ជាសមាជិកទីបីក្នុងក្រុមព្រះ (១ យ៉ូហាន ៥:៧; គ. និង ស. ២០:២៨)។ ទ្រង់ជាតួអង្គនៃព្រះវិញ្ញាណ គឺមិនមានព្រះកាយជាសាច់ និងឆ្អឹងឡើយ (គ. និង ស. ១៣០:២២)។ ជួនកាល ព្រះវិញ្ញាណបរិសុទ្ធត្រូវហៅថា ព្រះវិញ្ញាណ ឬព្រះវិញ្ញាណនៃព្រះ។
ព្រះវិញ្ញាណបរិសុទ្ធធ្វើមុខងារសំខាន់ៗជាច្រើននៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ។ (១) ទ្រង់ធ្វើទីបន្ទាល់អំពីព្រះវរបិតា និង ព្រះរាជបុត្រា (១ កូរិន. ១២:៣; ៣ នីហ្វៃ ២៨:១១; អេធើរ ១២:៤១)។ (២) ទ្រង់បើកសម្ដែងសេចក្ដីពិតអំពីការណ៍ទាំងអស់ (យ៉ូហាន ១៤:២៦; ១៦:១៣; មរ៉ូណៃ ១០:៥; គ. និង ស. ៣៩:៦)។ (៣) ទ្រង់ញែកពួកអ្នកទាំងឡាយណាដែលបានប្រែចិត្ត ហើយបានទទួលបុណ្យជ្រមុជទឹកចេញជាបរិសុទ្ធ (យ៉ូហាន ៣:៥; ៣ នីហ្វៃ ២៧:២០; ម៉ូសេ ៦:៦៤–៦៨)។ (៤) ទ្រង់ជាព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា (គ. និង ស. ៧៦:៥០–៥៣; ១៣២:៧, ១៨–១៩, ២៦)។
ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធអាចមកសណ្ឋិតលើមនុស្សណាមួយ មុនបុណ្យជ្រមុជទឹក ហើយធ្វើបន្ទាល់ថា ដំណឹងល្អនោះពិត។ ប៉ុន្តែសិទ្ធិដើម្បីមានគូកននៃព្រះវិញ្ញាណបរិសុទ្ធជានិច្ច កាលណាមនុស្សសក្ដិសម នោះគឺជាអំណោយទានដែលអាចបានទទួល ដោយការដាក់ដៃលើ ដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ក្រោយពីបានទទួលបុណ្យជ្រមុជទឹកដោយត្រឹមត្រូវចូលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទពិតប៉ុណ្ណោះ។
ព្រះយេស៊ូវទ្រង់បានបង្រៀនថា គ្រប់អស់ទាំងអំពើបាបអាចបានអត់ឱនឲ្យ លើកលែងតែការប្រមាថជំទាស់ដល់ព្រះវិញ្ញាណបរិសុទ្ធ (ម៉ាថាយ ១២:៣១–៣២; ម៉ាកុស ៣:២៨–២៩; លូកា ១២:១០; ហេព្រើរ ៦:៤–៨; គ. និង ស. ៧៦:៣៤–៣៥)។