមិន​ទៅដល់់​មរ៉ូណៃ ។ ហេលេមិន​បាន​ប្រាប់​ពី​របៀប​ដែល​កងទ័ព​នីហ្វៃ​បាន​ជួប​នឹង​ស្ថានភាព​លំបាក​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​លក្ខខណ្ឌ​ដ៏​ពិបាក​ដែល​ពួកគេ​បាន​ជួប​រួចហើយ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 58:2, 6–9 ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ស្ថានភាព​លំបាក​ទាំងនោះ ( ខ្វះ​អាហារ​ទំនុកបម្រុង ខ្វះ​ការពង្រឹង ខ្លាច​ថា​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ដោយ​សត្រូវ​របស់​គេ ) ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 58:10–12 ដោយ​ស្ងាត់ៗ​ដោយរកមើល​ចម្លើយ​ទៅនឹង​សំណួរ​ខាងក្រោម ។ ( សូម​សរសេរ​សំណួរ​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​ថ្នាក់ ។ សូម​អាន​សំណួរ​ដល់​សិស្ស មុនពេល​ពួកគេ​អាន​វគ្គ​ព្រះគម្ពីរ ហើយ​បន្ទាប់មក​សូម​រំឭក​ពួកគេ​ក្រោយពី​ពួកគេ​បាន​អាន​ហើយ ។ ការណ៍​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ផ្ដោតលើ​របៀប​ដែល​កងទ័ព​របស់​ហេលេមិន​បាន​ឆ្លើយតប​នឹង​ស្ថានភាព​ដ៏​លំបាក​នេះ ។

តើ​សាសន៍​នីហ្វៃ​បាន​ធ្វើ​អ្វី នៅពេល​ពួកគេ​ជួប​នឹង​ស្ថានភាព​ដ៏​លំបាក​នេះ ?

តើ​ព្រះអម្ចាស់​បាន​ឆ្លើយតប​នឹង​ការអង្វករ និង​ការអធិស្ឋាន​ដោយ​ស្មោះត្រង់​របស់​គេ​ដោយ​របៀបណា ?

តើ​ការធានា​របស់​ព្រះអម្ចាស់​បាន​ជួយ​ហេលេមិន និង​កងទ័ព​របស់គាត​តាម​របៀបណា ?

សូម​ឲ្យ​សិស្ស​សង្ខបេ​សេចក្ដីពិត​មួយដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 58:10–12 ។ ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​នូវគោលការណ៍​ខាងក្រោម ៖ ប្រសិនបើ​យើង​បែរទៅរក​ព្រះ​ក្នុងពេល​លំបាក យើង​អាច​ទទួល​បាន​ការធានា​ដ៏​មាន​ទេវភាព​ដែល​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង ហើយ​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​យើង ។

  • តើ​នៅពេល​ណា​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក​ឲ្យ​មាន​សេចក្ដីសុខសាន្ដ និង​ការធានា​អំឡុងពេល​ការជួប​នឹង​ទុក្ខលំបាក​មួយ ?

សូម​ពន្យល់​ថា អាលម៉ា 58 ទាំងអស់​ប្រាប់​ពី​ការខិតខំ​ប្រឹង​ដែល​បាន​ជោគជ័យ​នៃ​កងទ័ព​សាសន៍​នីហ្វៃ​ក្នុង​ការដណ្ដើមយក​ទីក្រុង​ដែល​បាន​វាយយក​ដោយ​សាសន៍​លេមិន​មក​វិញ ( សូមមើល អាលម៉ា 58:31 ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 58:39–40 ឮៗ ។

  • តើ​កងពល​កំឡោះ​របស់​ហេលេមិន​បាន​បង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះ ទោះបីជា​ពួកគេ​បាន​ទទួល​នូវ « របួស​ជាច្រើន » ក្ដី ?

  • នៅពេល​អ្នក​ជួប​នឹង​ឧបសគ្គ​នៅក្នុង​ជីវិត តើ​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ការធ្វើ​តាម​គំរូ​នៃ​កូនប្រុស​របស់​ហេលេមិន​ដោយ​របៀបណា ?

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។