ជាភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ (គ. និង ស. ៦៦:២)។ គឺថ្មីរាល់ពេល ដែលបានបើកសម្ដែងជាថ្មីទៀត បន្ទាប់ពីគ្រាក្បត់សាសនា។ នៅអស់កល្បអស់កាលជានិច្ច មានន័យថា ជាសេចក្ដីសញ្ញារបស់ព្រះ ហើយបានទទួលនៅគ្រប់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អ ដែលប្រជាជនយល់ព្រមទទួលយក។ សេចក្ដីសញ្ញាថ្មី ហើយអស់កល្បជានិច្ចត្រូវបានបើកសម្ដែងម្ដងទៀតដល់មនុស្សនៅលើផែនដីដោយព្រះយេស៊ូវគ្រីស្ទ តាមរយៈព្យាការីយ៉ូសែប ស៊្មីធ។ គឺមានពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ ដែលចាត់ចែងដោយសិទ្ធិអំណាចនៃបព្វជិតភាព — ដូចជាបុណ្យជ្រមុជទឹក និងអាពាហ៍ពិពាហ៍ក្នុងព្រះវិហារ — ដែលមានសម្រាប់សេចក្ដីសង្គ្រោះ អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស។ កាលណាមនុស្សទទួលដំណឹងល្អ ហើយសន្យាថានឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ នោះព្រះទ្រង់ធ្វើសេចក្ដីសញ្ញាថានឹងប្រទានដល់គេនូវព្រះពរទាំងឡាយនៃសេចក្ដីសញ្ញាថ្មី ហើយអស់កល្បជានិច្ចរបស់ទ្រង់។